នាយប់ថ្ងៃទី១៤​កុម្ភៈ​! យុទ្ធនាការរឹត​បន្តឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល​ ឃាត់យានយន្តល្មើស ចំនួន១០២គ្រឿង

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ នៅរសៀល​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ យានយន្តល្មើស​ច្បាប់​ចរាចរ​ណ៍​ផ្លូវ​គោក​ ចំនួន១០២គ្រឿង​ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​តាមបណ្ដា​ខណ្ឌ​ ក្នុងរាជធានីភ្នំពេញ​ ចុះឃាត់ដោយអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល។

ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនោះ​ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៤ ខែកុម្ភៈ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល​ មានដូចខាងក្រោម៖

*ឃាត់យានយន្តល្មើស ចំនួន១០២គ្រឿង (រថយន្ត ចំនួន៧០គ្រឿង, ម៉ូតូ ចំនួន៣២គ្រឿង)

១.ល្មើសជាតិស្រវឹង ចំនួន៤៦គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន២១គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១៦នាក់
-អ្នកបើកបររថយន្ត ចំនួន០៥នាក់

+កម្រិត ០.៤០ mg/L ឡើង ចំនួន២៥គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១៦នាក់
-អ្នកបើកបររថយន្ត ចំនួន០៩នាក់

...

២. បទល្មើសផ្សេងៗ ចំនួន៥៦គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន៣៦គ្រឿង
-ម៉ូតូកែច្នៃ ចំនួន០១គ្រឿង
-ម៉ូតូបញ្រ្ចាស់ទិស ចំនួន០១គ្រឿង
-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០៩គ្រឿង
-រថយន្តប័ណ្ណបើកបរហួសសុពលភាព ចំនួន០១គ្រឿង
-រថយន្តដឹកលើសចំណុះ ចំនួន០៤គ្រឿង
-រថយន្តមិនពាក់ខ្សែក្រវាត់ ចំនួន០១គ្រឿង
-រថយន្តប័ណ្ណបើកបរខុសយាន ចំនួន០១គ្រឿង
-រថយន្តហួសឆៀក ចំនួន០២គ្រឿង៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print