ភ្នំពេញ៖ អតីតសមាជិកបាល់បោះ លេងក្នុងក្រុម Minnesota Timberwolves២នាក់បានមកដល់កម្ពុជាហើយដើម្បីធ្វើ ទស្សនកិច្ចរយៈពេល១សប្តាហ៍ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ។ ស្នាក់នៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងពេលពួកគេនឹងចូលជួបសម្តែងការគួរសមជា មួយថ្នាក់ដឹកនាំកីឡា និងកីឡាករបាល់បោះ វ័យក្មេងៗកម្ពុជាព្រមទាំងគ្រូបង្វឹកដើម្បី បានដឹងពីស្ថានភាពជាក់ស្តែងក៏ដូចជា កម្រិតបច្ចេកទេសសមត្ថភាពរបស់ពួកគេផងដែរ ។
នៅក្នុងសន្និសីទសារព័ត៌មានមួយដែលរៀបចំដោយសហព័ន្ធកីឡាបាល់បោះកម្ពុជា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦កន្លង ទៅអតីតកីឡាករនិងកីឡាការិនីអាមេរិក ពួកគេបានសន្យាថា នឹងចូលរួមសកម្មភាពមនុស្សធម៌មួយចំនួននៅប្រទេសកម្ពុជាមានដូចជាការជួសជុលទីលានបាល់បោះនៅ វិទ្យាល័យវត្តកោះនៅថ្ងៃទី១៤ ខែកក្កដា និងចូលរួមលេងបាល់បោះនៅថ្ងៃទី១៥ ខែកក្កដាជាដើម ។
អតីតកីឡាករបាល់បោះលោក Wayne Ellington និងអ្នកស្រី Sue Wicks គឺជា សមាជិកទី៨នៃក្រុមបាល់បោះ Minnesota Timberwolves ពួកគេធ្លាប់លេងឲ្យក្រុម Brooklyn Nets លេងឲ្យក្រុម Memphis Grizzlies, ក្រុម Cleveland Cavaliers, ក្រុម Dallas Mavericks និងក្រុម Los Angeles Lakers ។
លោក Wayne Ellington បានទទួល រង្វាន់ដែលមានឈ្មោះថា 2015-16 J. Walter Kennedy Citizenship Award ដែលត្រូវផ្ដល់ឲ្យរាល់ឆ្នាំនៅសមាគមអ្នកនិពន្ធស្ដីពីកីឡាបាល់បោះអាជីព។ ចំពោះអ្នកស្រី Sue Wicks វិញជាប់ជាជម្រើសជាតិជុំដំបូងរបស់ក្រុម New York Liberty នាឆ្នាំ១៩៩៧ ។ គាត់បានបន្តលេងឲ្យក្រុមនេះបាន៦រដូវកាលហើយឆ្នាំ២០០០បានលេងឲ្យក្រុម All Star ដែលនៅទីនោះអ្នកស្រីបានទទួល រង្វាន់ Kim Perrot Sportsmanship Award ហើយបានបញ្ចប់អាជីពបាល់បោះរបស់ គាត់ក្នុងសមាគមបាល់ បោះនារីអាមេរិកដោយជាប់ចំណាត់ថ្នាក់លេខ៨។ អ្នកស្រីធ្លាប់លេងឲ្យសាកលវិទ្យាល័យ Rutgers University ដែលនៅទីនោះអ្នកស្រីបាន ជាប់ជាកីឡាការិនីស្ម័គ្រចិត្តល្អ ជាងគេ៣ លើកនៅសហរដ្ឋអាមេរិក ។ ឆ្នាំ១៩៨៨បានជាប់ជាកីឡាការិនីប្រចាំឆ្នាំល្អ ជាងគេបំផុត នៅអាមេរិក ។
កេរ្តិ៍ឈ្មោះអ្នកស្រីត្រូវបានបញ្ចូលទៅ ក្នុងក្រាំងមាសផ្នែកបាល់បោះនារីក្នុងសាកល វិទ្យាល័យ Rutgers កាលពីឆ្នាំ២០១៣ ។ ក្នុងនាមជាអ្នកបានទទួលមេដាយមាសក្នុងការប្រកួត Pan American Games អ្នកស្រី Sue Wicks បានលេងបាល់បោះនៅក្រៅប្រទេសចំនួន១៥ឆ្នាំផងដែរ ៕
ដោយ៖ សារីម