ក្រុមឡើងជើង Bayer Leverkusen មាន ៨ ពិន្ទុ ដាច់ លើ ក្រុម Bayern Munich នៅ លើ កំពូល តារាង Bundesliga បន្ទាប់ពី ទទួល បាន ជ័យជម្នះ ទៅលើក្រុម កណ្តាល តារាង Heidenheim ក្នុងលទ្ធផល២ទល់១។
កីឡាករ Jeremie Frimpong បានរកគ្រាប់បាល់នាំមុខនៅម៉ោងបន្ថែមនៃតង់ទី១ ដែលជួយឲ្យក្រុមដែលមិនស្គាល់ចាញ់របស់លោក Xabi Alonso នៅនាទីទី៤៥+២។ កីឡាករ Amine Adli បានបន្ថែមមួយគ្រាប់ទៀតបន្ទាប់ពីការព្យាយាមរបស់អ្នកចាំទីKevin Muller រារាំងមិនបានសម្រេច។
កីឡាករ Tim Kleindienst បានរកគ្រាប់បាល់មួយគ្រាប់មកវិញសម្រាប់ក្រុមម្ចាស់ផ្ទះ Heidenheim នៅរយៈពេល៤នាទីមុចចប់ការប្រកួត ប៉ុន្តែ Leverkusen អាចទប់បានក្នុងលទ្ធផល២ទល់១រហូតដល់ចប់ការប្រកួត។
ក្រុម Bayern ដែលឈរនៅលេខ២អាចកាត់បន្ថយឱនភាពលើគូប្រជែងដណ្តើមជើងឯក Bundesliga របស់ពួកគេជាមួយនឹងជ័យជម្នះលើ Bochum កាលពីថ្ងៃអាទិត្យនេះ។
ជ័យជម្នះរបស់ Leverkusen មានន័យថា ពេលនេះពួកគេបានឈានដល់កំណត់ត្រាស្មើ៣២ ប្រកួតដោយមិនចាញ់។ ចំណែកBayern មិន ស្គាល់ ចាញ់ សោះ ក្នុង ការ ប្រកួត ប្រជែង ចំនួន៣២ប្រកួត ជាប់ គ្នា ក្រោម ការ ដឹកនាំ របស់ Hansi Flick កាលពីឆ្នាំ២០១៩ដល់ឆ្នាំ២០២០។
ក្រុម Leverkusen រដូវកាលនេះកំពុង ព្យាយាមលើក ពាន Bundesliga ជា លើក ដំបូង របស់ ពួក គេ ដោយ បាន បញ្ចប់ ក្នុងនាម ជា ក្រុម ជើងឯករង កាលពីរដូវកាល១៩៩៦–១៩៩៧, រដូវកាល ១៩៩៨–១៩៩៩, រដូវកាល ១៩៩៩–២០០០, រដូវា ២០០១–២០០២និងរដូវកាល ២០១០–២០១១ ៕ (រូបភាព ៖ BBC Sport)