អ្នកនាំពាក្យលោក សេង ឡូត ព្យាយាមបញ្ចៀសចម្លើយពីសំណួរ អ្នកសារព័ត៌មាន ពាក់ព័ន្ធ ភឺន ផល្លា , អភិបាលខេត្តកណ្តាល ,ប្រធានមន្ទីរដែនដី ,ប៊ូ ស្រី ,ជា សុីណា ! ករណីឃុបឃិតគ្នា ចេញប្លង់ជាន់លើដីឈ្មោះ ប៊ុន កែវឡុង !

ចែករំលែក៖

ខេត្តកណ្តាល ៖ ករណីលោកឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ លក់ដីឱ្យឈ្មោះ ជា សុីណា ដែលស្ថិតនៅភូមិអន្លង់ស្នែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ដែលមានទំហំ ៨០ហិកតា មានយាមការ ជាប់ព្រំដី ឈ្មោះ ប៊ុន កែវឡុង ជាអំពើពុករលួយ ឃុបឃិតគ្នាជាលក្ខណះប្រព័ន្ធ គ្មានភាពប្រក្រតី ផ្ទុយពីលិខិតក្រសួងរៀបចំ ដែនដីនគរូបនីកម្ម និងសំណង់ សូមប្រគល់ករណីវិវាទនេះជូនរដ្ឋបាលខេត្តកណ្តាល ពិនិត្យដោះស្រាយ។

ចំពោះបញ្ហានេះលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កន្លងទៅតាមទូរស័ព្ទជាមួយអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» លោកហាក់មិនធ្វើការបកស្រាយតាមសំណួរ អ្នកសារព័ត៌មាន បានត្រឹមធ្វើការពន្យល់តែអំពី នីតិវិធី ដោយលោកបញ្ជាក់ថា ៖ គេត្រូវមើលពីនីតិវិធី នៃការចុះបញ្ជីដី ចុះបញ្ជីដីជាប្រព័ន្ធក៏ដោយ ចុះបញ្ជីដីដាច់ដោយដុំក៏ដោយ នៅពេលណាគេចុះបញ្ជីដីនឹង គេតែងអនុវត្តនីតិវិធី តាំងពីថ្នាក់មេភូមិបញ្ជាក់ប្រវត្តិដីហូរហែរមក  រហូតដល់បិទផ្សាយសាធារណៈ ក្នុងបិទផ្សាយសាធារណៈ មានបណ្តឹងមក មានក្រុមការងារត្រួតពិនិត្យពាក្យបណ្តឹងនឹង ! បើពាក្យបណ្តឹងនឹង អ្នកប្តឹងមិនមានមូលដ្ឋានផ្លូវច្បាប់ គ្មានឯកសារយកមកសំអាង  ឬឯកសារនោះមិនត្រឹមត្រូវ គេបដិសេធ ….! 

ផ្ទុយទៅវិណចំពោះពាក្យបណ្តឹងនោះលោក ប៊ុន កែវឡុង អះអាងថា បានធ្វើត្រឹមត្រូវ នឹងមានឯកសារ  តែលោកអ្នកនាំពាក្យថា៖ ខ្ញុំមិនធ្វើការបកស្រាយតាមសំណួរនេះទេ ប៉ុន្តែខ្ញុំសូមនិយាយពីគោលការណ៍ បើបណ្តឹងនឹងមិនត្រឹមត្រូវគេបដិសេធចោលហើយ មិនអាចគ្រប់គ្នាចេះប្តឹងបានទេ ! ដោយឡែកករណីដែលសួរថា , អាជ្ញាធរ សមត្ថកិច្ច ជំនាញ គ្រប់ជាន់ថ្នាក់មិនទាន់ដោះស្រាយបណ្តឹងតវ៉ាផងហេតុអី ខាងមន្ទីរចេញប្លង់រឹងឱ្យគេទាំងមានមានបណ្តឹងតវ៉ា លោកអ្នកនាំពាក្យឆ្លើយបញ្ចៀសសំណួរអ្នកសារព័ត៌មាន ដោយលើកឡើងថា លោកមិនបានសុីជម្រៅក្នុងរឿងហ្នឹងទេ ! ….! 

នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្រប ពេលដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគវត្ត» សួរតាមប្រព័ន្ធ Telegram ថា៖ ជំរាបសួរឯកឧត្តមអ្នកនាំពាក្យ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ! ខ្ញុំពីខាង អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” សូមការអនុញ្ញាតជម្រាបសួរឯកឧត្តមថា ៖

១- តើនីតិវិធីក្នុងការចេញបណ្ណកម្មសិទ្ធិដាច់ដោយដុំ ក្នុងពេលដែលមានបណ្ដឹងទាស់ ទាំងដំណាក់កាល កំណត់កាលបរិច្ឆេទចុះវាស់វែង និងដំណាក់កាលប្រកាសជាសាធារណៈ នូវឯកសារសុរិយោដី វិនិច្ឆ័យ ដោយភាគីម្ចាស់ដី មានឯកសារកាន់កាប់ត្រឹមត្រូវ ហ្នឹងបង្កាន់ដៃដែលវាស់វែងដោយក្រុមការងារ រដ្ឋបាលសុរិយោដី នៅក្នុងតំបន់វិនិច្ឆ័យរួចរាល់ហើយ រងចាំតែទទួលប្លង់ប៉ុណ្ណោះ ។ តែប្រធានមន្ទីរសុរិយោដីខេត្តមិនបានធ្វើការដោះស្រាយ ចំពោះបណ្ដឹងភាគីដែលពាក់ព័ន្ធនោះទេ , ហើយថែមទាំងចេញប្លង់កម្មសិទ្ធិជាន់ដាច់ដោយដុំ ជាន់ទៅលើដីដែលបានវាស់វែងនៅក្នុងតំបន់វិនិច្ឆ័យនោះទៀត ! តើការចេញប្លង់បែបនេះត្រឹមត្រូវតាមផ្លូវច្បាប់ដែរឬទេ ?

២-ចំពោះពាក្យបណ្ដឹងរបស់ឈ្មោះ ប៊ុន កែវឡុង ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ដាក់ទៅក្រសួងដែនដី ដែលបានចោទប្រកាន់ ប្រធានភូមិបាលស្រុក មុខកំពូល និងប្រធានមន្ទីរសុរិយោដីខេត្តកណ្ដាល ឃុបឃិតគ្នាចេញប្លង់ឱ្យឈ្មោះ ជាស៊ីណា , ឈ្មោះ ហៀ ហុីន នោះ តើបានចំណាត់ការដូចម្ដេចដែរ ?  សូមអរគុណ សូមជម្រាបលា 🙏❤️🙏។ លោកអ្នកនាំបានចូលមើល តែលោកមិនធ្វើការពន្យល់ បកស្រាយ ។ 

លោក ប៊ុន កែវឡុង បានបញ្ជាក់ថា ៖ យោងតាមលិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី របស់ឈ្មោះ ភឺន ផល្លា លក់ឱ្យឈ្មោះ ជា សុីណា ដែលស្ថិតនៅភូមិអន្លង់ស្នែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ដែលមានទំហំ ៨០ហិកតា មានយាមការ ជាប់ព្រំដីគាត់ ឈ្មោះ ប៊ុន កែវឡុង។ ប៉ុន្តែលោកផ្កាយ២ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ ធានារត់ប្លង់ឱ្យឈ្មោះ ជា សុីណា ដោយប្រើអំពើឃុបឃិតគ្នាជាប្រព័ន្ធពុករលួយ (ធ្វើប្លង់លើអាកាស) ខណះអត់មានការវាស់វែង បែជាគូសទីតាំងផ្សេងគងមកលើដីរបស់គាត់(ឈ្មោះ ប៊ុន កែវឡុង) ។

