ប្រធានាធិបតីស្បែកខ្មៅ អូបាម៉ា ខិតខំបន្ថយស្ថានភាពប្រកាន់ពូជសាស្ត្រនៅទីក្រុងដាឡាស

ចែករំលែក៖

ការធ្វើបាតុកម្ម ការបាញ់សម្លាប់ ការប្រកាន់ពូជសាសន៍បានគ្របដណ្តប់បើនៅទីក្រុងដាឡាស អាមេរិក ជាច្រើនថ្ងៃកន្លងមកបង្ករឲ្យមានភាពហ្វឹកវរនៅទីនោះ។ ក្រោយពេលជនស្បែកខ្មៅម្នាក់បានសម្លាប់នគរបាលស្បែកស៥នាក់ ដើម្បីជាការសងសឹក។

...

ការរើសអើងជាតិសាសន៍ ពណ៌សម្បុល កំពុងតែគ្របដណ្តប់នៅអាមេរិក មិនមែនតែពេលនេះឡើយគឺបានកើតឡើងតាំពីឆ្នាំ១៩០០ មកម៉្លេះ។ ការរើសអើងប្រកាន់ពូជសាសន៍រវាងពួកស្បែកសនិងស្បែកខ្មៅ មិនមែនមាននៅតែក្នុងចិត្តទេ តែវាបានស្តែងចេញជាអំពើមនុស្សឃាត ដែលមិនអាចឲ្យយើងទទួលយកបាន។

លោក បារ៉ាក់ អូបាម៉ា បានអញ្ជើញទៅដល់ក្រុងដាឡាស ដើម្បីទៅចូលរួមពិធីបុណ្យសព នៃមន្ត្រីនគរបាលស្បែកសទាំង៥រូប។ បន្ទាប់ពីលោក អូបាម៉ា ក៏មានមុខលោក George W.Bush អតីតប្រធានាធិបតី ដែលនឹងត្រូវធ្វើសន្ទរកថាផងដែរ។

លោក អូបាម៉ា ដែលធ្លាប់ត្រូវបានគេរិះគន់ថា បានព្រងើយកន្តើយមិនសូវយកចិត្តទុកដាក់ក្នុងរឿងស្អប់ខ្ពើមគ្នារវាងជនស្បែកសនិងស្បែកខ្មៅនេះ ក៏មានគម្រោងជួបជាមួយនឹងមនុស្សម្នាក់គឺលោក David Brown។ លោកម្នាក់នេះ គឺជាមេនគរបាលក្រុងដាឡាស ហើយបានក្លាយជាមនុស្សដែលគេគោរពជាខ្លាំង បន្ទាប់ពីលោកបានថ្លែងសារអំពាវនាវឲ្យប្រជាជនឈប់ស្អប់គ្នា ហើយកុំយកករណីបាញ់ប្រហារដោយងងិតងងុលនេះ មកឲ្យបំបាក់សាមគ្គីជាតិបាន។

កាលពីសប្តាហ៍មុននៅ Louisiane និង Mennisota  នគរបាលស្បែកសបានសម្លាប់បុរសជនជាតិស្បែកខ្មៅពីរនាក់ ដោយគ្មានមូលហេតុ។ ហេតុការណ៍នេះត្រូវបានគេថតបានជាវីដេអូ ដែលគេអាចឃើញពីសកម្មភាពអមនុស្សធម៌ និងចិត្តស្អប់ខ្ពើមទៅលើជនរងគ្រោះដែលជាជនស្បែកខ្មៅ។ វីដេអូនេះ បានបង្ករជាទឹកចិត្តខឹងសម្បារពីសំណាក់សហគមជនជាតិស្បែកខ្មៅទូទាំងសហរដ្ឋអាមេរិកទៅលើទង្វើរើសអើងរបស់ពួកកម្លាំងសមត្ថកិច្ចដែលជាជនស្បែកស។ ជាការសងសិកជនស្បែកខ្មៅឈ្មោះ Micah Johnson បានយកកាំភ្លើងទៅបាញ់សម្លាប់មន្ត្រីសមត្ថកិច្ចស្បែកស ៥នាក់នៅក្រុងដាឡាស។

ទង្វើសងសិកទៅវិញទៅមកបានបង្កជាបរិយាកាសយ៉ាងតានតឹងអួរអាប់ ការស្អប់ខ្ពើម កំហឹងពុះកញ្ជ្រោលកំពុងនៅពេញអារម្មណ៍ ហើយវាកំពុងតែហែកប្រជាជនអាមេរិកជាពីរចំណែក ម្ខាងពួកស្បែកស ម្ខាងពួកស្បែកខ្មៅ។ មេនគរបាលធំៗនៅតាមរដ្ឋឬក្រុងនានាបានប្រកាន់ជំហររៀងៗខ្លួន។ តែយ៉ាងណាគ្រប់គ្នាទទួលស្គាល់ថា សហរដ្ឋអាមេរិកកំពុងស្ថិតនៅលើភ្នំភ្លើងនៃកំហឹងប្រកាន់ពូជសាសន៍៕

 

epa05422181 US President Barack Obama (R) embraces Dallas Police Department Chief David Brown (L), during the Interfaith Tribute to Dallas Fallen Officers at the Morton H. Meyerson Symphony Center in Dallas, Texas, USA, 12 July 2016. Five Dallas police officers died after an ambush assault by a gunman during a protest rally in Dallas on 07 July.  EPA/LARRY W. SMITH EPA  ELX18 USA DALLAS SHOOTING TRIBUTE

1 (3)

President Barack Obama waves as he takes an impromptu walk down 15th Street in Denver after having dinner at Wazee Supper Club on Tuesday, July 8, 2014. Obama is expected to attend a fundraiser and speak about the economy in Denver on Wednesday. (AP Photo/Jacquelyn Martin)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print