Update៖ មនុស្ស៥នាក់បានស្លាប់ភ្លាមៗចំណែកពីនាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តម៉ាកALPHARD កាលពីព្រឹកមិញលើផ្លូវល្បឿនលឿន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន៥នាក់បានស្លាប់ភ្លាៗនៅនឹងកន្លែងកើតហេតុចំណែកពីនាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីរថយន្តក្រឡាប់។

ហេតុការណ៍ដ៏គួឲ្យរន្ធត់នេះកើតឡើងនៅលើផ្លូវល្បឿនលឿន(K ២០+៣០០)ត្រង់ចំណុចភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៦និង៤៤នាទីព្រឹកថ្ងៃទី៧ខែកុម្ភះឆ្នាំ២០២៤។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក TOYOTA ALPHARD ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ 2BD-6657 អ្នកបើកបរឈ្មោះ ញឹក ពិសី ភេទស្រី អាយុ៣៣ឆ្នាំ(ស្លាប់) មានអ្នករួមដំណើរជាមួយ ៦នាក់ (រួមដំណើរកំសាន្តជាលក្ខនះគ្រួសារ)។
១-ហេង កុសល ភេទប្រុស អាយុ៣៥ឆ្នាំ (រ បួសស្រាល) ២-ញឹក តុលា ភេទស្រី អាយុ ៣៨ឆ្នាំ(ស្លាប់) ៣-គឹម ឡៃណាត ភេទស្រី អាយុ៦៥ឆ្នាំ(ស្លាប់) ត្រូវជាម្តាយបង្កើត ៤-គឹម ថាវី ភេទស្រី អាយុ៥៤ឆ្នាំ(ស្លាប់) ៥-ទិត្យ ប៊ុនណា ភេទប្រុស អាយុ៦៦ឆ្នាំ(ស្លាប) ត្រូវជាឪពុក ៦-ហេង ពេជ្រពិសី ភេទស្រី អាយុ ១៣ឆ្នាំ (របួសធ្ងន់)
អ្នកទាំងប្រាំពីរនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបន្តទៀតថា រថយន្តខាងលើបានបើកបរពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចខាងលើបានរេចង្កូតបុករបាំងផ្លូវក្រឡាប់បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តងទៅ។
ក្រោយកើតហេតុមន្ត្រីជំនាញបានយកសពជនរងគ្រោះយកទៅរក្សាទុកនៅស្នាក់ការបញ្ជកំពង់ស្ពឺកើត (K២៦) ដើម្បីប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកអ្នករបួសបានបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរភ្នំពេញ។

...

យោងតាមការបញ្ជាក់ពីមន្ត្រីជំនាញផ្នែកចរាចរណ៍ដែលចុះដល់កន្លែងកើតហេតុធ្វើការវាស់វែងបានអោយដឹងថា,មូលហេតុដែលនាំអោយកើតមានគ្រោះថ្នាក់ដ៏រន្ធត់នេះហើយបណ្តាលអោយមានអ្នកស្លាប់និងរបួសនោះគឺមកពីអ្នកបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នមកដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿនទើបបណ្តាលអោយរថន្តក្រឡាប់បែបនេះ៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print