នឹកចង់ញាំុគមត្នោត បញ្ជាអាអិចទៅកាយជាអកុសលកៀបក្បាលស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាអ្នកបើកនិង កំពុងបញ្ជាAXកាយដីស្រាប់តែនឹកឃើញឃ្លានចង់ហូបគមត្នោតក៏បញ្ជាAXទៅកាយគមត្នោតដើម្បីយកមកហូបដោយមានការធ្វេសប្រហែសបន្តិច ក៍ត្រូវបូមប្រម៉ោយAXរ៉េមកគៀបផ្ទប់ជាប់និង តួរកាប៊ីនបណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មតែម្ដង ។

...

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងែទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចកណ្ដាល វាលស្រែក្បែរទួលលោកតាគោល ស្ថិតក្នុងភូមិកាន់ទ្រង់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងបើកបញ្ជាAXកាយដី ក៏ស្រាប់តែបញ្ជាAXទៅកាយគមត្នោតដើម្បីយកគមត្នោតមកហូប ខណៈពេលកាយបានមកហើយក៍បញ្ជាប្រម៉ោយAXឲ្យក្ដោបចូលក្បែរខ្លួនដែលកំពុងបញ្ជាAXនៅក្នុងកាប៊ីនដើម្បីយកគមត្នោតមកហូបប៉ុន្តែជាអកុសលពេលអើតក្បាលចេញមកក្រៅលូកដៃមកយកដោយមានការធ្វេសប្រហែសក៏បានទាក់ និងប្រដាប់បញ្ជាAXស្រាប់តែរ៉េប្រម៉ោយAXមកភ្លាមគៀបជាប់ផ្ទប់និងបូមប្រម៉ោយជាមួយនិងតួរកាប៊ីនAXបណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗយ៉ាងអណោចអធ័មតែម្តងទៅ។

សមត្ថកិច្ចបន្តថា យុវជនរងគ្រោះដែលត្រូវបានស្លាប់បាត់បង់ជីវិតមានឈ្មោះបឿន វណ្ណះ ភេទប្រុស អាយុ១៦ឆ្នាំ មានមុខរបរជាអ្នកបើកAXកាយដី ស្នាក់នៅផ្ទះគ្មានលេខ ស្ថិតក្នុងភូមិព្រៃស្វាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបន្ថែមថា ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ពន្សាំងបាន ចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យនិងប្រគល់ សាកសពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិសង្កាត់កើតហេតុខាងលើ ៕

image

image

image

image

image

ដោយ៖ ព្រែកជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print