មន្ទីរពេទ្យកាល់ម៉ែល ប្រារព្ធពិធីបរិច្ចាគឈាមក្រោមប្រធានបទ”ចែករំលែកជីវិត សូមបរិច្ចាកឈាម”

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ មានបុគ្គលិកចំនួន៣៣៥នាក់ ដែលបានស្ម័គ្រចិត្តចុះឈ្មោះបរិច្ចាកឈាម ក្រោមអធិបតីភាពលោក ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ដែលក្នុងនោះមានពីចាប់ពីថ្នាក់ដឹកនាំជាន់ខ្ពស់រហូតដល់បុគ្គលិកកម្មករ-កម្មរិនី ហើយព្រមទាំងរូបលោកផ្ទាល់ បានចាប់ផ្ដើមស្ម័គ្រចិត្តធ្វើការបរិច្ចាកឈាម ដោយលោក សង្ឃឹមថានឹងមានបុគ្គលិកមន្ទីរពេទ្យ រួមជាមួយនឹងបងប្អូនក្រុមគ្រួសារញាតិមិត្តនៃអ្នកជំងឺដែលកំពុងត្រូវបានសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតស្ម័គ្រចិត្តបន្ថែមទៀតក្នុងការបរិច្ចាកឈាមនាព្រឹកនេះ ដែលនឹងបន្តរហូតដល់ម៉ោង១២នៅសាលប្រជុំធំរបស់មន្ទីរពេទ្យ ។

...

លោក ឈាង រ៉ា មានប្រសាសន៍ថា នេះជាពិធីដ៏វិសេសវិសាលនិងមានតម្លៃមួយក្នុងឱកាសដែលបុគ្គលិកមន្ទីរពេទ្យកាល់ម៉ែតកំពុងតែមមាញឹកក្នុងការសង្គ្រោះជីវិត ថែទាំនិងព្យាបាលជំងឺ ដោយប្រើអស់កម្លាំងកាយ កម្លាំងចិត្តក្នុងភារកិច្ចរបស់ខ្លួនបន្ថែមពីលើនោះបានលះបង់និងស្ម័គ្រចិត្តមកបរិច្ចាកឈាម ដើម្បីសង្គ្រោះអ្នកជំងឺដោយផ្ទាល់ដែលជាកាយវិការមនុស្សធម៍ និងជាគំរូដ៏ល្អមួយ គួរឲ្យកោតសរសើរជាទីបំផុត ។ ហើយជាការពិតណាស់ ការបរិច្ចាកឈាមជាកាយវិកាយមនុស្សធម៍ របស់ប្រជាពលរដ្ឋគ្រប់រូបដែលអាចចូលរួមចំណែកក្នុងការសង្គ្រោះអាយុជីវិតមនុស្សបាន ហើយការណ៍នេះនឹងក្លាយជាទម្លាប់ល្អ ជាគុណធម៍ និងវប្បធម៍នៃការចែករំលែកដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន និងសូមលើកទឹកចិត្តបងប្អូនទាំងអស់ដែលនៅទីនេះ ដែលបានយល់ច្បាស់អំពីអត្ថន័យនៃការបរិច្ចាកឈាមនាព្រឹកនេះ សូមបន្តចូលរួមចំណែកក្នុងការបរិច្ចាកឈាមក្នុងឱកាសដ៏មានអត្ថន័យនេះ ឲ្យកាន់តែផុសផុលបន្ថែមទៀត ។

លោក ឈាង រ៉ា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំចាត់ចែងកម្មវិធីនេះ ដោយកិច្ចសហការវាងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងគណៈកម្មការគ្រប់គ្រងការផ្ដល់ឈាមរបស់មន្ទីរពេទ្យកាល់ម៉ែត និងក្រុមការងារ ដោយមានការឧបត្តម្ភពីក្រុមហ៊ុនNVC Cooperation កម្ពុជា(វីតាល់) នឹងធ្វើឲ្យកម្មវិធីបរិច្ចាកឈាមនាព្រឹកនេះ ប្រព្រឹត្តទៅដោយភាពអធិកអធម សស្រាក់សស្រាំនិងជោគជ័យ ។

ដោយឡែកលោក ហុក គឹមចេង បានជំរុញ និងអំពាវទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេសក្រុមយុវជនមេត្ដាចូលរួមបរិច្ចាគ ឈាមមកដល់អង្គភាពរបស់លោក ដើម្បីយកទៅជួយជនរងគ្រោះបន្តទៀតព្រោះសកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែកយ៉ាងខ្លាំង លើការជួយសង្គ្រោះជីវិតអ្នកដទៃ។

លោកប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានថ្លែងបញ្ជាក់ថា បើសិនជាគ្មានការចូលរួម ចំណែកពីសប្បុរសជនទាំងឡាយនោះ មជ្ឈមណ្ឌលក៏មិនអាចទ្រទ្រង់ និងផលិតឈាម ដោយខ្លួននោះឡើយដូច្នេះការចូលរួមរបស់បងប្អូន ពិតជាមានសារសំខាន់យ៉ាងខ្លាំង ។

លោកវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតរួមនិងបុគ្គលិកកម្មករដែលបានបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់នោះ៕

image

image

image

image

image

ដោយ៖ ស ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print