ខេត្តប៉ៃលិន៖ ថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៥ សាខាកាំកុងត្រូលខេត្តប៉ៃលិនបានរៀបចំពិធីកំទេចទំនិញខូចគុណភាពនិងលើសកាលបរិឆ្ឆេទកំណត់ដែលបានដកពីក្រុមអាជីវករនៅខេត្ត ប៉ៃលិនកន្លងមក ដែលពិធីនេះធ្វើឡើងនៅភូមិក្បាលប្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ស្ថិតក្រោមវត្តមានឯកឧត្តម ឯកឧត្តម ប៉ាន សូរស័ក្ក ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ មូលដ្ឋានខេត្តប៉ៃលិន ឯកឧត្តម កើតសុធា អភិបាលនៃគណៈអភិបាលខេត្តខេត្តប៉ៃលិន ។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិនបានអោយដឹងថាៈសាខាកាំកុងត្រូលខេត្តប៉ៃលិន តែងតែចុះត្រួតពិនិត្យទំនិញ នៅតាមផ្សារនិងនៅតាមតូបលក់ ឥវ៉ាន់នានាទូទាំងខេត្តដោយមានដកហូតទំនិញ ហួសកាលកំណត់ប្រើប្រាស់ ទំនិញខូច គុណភាពយកមកកំទេចចោលពេលនេះមានទំនិញប្រភេទដប ទំនិញវិចខ្ចប់ និងទំនិញមាន សារជាតិគីមី (ឃ្លីប Clip 001)។
ឯកឧត្តម កើតសុធា អភិបាលនៃគណៈអភិបាលខេត្តខេត្តប៉ៃលិនបានមានប្រសាសន៍កោតសរសើដល់ថ្នាក់ដឹកនាំ និងមន្ត្រីសាខាកាំកុងត្រូលទាំងអស់ដែលបានសហការល្អជាមួយស្ថាប័នមន្ទីរពាក់ព័ន្ធចុះដកហូត ទំនិញដែលខូចគុណភាព ទំនិញដែលមិន មានច្បាប់អនុញ្ញាតិ ឬទំនិញដែលមិនមានស្លាកសញ្ញាត្រឹមត្រូវក្នុងគោលបំណងលើកកំពស់ សុខមាលភាពជូនប្រជាពលរដ្ឋ។
ឯកឧត្តមក៏បានសំណូមពរដល់សមត្ថកិច្ចសាខាកាំកុងត្រូល ត្រូវបន្តកិច្ចសហការជាមួយមន្ទីរស្ថាប័នពាក់បន្តបំពេញការងាររបស់ខ្លួនឲ្យកាន់តែមាន ប្រសិទ្ធិភាពថែមទៀត ជាពិសេសត្រូវចេះផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋឲ្យបានយល់ ដឹង ច្បាស់ពីផលបះពាល់ផលិតផលខូចគុណភាព ដើម្បីឲ្យប្រជាពលរដ្ឋនិងអាជីវករពេញចិត្ត លើសមត្ថកិច្ចដកហូតទំនិញរបស់ពួកគាត់ដោយស្ម័គ្រចិត្ត ។
ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថាសូមឲ្យអាជីវករលក់ដូរនុំ ឬរបស់ហូប នៅតាមសាលារៀន តាម ទីផ្សារ តាម ផ្ទះ ត្រូវតែពិនិត្យមើលជៀសវាងការគ្រោះថ្នាក់ដល់សុខភាព កុមារ កំពុងរៀន សូត្រ ត្រូវតែចេះប្រុងប្រយត្ថ័ គ្រាប់ៗគ្នា៕ស សារ៉េត