អាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ឯកសណ្ឋានជាអាទិ៍

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក ដឹកនាំដោយលោកអនុសេនីយ៍ឯក ភិន ចេតនា មេបញ្ជាការ(ស្ដីទី) មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គុជ វិតី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរបច្ចុប្បន្នរស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមាន ជ័យ ពាក់ព័ន្ធករណីប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្នុងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ច ដកហូតវត្ថុតាងឯកសណ្ឋានពណ៌ទឹកប៊ិច មានដេរស្លាកសញ្ញាឡូហ្គោ អ.ហ ចំនួន០១កំប្លេរ, ស្បែក ជើងកវែងចំនួន០១គូរ, ស្បែកជើងកខ្លី ចំនួន១គូ, មួកឆាងពណ៌ទឹកប៊ិច ចំនួន២, មួកប៉េរ៉េចំនួន០១, ខ្សែក្រវ៉ាត់ពណ៌ខ្មៅចំនួន០១, ខ្សែក្រវ៉ាត់ធំ(ស៊ិនណារ៉ុង)ចំនួន ០១, វិទ្យុទាក់ទងម៉ាកម៉ូតូរ៉ូឡាចំនួន០១, អាវកាក់មានស្លាកសញ្ញា អ.ហ ចំនួន០១, ១០-ពិលពណ៌ខ្មៅ ចំនួន ១, ១១-ខ្សែបន្ទោងសម្រាប់ដាក់កាតចំនួន០១, កាបូប ស្ពាយពណ៌ខ្មៅចំនួន០១, កាបូបដាក់ប្រាក់ ចំនួន០១, អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរចំនួន០១សន្លឹក។

លោកអនុសេនីយ៍ឯក ភិន ចេតនា មេបញ្ជាការ(ស្ដីទី) មូលដ្ឋានកងរាជអាវុធហត្ថស្រុកបានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក បានទទួលព័ត៌មានពីប្រធានមណ្ឌលអភិវឌ្ឍយោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រថា មានករណីប្រើ ប្រាស់ឯកសណ្ឋាន កងរាជអាវុធហត្ថនៅចំណុចខាងលើ និង បានស្នើសុំឱ្យមន្ត្រីកងរាជអាវុធហត្ថស្រុកស្វាយចេកចុះទៅពិនិត្យ។

ក្រោយពីទទួលព័ត៌មានភ្លាម លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ និងបាននាំឈ្មោះ គុជ វិតី មក កាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីសួរនាំ ។

ក្រោយឃាត់ខ្លួន និងសួរចម្លើយជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រើប្រាស់ឯកសណ្ឋានកង រាជអាវុធហត្ថពិតប្រាកដមែន ហើយខ្លួនមិនមែនជាមន្ត្រីកងរាជអាវុធហត្ថនោះទេ បន្ទាប់មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក បានធ្វើតេស្តទឹកនោម រកឃើញមានសារធាតុញៀនផងដែរ។

ដោយផ្អែកលើចម្លើយសារភាពនិង មានឯកសណ្ឋានដែលជាវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធ ហត្ថស្រុកកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជ អាវុធហត្ថខេត្តទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទ ល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជ អាជ្ញា អមសាលាដំបូងខេត្តផងដែរ។

...

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញបានបញ្ជូនទៅសាលាដំបូងខេត្តនាព្រឹកថ្ងៃអាទិត្យទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print