Bayern Munich នាំយកខ្សែការពារ Boey ពី Galatasaray ក្នុងតម្លៃ៣០លានអឺរ៉ូ

ចែករំលែក៖

ក្រុមម្ចាស់ជើងឯកអាឡឺម៉ង់បាននិយាយកាលពីថ្ងៃអាទិត្យទី២៨ ខែមករាថា ក្លិប Bayern Munich បានចុះហត្ថលេខានាំយកខ្សែការពារ Sacha Boey ពីក្លិប Galatasaray ក្នុងកិច្ចសន្យារហូតដល់ឆ្នាំ២០២៨។

 អតីតកីឡាករជម្រើសជាតិបារាំងវ័យ២៣ឆ្នាំរូបនេះបានចូលរួមជាមួយក្លិប Galatasaray ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំក្នុងឆ្នាំ២០២១ពីStade Rennais ។

 គាត់បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គាត់ក្នុងក្របខ័ណ្ឌ Champions League សម្រាប់ក្លិបក្នុងលទ្ធផលស្មើ ២–២ ទល់នឹងក្រុមCopenhagen នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

 ម្ចាស់ជើងឯកលីកកំពូលទួរគី Galatasaray បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Bayern Munich នឹងចំណាយប្រាក់៣០លានអឺរ៉ូ (៣២.៥៩លានដុល្លារអាមេរិក) ។

 លោក Christoph Freund នាយកផ្នែកកីឡារបស់ក្លិប Bayern Munich បាននិយាយថា “Sacha Boey គឺជាខ្សែការពារស្តាំរហ័ស និងរឹងមាំខ្លាំង ដែលដាក់ចម្ងាយច្រើនគីឡូម៉ែត្រក្នុងការប្រកួតនីមួយៗ ហើយមិនខ្មាស់អៀនពីការប្រកួតមួយទល់នឹងមួយ។គាត់ នឹង ពង្រឹង គុណភាព ការពារ របស់ យើង“។

 ក្រុម Bayern Munich ដែលស្ថិតនៅលំដាប់ទី២ក្នុង Bundesliga តាមពីក្រោយក្រុម Bayer Leverkusen បាននឹងកំពុងជួបបញ្ហាជាមួយនឹងការកើនឡើងនៃការអវត្តមានរបួសរួមទាំងខ្សែការពារ Dayot Upamecano និង Konrad Laimer ដែលបានរងរបួសក្នុងជ័យជម្នះពាក់កណ្តាលសប្តាហ៍របស់ពួកគេលើ Union Berlin ហើយនឹងត្រូវអវត្តមានជាច្រើនសប្តាហ៍។

 ខ្សែបម្រើការពារ Joshua Kimmich ក៏រងរបួសក្នុងការប្រកួតនោះផងដែរ ខណៈដែលខ្សែការពារ Kim Min-jae និង Noussair Mazraoui កំពុងបំពេញកាតព្វកិច្ចអន្តរជាតិ ហើយខ្សែការពារស្តាំ Bouna Sarr រងរបួស ៕ (រូបភាព ៖ Reuter/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print