លោកបន្តថា ៖ ចំពោះលោក ភឺន ផល្លា ធ្លាប់យកដីទៅលក់ឱ្យអ្នកផ្សេង ដល់ពេលធ្វើប្លង់ឱ្យឈ្មោះ ជា សុីណា អត់មានដីឱ្យគេ ទៅជាធ្វើប្លង់គ្របលើដីឈ្មោះគាត់ (ប៊ុន កែវឡុង) ។ ជាក់ស្តែងឈ្មោះ ជា សុីណា មានប្លង់កម្មសិទ្ធ  ដែលលោកផ្កាយ២ ភឺន ផល្លា រត់ការធ្វើអោយ មិនមានប្រក្រតីភាព , អត់មានដី ! ហើយឈ្មោះ ប៊ុន កែវឡុង និងប្រជាពលរដ្ឋ ១១គ្រួសារ កាន់កាប់ដី និងស្នាក់នៅប្រកបអាជីវកម្ម កសិកម្ម ជាក់ស្តែង រងចាំតែទទួលប្លង់រឹងប៉ុណ្ណោះតាមនីតិវិធី ។ 

លោក ប៊ុន កែវឡុង បានលើកឡើងថា ៖ បើយោងតាមការចេញប្លង់នេះ លោកយល់ឃើញថា រឿងនេះពាក់ព័ន្ធជាមួយ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល , លោកប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល លោកផ្កាយ២ ភឺន ផល្លា ។ ដោយឡែកឈ្មោះ ជា សុីណា មិនដឹងថាបានចូលរួមក្នុងការរត់ប្លង់មិនប្រក្រតីនេះដែរ ឬមួយយ៉ាងណា ?

ចំពោះបញ្ហានេះអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» មិនអាចទាក់ទងសុំការបំភ្លឺបានទេពីឈ្មោះ ជា សុីណា ដោយគ្មានលេខទូរស័ព្ទ ។ 

លោក ប៊ុន កែវឡុង បានបញ្ជាក់ថា ៖ ម្យ៉ាងទៀត ក្នុងការចេញប័ណ្ណមិនប្រក្រតីតាមនៅតិវិធីនេះ ដោយសំអាងតែទៅលើលិខិតលេខ ១១៩៥ ស.ជ.ណ ចុះថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្តាល ដែលប្រគល់ភារកិច្ចអោយលោកប្រធានមន្ទីរអនុវត្តចុះបញ្ជីដីជូនឈ្មោះ ភឺន ផល្លា ស្របតាមនីតិវិធី ដែលលិខិតរបស់រដ្ឋបាលខេត្តកណ្តាលនេះ បានចេញផ្ទុយអំពីខ្លឹមសារស្មារតីលិខិតលេខ ២២៧៥ ដនស/អសដភ ចុះថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២២ និងលិខិតលេខ ២២១៧ ដនស/អសដភ ចុះថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៣ ដែលក្នុងខ្លឹមសារលិខិតនោះបានបញ្ជាក់ថា “ក្រសួងសូមប្រគល់ករណីវិវាទនេះជូនរដ្ឋបាលខេត្តកណ្តាល ពិនិត្យដោះស្រាយ ដោយអញ្ជើញអាជ្ញាធរមូលដ្ឋានមកពិនិត្យ ឯកសារដែលខ្លួនបានបញ្ជាក់ចុះហត្ថលេខា និងធ្វើការ បដិសេធនូវលិខិតទាំងឡាយណាដែលមិនប្រក្រតី និងទទួលស្គាល់សិទ្ធិកាន់កាប់ចំពោះបុគ្គលដែលមានឯកសារ ច្បាស់លាស់ត្រឹមត្រូវ ដើម្បីឈានទៅធ្វើការចុះបញ្ជីជូន តាមគោលការណ៍ និងនីតិវិធីជាធរមាន”។ ផ្ទុយទៅវិញ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អនុញ្ញាតឱ្យ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល ចេញប្លង់ទាំងគ្មាន ពិនិត្យដោះស្រាយ ដោយអញ្ជើញអាជ្ញាធរមូលដ្ឋានមកពិនិត្យ ឯកសារដែលខ្លួនបានបញ្ជាក់ចុះហត្ថលេខា និងធ្វើការ បដិសេធនូវលិខិតទាំងឡាយណាដែលមិនប្រក្រតី និងទទួលស្គាល់សិទ្ធិកាន់កាប់ចំពោះបុគ្គលដែលមានឯកសារ ច្បាស់លាស់ត្រឹមត្រូវ ដើម្បីឈានទៅធ្វើការចុះបញ្ជីជូន តាមគោលការណ៍ និងនីតិវិធីជាធរមាន” ដែលក្រសួងណែនាំនោះឡើយ។ 

