ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជម្រាបជូន ឡ
-នាយឧត្តមសេនីយ៍ អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
-នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស
-នាយឧត្តមសេនីយ៍ អគ្គនាយក នៃរក្ខេនាយកដ្ឋានតស្តុភារនិងហិរញ្ញវត្ថុ
-នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា
-នាយឧត្តមសេនីយ៍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន
-លោកឧត្តមសេនីយ៍ឯក អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន
-លោកអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល
-លោកប្រធានក្រុមប្រឹក្សានីតិកម្ម
-លោកឧត្តមអត្តានុរក្សថ្នាក់លេខ១ អគ្គនាយក នៃអគ្គនាយកដ្ឋានរាទ្ធនាការ
-លោកឧត្តមសេនីយ៍ឯក អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
-លោកឧត្តមសេនីយ៍ឯក អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
-លោក ឧត្តមសេនីយ៍ឯក អគ្គាធិការ នៃអត្តាធិការដ្ឋាន
-លោក ឧត្តមសេនីយ៍ឯក អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
-លោក ឧត្តមសេនីយ៍ឯក អគ្គនាយក នៃរគ្គនាយកដ្ឋានបច្ចេកវិទ្យាពីជីថល និងផ្សព្វផ្សាយអប់រំ
– លោកស្រី ឧត្តមសេនីយ៍ឯក អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
– នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន
– លោក ឧត្តមសេនីយ៍ឯក អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
-លោកប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ
– លោក ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម
-ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម ។
កម្មវត្ថុ ៖ ការស្នើសុំយកមន្ត្រីនគរបាលជាតិទៅបម្រើការងារនៅអង្គភាពផ្សេងៗ ឬបម្រើការងារជូនថ្នាក់ ដឹកនាំ នៅក្នុងនិងក្រៅក្រសួងមហាផ្ទៃ។
តបតាមកម្មវត្ថុខាងលើ ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា មានថ្នាក់ដឹកនាំនិងប្រធានអង្គភាព មួយចំនួនបានស្នើសុំយកមន្ត្រីនគរបាលជាតិ ដោយរក្សាឈ្មោះនៅអង្គភាពដើម ពីអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន និងអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ ឱ្យមកបម្រើការងារក្នុងអង្គភាពរបស់ខ្លួន ឬមកជួយ ការងារផ្ទាល់ខ្លួន ជាអង្គរក្ស អ្នកបើកបរ ជំនួយការ នៅក្នុងឬក្រៅក្រសួងមហាផ្ទៃ ដែលធ្វើឱ្យអង្គភាពសាមី ជួបភាពលំបាកក្នុងការគ្រប់គ្រងមន្ត្រីរបស់ខ្លួន។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងមន្ត្រីនគរបាលជាតិ ទាក់ទងនឹងករណីខាងលើនេះ ក្រសួងមហាផ្ទៃ ជម្រាបជូន ឯកឧត្តម លោកជំទាវ ដូចខាងក្រោម៖
១- រាល់ការយកមន្ត្រីនគរបាលពីអង្គភាពណាមួយ ទៅបម្រើការងារឱ្យអង្គភាពណាមួយផ្សេងទៀត ឬមកជួយការងារឱ្យថ្នាក់ដឹកនាំណាម្នាក់ នៅក្នុងនិងក្រៅក្រសួងមហាផ្ទៃ ត្រូវមានការឯកភាពពី ប្រធានអង្គភាពសាមីជាមុន និងមានការសម្រេចពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
២- ការស្នើសុំយកមន្ត្រីនគរបាលដូចមានចែងក្នុងចំណុច១ខាងលើ ត្រូវបានអនុញ្ញាតយ៉ាងច្រើន ក្នុងរយៈពេល១ឆ្នាំ ហើយត្រូវស្នើសុំជាថ្មីក្នុងករណីចាំបាច់ លើកលែងតែឥស្សរជនជាន់ខ្ពស់។
៣- សាមីអង្គភាពឬថ្នាក់ដឹកនាំដែលស្នើសុំយកមន្ត្រីនគរបាលមកបម្រើការងារ ត្រូវគ្រប់គ្រងមន្ត្រី នគរបាលនោះឱ្យបានល្អ។
៤- ហាមជាដាច់ខាតការបញ្ជូនឬការអនុញ្ញាតឱ្យមន្ត្រីនគរបាលក្រោមឱវាទរបស់ខ្លួន ឱ្យទៅបម្រើ ការងារនៅក្នុងវិស័យឯកជនក្នុងម៉ោងរដ្ឋបាល។
៥- អគ្គនាយកដ្ឋានធនធានមនុស្ស ត្រូវធ្វើជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទាក់ទងនឹង ការស្នើសុំយកមន្ត្រីទៅបម្រើការងារដូចបានបញ្ជាក់ជូនខាងលើ។
អាស្រ័យហេតុនេះ សូម ឯកឧត្ដម លោកជំទាវ ចូលរួមអនុវត្តតាមខ្លឹមសារនៃលិខិតនេះ ដោយស្មារតី ទទួលខុសត្រូវខ្ពស់ និងប្រកបដោយប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
សូម ឯកឧត្តម លោកជំទាវ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ ៕
ដោយ ៖ សិលា