ពីនេះពីនោះពាក់ព័ន្ធកម្ពុជារបស់ លោក សុខ ឥសាន (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន្ត បានបរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៤ បានលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖

១- ពួកប្រឆាំងទាំងក្នុងនិងក្រៅប្រទេសតែងតែបង្កើតបញ្ហាប្រឌិតព័ត៌មានដូចជាការចាប់ជម្រិត ការជួញដូរមនុស្សឆ្លងដែន គ្រឿងញៀនដើម្បីបំពុលសង្គមធ្វើឲ្យប៉ះពាល់មុខមាត់ជាតិនិងបង្ករការភ័យខ្លាចដល់ភ្ញៀវទេសវរណ៍ = ដែលសុទ្ធតែធ្វើឲ្យខូចខាតផលប្រយោជន៍ជាតិ?
២- ភ្លើងទៀនកំពុងដើរទៅរករណ្តៅដោយខ្លួនឯង = ដើរធ្វើសកម្មភាពនយោបាយដោយខ្លួនមិនបានចុះបញ្ជីប្រកួតប្រជែងការបោះឆ្នោត?
៣- ពួកប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសរើសអើងចិន = តែមិនបានគិតថាសព្វថ្ងៃកំពុងសុីទឹកត្រីទឹកសុីអុីវចិនទេ?
៤- រឿងដើរធ្វើរបស់ដែលហៅថាធម្មយាត្រាមិនគួរធ្វើដឹងព្ញទេ = បណ្តោយឲ្យដើរមួយសេរីមើលតាមចិត្តតើបានប៉ុន្មានថ្ងៃប៉ុន្មានខែ? ឲ្យតម្លៃនាំបានចិត្ត?
៥- ស្ថាប័នជាតិធ្វើការតាមតួនាទីភារៈកិច្ចដែលមានកំណត់ក្នុងច្បាប់ = មិនមែនតាមពួកអ្នកវិភាគនយោបាយសង្គមកំណត់ទេ?
៦- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់អត់ការធ្វើ = បែរជាមកយកបញ្ហាអ្នកផ្សេងមកពិភាក្សាឥតប្រយោជន៍ទៅវិញ ?
៧- សម្តេចតេជោ ហ៊ុន សែន ធ្វើប្រធានព្រឹទ្ធសភា = គ្រាន់បើឆ្ងាយណាស់ពីទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ដែលនៅទាត់ខ្យល់ឯបរទេស?
៨- ថាតុលាការបារាំងឯករាជ្យ = ឥឡូវបែរជាទណ្ឌិតមេឧទ្ទាមក្រៅច្បាប់បែរជានិយាយថាប្រធានាធិបតីបារាំងណែនាំតុលាការបារាំងទៅវិញ?
៩- អត់ចេះខ្មាស់រត់ចោលស្រុកហើយអត់មានតួនាទីស្អីសោះ = បែរជាចេះតែរមាស់មាត់និយាយផ្តេសផ្តាស់តាមការស្រមើស្រម័យរបស់ខ្លួនទៅវិញ?
១០- ការធ្វើបាតុកម្មនៅបណ្តាប្រទេសជាមិត្តកម្ពុជា = គឺជារឿងធម្មតាក្នុងសង្គមប្រជាធិបតេយ្យសេរី តែត្រូវស្ថិតនៅក្នុងបទបញ្ញាត្តរបស់សមត្ថកិច្ចប្រទេសទាំងនោះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print