​ឈ្លោះគ្នាជាមួយសង្សារខឹងចិត្តខាងប្រុសចងកសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានបញ្ចប់ជីវិតខ្លួនឯងដោយចងកសម្លាប់ខ្លួនក្រោយពីជម្លោះជាមួយនារីជាសង្សារនឹងយកកាំបិតដេញចាក់​ បង្កការភ្ញាក់ផ្អេីលកាលពី​ វេលាម៉ោង​ ០៨និង៣០នាទី​ថ្ងៃ​ទី​១៧ខែកុម្ភៈ​ឆ្នាំ​២០២៤​ នៅ​ចំនុច​ បុរី​អឹលវី​ផ្ទះ​លេខG1A12 ផ្លូវ​02​ ភូមិ​ទួល​ពង្រ​ សង្កាត់​ចោមចៅ​ទី១​ ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានី​ភ្នំពេញ​ ។

​ ជនរងគ្រោះ​(សព)ឈ្មោះ​ណឹម​ ម៉ៃ​ ភេទ​ប្រុស​ អាយុ២៦ឆ្នាំ​ ស្រុក​កំណើត​ ភូមិ​ត្រពាំង​រុន​ឃុំតានី​ស្រុក​អង្គជយ័​ខេត្ត​កំពត​ បច្ចុប្បន្ន​ ស្នាក់​នៅ​កន្លែង​កេីតហេតុ​ខាងលើ​។

​យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​ ទូច​ វីស្សា​ភេទ​ស្រី​ អាយុ​២២ឆ្នាំ​ ត្រូវ​ជា​ មិត្ត​ស្រី​របស់​ ជនរងគ្រោះ​បាន​ឱ្យដឹងថា​នៅ​មុន​ពេល​កេីតហេតុ​ រូប​គាត់​និង​ជន​រងគ្រោះ​ បាន​ឈ្លោះគ្នា​ ហេីយ​ជនរងគ្រោះ​បាន​យក​កូន​កាំបិត​ ដេញ​គាត់​ ពេល​នោះ​គាត់​ភ័យពេក​បាន​រត់​ទៅ​ បន្ទប់​ មិត្តភ័ក្ដិ​ ឱ្យជួយ​ នៅ​ពេល​នោះ​ មិត្ត​ភក្តិ​របស់​គាត់​និង​គាត់​ ក៏បាន​ ចុះ​មកខាង​ក្រោម​ មួយ​ សន្ទុះ​ក្រោយ​មក​ ក៏​ស្ងាត់​ ពួក​ គាត់​ទាំង​ពីរ​នាក់​ បាន​ឡើង​មេីល​ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ ចងក​សម្លាប់​ខ្លួន​ បាត់​ទៅ​ហេីយ​ នៅជាប់និង​ចំរឹង​ដែក​បង្អួច​ ។

...

ពេល​នោះ​គាត់​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​តែម្ដង​ តាម​ការ​ពិនិត្យ​និង​កោសល្យវិច័យ​របស់​សមត្ថកិច្ច​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹងថា​ជនរងគ្រោះ​ស្លាប់​ដោយ​សារ​ចងក​សម្លាប់​ខ្លួន​ ពិត​ប្រាកដ​មែន​ ហេីយ​មាន​ សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​ ។
បច្ចុប្បន្ន​ សព​ ត្រូវបានប្រគល់​ទៅ​ឱ្យក្រុម​គ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print