ខឹងគេចតឡានមុខផ្ទះបាញ់កំញើញរួចរត់ទៅសម្ងំក្នុងផ្ទះ

ចែករំលែក៖

កណ្តាល៖ នៅវេលាម៉ោង ១៨នឹង១០នាទី ព្រលប់ថ្ងៃ៣០ខែកក្កដា ឆ្នាំ២០២៥នៅចំណុចភូមិថ្មី1 សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មានករណីបាញ់បោះសេរី មួយបានកើតឡើងបង្ករដោយម្ចាស់ផ្ទះឈ្មោះ ចែ សាវ៉ុន ភេទប្រុស អាយុ 49 មានទីលំនៅខាងលើ ។

អ្នកជិតខាងបានអោយដឹងថា៖ មុនពេលកើតហេតុ មានរថយន្តចតនៅមុខផ្ទះ ហើយម្ចាស់បានបើករថយន្តចូលផ្ទះរួច ស្រាប់តែកូនចេញពីផ្ទះបានបាញ់1គ្រាប់ហើយចូលផ្ទះវិញ ។

រថយន្តចូលផ្ទះមិនស្គាល់ម៉ាក់ លេខ រដ្ឋ 17 . 2 .0464 នៅក្រសួងកសិកម្ម។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print