ភ្ញៀវជាតិនិងភ្ញៀវបរទេសមានចំនួន១៣,០២៥នាក់ក្នុងឱកាសបុណ្យចូលឆ្នាំចិន.វៀតណាម រយៈពេល៣ថ្ងៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈក្នុងឱកាសបុណ្យចូលឆ្នាំចិន.វៀតណាមភ្ញៀវជាតិនិងភ្ញៀវបរទេសមកកំសាន្តនៅបរិវេណកាសស៊ីណូក្រុងប៉ោយប៉ែតបណ្តាលកកស្ទុះផ្លូវចេញ.ចូលនិងរមណីយដ្ឋានផ្សេងៗជាច្រើនកន្លែងក្នុងខេត្តបន្ទាយមានជ័យរយៈពេល៣ថ្ងៃ។​

ជាក់ស្តែងយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ដែលជាថ្ងៃទី៣ជាថ្ងៃបុណ្យចូលឆ្នាំចិន.វៀតណាមគេឃើញភ្ញៀវជាតិនិងភ្ញៀវបរទេសបានលេងកំសាន្តនៅបរិវេណកាស៊ីណូក្រុងប៉ោយប៉ែត មានការកកស្ទុះផ្លូវចេញ.ចូលនៅពេលយប់រយៈពេលថ្ងៃចាប់ពីថ្ងៃទី៩ដល់១១ ខែកុម្ភៈ ឆ្នាំ២០២៤ក្នុង១យប់មិនតិចជាងម៉ឺននាក់។

នៅបរិវេណកាស៊ីណូក្រុងប៉ោយប៉ែតក្នុងឱកាសបុណ្យចូលឆ្នាំចិន.វៀតណាមឃើញនាំគ្នាមកលេងកំសាន្តមានប្រគុំតន្ត្រី និងលូតម៉ុងសាយ និងហូបចុកជាលក្ខណៈគ្រួសារនៅចំណុចផ្សារទឹកពុះហើយដើរទិញទំនិញនិងដើរកំសាន្ត ព្រោះក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលឈមស្រុកអារ័ញ្ញប្រថេតខេត្តស្រៈកែវប្រទេសថៃដែលមានច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលឈមច្រកខ្លងលឹកប្រទេសថៃដែលជាច្រកសេដ្ឋកិច្ចដ៍ធំមួយនៅទិសពាយ័ព្យនៃប្រទេសកម្ពុជា។

លោក ឈឿង សេរីវុធ ប្រធានមន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យបានប្រាប់ថា៖រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី០៩ដល់១១ ខែកុម្ភៈ ឆ្នាំ២០២៤ក្នុងឱកាសបុណ្យចូលឆ្នាំចិន.វៀតណាមមានភ្ញៀវជាតិនិងភ្ញៀវបរទេសមានចំនួន១៣.០២៥នាក់ក្នុងនោះមានភ្ញៀវទេសចរណ៍ជាតិចំនួន១២.៥៦៦នាក់និងភ្ញៀវទេសចរណ៍បរទេសមានចំនួន៤៥៩នាក់ ដែលភាគច្រើនភ្ញៀវទៅលេងកំសាន្តបរិវេណកាស៊ីណូក្រុងប៉ោយប៉ែតនិងតាមតំបន់រម្មណីយ៍ដ្ឋានដូចជាអាងត្រពាំងថ្មស្រុកភ្នំស្រុក និងប្រាសាទបន្ទាយឆ្មារនិងប្រាសាទបន្ទាយទ័ព ប្រាសាទមេបុណ្យអាងជើងគ្រុសរួមទាំងកន្លែងកំសានជាច្រើនទៀត។វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print