ប៉ោយប៉ែត៖ កម្មករសំណង់ម្នាក់ចុះយកម៉ូទ័របូមទឹកក្នុងរណ្ដៅដីជម្រៅម៉ែត្រ២ម៉ែត្រ អាចម៏ដីនិងផ្ទាំងថ្មបាក់សង្កត់កប់ក្នុងដីស្លាប់ក្នុងរណ្ដៅ នៅកន្លែងធ្វើការ កាលពីវេលាម៉ោង៤និង៣៥នាទីល្ងាចថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៥នៅខាងលិចធនាគារអេស៊ីលីដាឋិតក្នុងភូមិបាលិលេយ្យ២,សង្កាត់ក្រុងប៉ោយប៉ែត.ខេត្តបន្ទាយមានជ័យ។
កម្មករសំណង់ដែលអាចម៏ដីនិងថ្មបាក់កិនស្លាប់នោះមានឈ្មោះឌុច ធឿនភេទប្រុសអាយុ៣៧ឆ្នាំ(កម្មកសំណង់)ចំណែកប្រពន្ធមានឈ្មោះឆន,ធុចអាយុ៣៧ឆ្នាំកម្មករសំណង់.មានកូនបន្ទុក៣នាក់ប្រុស២ស្រី១មានស្រុកកំណើតរស់នៅក្នុងភូ មិវាលឃុំដើមរុន ស្រុកសុនិគមន៏ខេត្តសៀមរាប។
បើតាមការអះអាងរបស់ស្រ្តីជាប្រពន្ធបានប្រាប់ថាមុនកើតហេតុមានភ្លៀងរលឹមក្រោយពីមេឃរាំងភ្លៀងប្ដីរបស់គាត់ឃើញម៉ូទរ័បូមទឹកនៅក្នុងរណ្ដៅជីកធ្វើអាងស្តុបទឹកសំរាប់បំរើឲ្យសណ្ឋាគារដែលកំពុងសង់ មានទឹកភ្លៀងដោយខ្លាចម៉ូទរ័បូមទឹកខូចក៏បានចុះយកចេញពីរណ្ដៅដីដែលជីកធ្វើអាងស្តុបទឹកជម្រៅ២ម៉ែត្រដោយមានអាចម៏ដីលាយជាមួយនិងផ្ទាំងថ្មបេតុងមិនទាន់បានយកម៉ូទរ័ទឹកផងស្រាបតែអាចម៏ដីលាយជាមួយផ្ទាំងថ្មបាក់សង្កត់មិនដឹងខ្លួនហើយកម្មករធ្វើការជាមួយជួយសង្គ្រោះដែរតែសង្គ្រោះមិនទាន់បានដាច់ខ្យល់ស្លាប់ក្នុងរណ្ដៅដីបាត់ទៅហើយ។
ប្រភពពីកម្មករកន្លែងកើតហេតុនិយាយថាម្ចាស់ផ្ទះមានឈ្មោះចែទូចជាអាជីវកររកស៊ីផ្សាររុងកឿ(ប្រទេសថៃ)ហើយការដ្ឋានដែលគ្រោងសាងសង់មានទទឹង១២ម៉ែត្រគុណ២០ម៉ែត្រគ្រោងឡើងកំពស់៨ជាន់ដោយមិនដឹងថាធ្វើសណ្ឋាគារឬអ្វីនោះឡើយព្រោះទើបតែធ្វើគ្រោងឆ្អឹងគ្រឺះតែប៉ុណ្ណោះក៏ជួបឧបទវហេតុខាងលើនេះ។
នៅកន្លែងកើតហេតុគេសង្កេតឃើញសមត្ថកិច្ចចុះធ្វើកំណត់ហេតុទៅលើសពរងគ្រោះបន្ទាប់ពីសមត្ថកិច្ចក្រុងពិនិត្យទៅលើសពរងគ្រោះខាងលើនេះពិតជាស្លាប់ដោយសាតែបាក់អាចម៏ដីនិងផ្ទាំងថ្មមែនដោយចុះយកម៉ូទរបូមទឹកក្នុងរណ្ដៅជីកធ្វើអាង យោងតាមការជាក់ស្ដែងកន្លែងកើតហេតុ។
សពរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើការពិនិត្យរួចរ៉ាលនិងប្រគល់ឲ្យគ្រួសារសាច់ញ្ញាតិដឹកសពយកទៅធ្វើបុណ្យនៅឯស្រុកំណើតតាមប្រពៃណីយ៍ដោយការដឹកជញ្ជូនសពរងគ្រោះទៅធ្វើបុណ្យឯ ខាងម្ចាស់ការដ្ឋានគេជាអ្នកចេញសោហុយ៕វណ្ណា