លោក អុឹម វុត្ថា ៖ តោះយើងគួរនាំគ្នាយល់ដឹងខ្លះអំពីនិន្នាការរបស់បច្ចេកវិទ្យាឌីជីថលសម្រាប់ឆ្នាំ ២០២៤… !

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៤ លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ឱ្យដឹងថា ៖ នៅក្នុងឆ្នាំ ២០២៣ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានក្លាយជាប្រធានបទមួយដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយបច្ចេកវិទ្យានេះបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការបង្កើតកម្មវិធីកំពុងពេញនិយមមួយចំនួន ដូចជា៖

– ChatGPT,
– Microsoft Bing និង
– Google Bard ជាដើម។

ពេលជាមួយគ្នានេះផងដែរ យើងក៏មិនអាចមើលរំលងនូវបច្ចេកវិទ្យា ដូចខាងក្រោម៖
– AR&VR,
– Wearable Technology,
– Robotic Process Automation និង
– Cyber Security

ដែលបច្ចេកវិទ្យាទំាងនេះក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរនៅក្នុងបរិបទសកលលោក និងកម្ពុជា។

លោកបានបន្តថា ៖ ដោយឡែក សម្រាប់ឆ្នាំ ២០២៤ អ្នកវិទ្យាសាស្រ្តនៅតែមានសុទិដ្ឋិនិយមថាវិស័យបច្ចេកវិទ្យានឹងធ្វើការបោះជំហានទៅមុខមួយកម្រិតទៀត ដោយនៅក្នុងនោះអ្នកវិទ្យាសាស្រ្តបានធ្វើការប៉ាន់ប្រមាណនូវនិន្នាការរបស់បច្ចេកវិទ្យាឌីជីថល ដែលនឹងបន្តមានការរីកចម្រើន ហើយទទួលបានការយកចិត្តទុកដាក់ខ្ពស់នៅក្នុងឆ្នាំ ២០២៤ រួមមាន៖
– បច្ចេកវិទ្យា Generative AI,
– បច្ចេកវិទ្យា សន្តិសុខសាយប័រ (Cyber Security),
– បច្ចេកវិទ្យា Digital Twins,
– បច្ចេកវិទ្យា Quantum Computing,
– បច្ចេកវិទ្យា បៃតង (Green Tech),
– បច្ចេកវិទ្យា ប្លុកឆេន (Blockchain),
– បច្ចេកវិទ្យា ប្រព័ន្ធកុំព្យូទ័រក្លោដ (Cloud Computing),
– បច្ចេកវិទ្យា Robotic Process Automation,
– បច្ចេកវិទ្យា អ៊ីនធឺណិតនៃវត្ថុ (IoT) និង
– បច្ចេកវិទ្យា អ៊ីនធឺណិត 5G។
* សិក្សាបន្ថែមអំពីអ្វីជាបច្ចេកវិទ្យាថ្មីៗទាំងនេះ ដើម្បីដើរឲ្យទាន់ការវិវត្តិនៃសង្គមឌីជីថល…៕

...

ដោយ ៖ លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print