នគរបាលខេត្តបាត់ដំបងចាប់បញ្ជូនជនសង្ស័យមេខ្លោងគ្រឿងញៀនម្នាក់ទៅតុលាការ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនសង្ស័យមេខ្លោងគ្រឿងដ៏ធំម្នាក់ប្រចាំខេត្តបាត់ដំបងត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាប់បញ្ជូនយកចាត់ការតាមផ្លូវច្បាប់ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ជាប់ចោទពីបទជួញដូរថ្នាំញៀនខុសច្បាប់។

...

ក្រោយពីកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការនិងនគរបាលអន្តរាគមន៍ធ្វើការចេញបង្រ្កាបចាប់ឃាត់ខ្លួនបានកាលពីថ្ងៃទី១៣ ខែកក្កដាឆ្នាំ ២០១៦ នៅចំណុចក្រុម៤ភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខណៈជនសង្ស័យកំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសគ្រឿងញៀនខុសច្បាប់ ។

ទន្ទឹមនោះសមត្ថកិច្ចឆែកឆេររកឃើញវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីន ទឹកកក១៩កូនថង់ស្មើ ស្មើនឹងទម្ងន់១០ក្រាម ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង ទូរស័ព្ទដៃ២គ្រឿង ដាវសាមូរ៉ៃ១ដើម និងសម្ភារប្រើប្រាស់ថ្នាំញៀនមួយចំនួនធំ។ ជនសង្ស័យ មានឈ្មោះ ម៉ី ភីធីវិន ហៅជ្រូកប៉ាជេ ភេទប្រុស អាយុ២១ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា កម្លាំងនគរបាលខេត្តបាត់ដំបងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះគេសង្កេតឃើញបានចុះប្រតិបត្តិការយ៉ាងក្តៅគគុកលើវិធានការបង្រ្កាបបទល្មើសគ្រឿងញៀន ដើម្បីរក្សាភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពកាន់តែប្រសើរឡើង ដោយអនុវត្តតាមបទបញ្ជាយ៉ាង ម៉ឺងម៉ាត់ ដាក់ចេញដោយ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង។ បន្ទាប់ពីខេត្តបាត់ដំបងកាលពីកន្លងទៅថ្មីនេះត្រូវគេមើលឃើញថាបានរៀបចំពិធីដុតកំទេចចោលគ្រឿងញៀនទ្រង់ទ្រាយធំ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

គួរបញ្ជាក់ថា គ្រឿងញៀនក៏ត្រូវគេមើលឃើញថាជាដើមចមធ្វើឱ្យបង្កភាពអសន្តិសុខក្នុងសង្គម បង្កជាអំពើលួចឆក់ប្លន់ ប្រើអំពើហិង្សាកាប់សម្លាប់ បងប្អូនឪពុកម្តាយ និងអ្នកដទៃ អំពើចាប់រំលោភ ជាដើមនោះ៕

image

image_3

image_2

image_1

ដោយ៖ សំ វិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print