សូមជម្រាបជូនថា , បើតាមលោក ប៊ុន កែវឡុង លើកឡើងថា មានអ្នកស្រី ប៊ូ ស្រី ដែលធ្លាប់ទិញដីពី លោកផ្កាយ២ ភឺន ផល្លា បានបញ្ជាក់ប្រាប់គាត់ថា ៖ កន្លងមកឈ្មោះ ភឺន ផល្លា បានលក់ដីទំហំ ៨០ហិកតា ស្ថិតនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ដែលមានព្រំប្រទល់មួយផ្នែកជាប់ព្រំជាមួយ (ឈ្មោះ ប៊ុន កែវឡុង) អោយទៅ ឈ្មោះ ជា ស៊ីណា ដោយគាត់ ប៊ូ ស្រី គឺជាអ្នកទិញដីពីឈ្មោះ ភឺន ផល្លា ដែលមានទំហំ ៤២ហិកតា ដែលជាន់គ្នានៅលើទីតាំងដីទំហំ ២៥៥.១០៦ ម៉ែត្រការ៉េ (ម្ភៃប្រាំម៉ឺនមួយពាន់ មួយរយប្រាំមួយ ម៉ែត្រការ៉េ) ស្ថិតនៅ ភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល មាន ក្បាលដីលេខ ២២៥១, ៣០២៩, ៣០៣០, ៣០៣១, ២៨០៤, ៣០៤០, ២៨០៣, ៣០៣៩ ដែលជា កម្មសិទ្ធិស្របច្បាប់របស់ឈ្មោះ ប៊ុន កែវឡុង បន្ទាប់មកលោកស្រីបានលក់ដីនេះបន្តទៅឱ្យឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហុីន ហើយឈ្មោះ ភឺន ផល្លា ជាអ្នកទទួលខុសត្រូវក្នុងការ រត់ប្លង់ដីដែលជាន់លើដីកម្មសិទ្ធិរបស់ឈ្មោះ ប៊ុន កែវឡុង នេះអោយទៅឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហុីន ដែលមានវិញ្ញាបនប័ត្រលេខ ០៨០៧១០០១-៤៦៧៨ ចុះថ្ងៃទី ០៥ខែមករា ឆ្នាំ២០២៤, លេខ ០៨០៧១០០១-៤៦៧៩ ចុះថ្ងៃទី ០៥ខែមករា ឆ្នាំ២០២៤ និងលេខ ០៨០៧១០០១-៤៦៨០ ចុះថ្ងៃទី ០៥ខែមករា ឆ្នាំ២០២៤ ដូច្នេះគាត់សូមទទួលខុសត្រូវ និងធានាធ្វើការដោះស្រាយ ដើម្បីកុំឱ្យលោក ប៊ុន កែវឡុង ប្តឹងក្នុងរឿងនេះ។ 

លោក ប៊ុន កែវឡុង បានបន្តថា ៖ តាមរយះការបញ្ជាក់ពីលោកស្រី ប៊ូ ស្រី ជាមួយគាត់ គឺលោកស្រីបានទទួលស្គាល់ថា ដីទំហំ ៤២ហិកតា ដែលគាត់បានទិញពីឈ្មោះ ភឺន ផល្លា មកនេះ ពិតជាជាន់ទៅលើទីតាំងដីរបស់ឈ្មោះ ប៊ុន កែវឡុង មានទំហំ ២៥៥.១០៦ ម៉ែត្រការ៉េ (ម្ភៃប្រាំម៉ឺនមួយពាន់ មួយរយប្រាំមួយ ម៉ែត្រការ៉េ) ពិតប្រាកដមែន ហើយគាត់ក៏បានលក់ដីនេះបន្តទៅអោយឈ្មោះ ជា ស៊ីណា, ឈ្មោះ ហៀ ហុីន បន្តទៀត ដោយឈ្មោះ ភឺន ផល្លា ជាអ្នករត់ការធ្វើប្លង់កម្មសិទ្ធិអោយឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហុីន។

លោកឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ពាក់ព័ន្ធករណីនេះ លោកបានបញ្ជាក់ថា៖ តាមរយះឯកសារព្រំរបស់ខ្ញុំអត់ជាប់ជាមួយគាត់ទេ(ប៊ុន កែវឡុង) ជាប់ជាមួយគេផ្សេងទេ …ចាំខ្ញុំឱ្យឯកសារភ្ជាប់ទាំងអស់ពីដើមមក បើមើលឃើញឯកសារខ្ញុំទាំងអស់ ។ ដូច្នេះនឹងបាញ់ឯកសារមួយចំនួនអោយទៅ និងឯកសារមួយចំនួនអោយក្រុមការងារយកទៅជូន ដើម្បីពិនិត្យមើលតាមជាក់ស្តែង ផ្តល់ដល់ការសរសេរមានភាពច្បាស់លាស់ ព្រោះបើមើលតែឯកសារម្ខាងអាច ចន្លោះ ដូច្នេះយើងអាចជជែកប្រាប់ពីឯកសាររៀងៗខ្លួន។ 

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល ពាក់ព័ន្ធ ដែលលោក ប៊ុន កែវឡុង ចោទថា ឃុបឃិតគ្នាដោយអំពើពុករលួយ ចេញប្លង់ទាំងកំពុងមានបណ្តឹងតវ៉ា ហើយលោកបានប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ទៅក្រសួងដែននី ជាមួយអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» តាមទូរស័ព្ទ នៅរសៀលថ្ងៃដដែលនេះ លោកបានប្រាប់ថា ៖ ខ្ញុំមិនអាចឆ្លើយតាមទូរស័ព្ទបានទេ បើចង់ដឹងពីអ្វី សូមអញ្ជើញ មកអង្គភាពខ្ញុំនៅមន្ទីរ ខ្ញុំមានឯកសារសម្រាប់បង្ហាញជូន ។ 

លោកស្រី ប៊ូ ស្រី ដែលអះអាងថា ៖ គាត់ទទួលស្គាល់ថា ដីទំហំ ៤២ហិកតា ដែលគាត់បានទិញពីឈ្មោះ ភឺន ផល្លា មកនេះ ពិតជាជាន់ទៅលើទីតាំងដីរបស់ឈ្មោះ ប៊ុន កែវឡុង មានទំហំ ២៥៥.

១០៦ ម៉ែត្រការ៉េ (ម្ភៃប្រាំម៉ឺនមួយពាន់ មួយរយប្រាំមួយ ម៉ែត្រការ៉េ) ពិតប្រាកដមែន ហើយគាត់ក៏បានលក់ដីនេះបន្តទៅអោយឈ្មោះ ជា ស៊ីណា, ឈ្មោះ ហៀ ហុីន បន្តទៀត ដោយឈ្មោះ ភឺន ផល្លា ជាអ្នករត់ការធ្វើប្លង់កម្មសិទ្ធិអោយឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហុីន។ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ មិនអាចសុំការបំភ្លឺបាន ដោយទូរស័ព្ទស្ថិតក្រៅតំបន់សេវា ។ 

ដោយឡែក លោក គង់ សោភ័ណ្ឌ អភិបាល នៃគណះអភិបាលខេត្តកណ្តាល អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» មិនអាចសុំការបំភ្លឺបាន ដោយទូរស័ព្ទចូល គ្មានអ្នកទទួល នៅវេលាម៉ោង៣និង៣៤នាទីរសៀល ថ្ងៃខែឆ្នាំដដែលនេះ ។ ប៉ុន្តែតាមប្រព័ន្ធ Telegram ដោយសំណរថា ៖ «ជំរាបសួរឯកឧត្តមអភិបាលខេត្តកណ្តាល ជាទីគោរព !  ខ្ញុំពីខាង អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” សូមការអនុញ្ញាតជម្រាបសួរឯកឧត្តមថា ៖  ចំពោះលិខិតលេខ ១១៩៥ ស.ជ.ណ ចុះថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្តាល ដែលឯកឧត្តមប្រគល់ភារកិច្ចអោយលោកប្រធានមន្ទីរអនុវត្តចុះបញ្ជីដីជូនឈ្មោះ ភឺន ផល្លា ស្របតាមនីតិវិធី  ដែលលិខិតរបស់រដ្ឋបាលខេត្តកណ្តាលនេះ បានចេញផ្ទុយអំពីខ្លឹមសារស្មារតីលិខិតលេខ ២២៧៥ ដនស/អសដភ ចុះថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២២ និងលិខិតលេខ ២២១៧ ដនស/អសដភ ចុះថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៣ ដែលក្នុងខ្លឹមសារលិខិតនោះបានបញ្ជាក់ថា “ក្រសួងសូមប្រគល់ករណីវិវាទនេះជូនរដ្ឋបាលខេត្តកណ្តាល ពិនិត្យដោះស្រាយ ដោយអញ្ជើញអាជ្ញាធរមូលដ្ឋានមកពិនិត្យ ឯកសារដែលខ្លួនបានបញ្ជាក់ចុះហត្ថលេខា និងធ្វើការ បដិសេធនូវលិខិតទាំងឡាយណាដែលមិនប្រក្រតី និងទទួលស្គាល់សិទ្ធិកាន់កាប់ចំពោះបុគ្គលដែលមានឯកសារ ច្បាស់លាស់ត្រឹមត្រូវ ដើម្បីឈានទៅធ្វើការចុះបញ្ជីជូន តាមគោលការណ៍ និងនីតិវិធីជាធរមាន”។ ផ្ទុយទៅវិញ មិនទាន់ដោះស្រាយចំពោះបណ្តឹងភាគីដែលពាក់ព័ន្ធនោះ ហើយថែមទាំងចេញប្លង់កម្មសិទ្ធិជាន់ដោយដុំ ជាន់ទៅលើដីដែលបានវាស់វែងនៅក្នុងតំបន់វិនិច្ឆ័យនោះទៀត ! តើការចេញប្លង់បែបនេះត្រឹមត្រូវតាមផ្លូវច្បាប់ដែរឬទេ ពីឈ្មោះ ភឺន ផល្លា មក ឈ្មោះ ជា សុីណា ស្ថិតនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ? ។

សូមអរគុណ សូមគោរពលាឯកឧត្តម 🙏។

ក្នុងករណីនេះលោកបានចូលមើលតែមិនធ្វើការបកស្រាយពន្យល់ឡើយ ។

ជុំវិញបញ្ហានេះ លោក ប៊ុន កែវឡុង ក៏បានសំណូមដល់ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មេត្តាជួយធ្វើការសើុបអង្កេតស្រាវជាវ ផ្តល់យុត្តិធម៌ ព្រោះលោកមានសង្ឃឹមជឿជាក់ទៅលើ លោកឧបនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ ដោយលោកគ្មានជំនឿទៅលើ លោកអភិបាលខេត្តកណ្តាល ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មិនបានផ្តល់យុត្តិធម៌ដល់គាត់ ដោយសារ អាចជាប់ពាក់ព័ន្ធនឹងបញ្ហាផលប្រយោជន៍ណាមួយ ដូច្នេះហើយទើបប្តឹងគ្រប់ដំណាក់កាល អត់មានដំណោះស្រាយ ជូនគាត់ ។ ឥឡូវនេះលោក មានតែសង្ឃឹមទៅលើ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ និងគោរពសំណូមពរដល់សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា ជួយផ្តល់ភាព យុត្តិធម៌ដល់រូបគាត់ កំពុងរងគ្រោះដោយសារគេរត់ការធ្វើប្លង់ជាន់លើដីរបស់គាត់ ដែលមានបង្កាន់ដៃ ចាំទទួលប្លង់នោះ៕

ដោយ ៖ មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»

...

 



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print