ភ្នំពេញ៖ បុរសម្នាក់បានរងរបួសហើមមុខហើយមាត់បន្ទាប់ពីសាសងត្រូវចិត្តពេញថ្លើម ប្រត្តិព័ត្រទៅលើនារីរួមការងារជាមួយគ្នាម្នាក់ដោយសេចក្តីព្រមព្រៀងនិយាយត្រូវគ្នា៥០ដុល្លារ ទើបឲ្យរួមរ័ក តែមិនទាន់ប្រគល់លុយឲ្យផងព្រោះតែជាប់រវល់ បែរជាខាងស្រីទូរស័ព្ទប្រាប់សាច់ញាតិថាបុរសរូបនេះចាប់រំលោភនាងនៅលើរថយន្តទៅវិញ ។
ករណីនេះធ្វើឲ្យសាច់ញាតិខាងស្រីនាំគ្នាមកស្ទាក់ចាំបានវាយបុរសខាងលើទ្រមខ្លួនប៉ោងមុខហើមពោរ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង១០នាទីព្រលប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅ ភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ មិនត្រឹមតែប៉ុណ្ណោះសាច់ញាតិទាំងនោះថែមទាំងបានលូកយកលុយចំនួន១៨០ដុល្លារ និងទូរស័ព្ទមួយគ្រឿង ហើយប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនថែមទៀត ។
បុរសខាងលើមានឈ្មោះ ឈឿន បូរ អាយុ៣៧ឆ្នាំ មុខរបរបើកបររថយន្តដឹកចានអនាម័យដាក់តាមហាង ស្នាក់នៅផ្ទះជួល ភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប មានស្រុកកំណើត ភូមិព្រៃឈាង ឃុំឫស្សីសាញ់ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ។ ចំណែក រីដើមចោទមានឈ្មោះ សាន់ សុខា អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រចានអនាម័យ(ធ្វើការជាមួយគ្នា) ស្នាក់នៅផ្ទះជួល ភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប មានស្រុកកំណើតភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
តាមសម្តីបុរសខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ខ្លួនរួមជាមួយកម្មករផ្សេងទៀត សរុបគ្នា៤នាក់ ស្រី៣នាក់ ក្នុងនោះ មាននារីឈ្មោះ សាន់ សុខា ដែលបានដឹកចានអនាម័យ ចេញពីរោងចក្រ ប៉ប្រ៉កត្បូង ទៅដាក់នៅ ផ្សារPC សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ហើយមាននារីកម្មករ២នាក់ បានចុះនៅកន្លែងដាក់ចានបាត់ទៅ នៅសល់តែនារី សាន់ សុខា អង្គុយលើរថយន្ត ជាបុរសខាងលើបំណងបើកដឹកចានទៅដាក់នៅសង្កាត់ចាក់អង្រែក្រោមមួយកន្លែងទៀត ។ ពេលបើកបណ្តើរសាសងគ្នាបណ្តើរទើបធ្លាក់ចូលរឿងស្នេហា វាចាសួរទៅឆ្លើយមកទើបឈានទៅដល់ខាងស្រីទាមទារប្រាក់១០០ដុល្លារជាថ្នូរនឹងការរួមរ័ក ។ ពេលនោះរូបគាត់បានខាងប្រុសតថ្លៃ មានតែ៥០ដុល្លារទេ ហើយនាងក៏ព្រមដែរ ។
បុរសខាងលើបន្តទៀតថា ការព្រមព្រៀងគ្នា៥០ដុល្លារហើយ រូបគាត់មិនទាន់បានឲ្យលុយនាងភ្លាមទេ ដោយជាប់រវល់ដឹកចានដាក់នៅ ហាង ក្នុងសង្កាត់ចាក់អង្រែក្រោមបង្ហើយសិន ។ បន្ទាប់មកដោយសារតែនៅមិនទាន់អស់ចិត្តគាត់ បើកបណ្តើរសាសងជាមួយនាងបណ្តើរ ដៃលូកស្ទាបអង្អែលដោយអារម្មណ៍ក្តុកក្តួលភ័យអរៗ នឹកថានាងមានវ័យ១៩ឆ្នាំ ដូច្នេះអស់៥០ដុល្លារក៏មិនថ្វីដែរ។ បន្ទាប់ពីមិនបានទទួលលុយពីគាត់ខាងស្រីបានទាមទារចុះពីលើរថយន្ត ដោយប្រាប់ថា ហេវហើយ ចុះរកទិញអ្វីហូបសិន ហើយឲ្យបុរសនោះ ដឹកចានឲ្យគេសិនចុះចាំវិលវិញចាំជួបគ្នារកកន្លែងដេក។ ប៉ុន្តែមុននឹងចុះ ដោយនឹកថា ត្រូវថ្លៃគ្នាហើយ គាត់សុំថើបថ្ពាល់នាងមួយខ្សឺតសិន ទុកជាការចំណាំនិងជាការព្រមព្រៀងរួចក៏បើករថយន្តតែម្នាក់ឯងទៅបាត់ ។
ដោយឡែកភាគីខាងស្រីវិញ បានមកប្រាប់នគរបាលថាដោយសាររូបនាងខឹងត្រង់ថា ថើបហើយថែមទាំងទះកំផ្លៀងនាងទើបនាងខឹងខ្លាំងពេកក៏ប្តឹងសមត្ថកិច្ចតែម្តង ។ តែទោះជាខាងស្រីចោទថា រំលោភបៀតបៀនកេរ្ត៍ខ្មាស់ច្របាច់ទាំងសុដន់នាងទៀត ហើយថែមទាំងទះកំផ្លៀងជាច្រើនដៃទៀតយ៉ាងណាក៏ដោយគ្រួសារខាងស្រីប្តឹងសមត្ថកិច្ចពីបទ ប៉ុនប៉ងចាប់រំលោភដូចជាដាក់បន្ទុកឲ្យធ្ងន់ធ្ងរពេកហើយព្រោះថាវាជារឿងមិនពិតសោះ ។
បើតាមនគរបាលប៉ុស្តិ៍កាកាបបានឲ្យដឹងថា នារីខាងលើបានមកប្តឹងនៅប៉ុស្តិ៍កាកាបតាំងពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៤ ខែកក្កដា ម្តងរួចហើយដោយចោទប្រកាន់ថាមានអ្នកបើកបររថយន្តរួមការងារចាប់រំលោភរហូតបានសម្រេច តែដល់សាកសួរទីកន្លែងកើតហេតុទៅកើតឡើងនៅទឹកដីខណ្ឌមានជ័យឯនោះវិញទេ ។ ដូច្នេះសូមទៅដាក់ពាក្យបណ្តឹងនៅ ខណ្ឌមានជ័យវិញ ។ បន្ទាប់មកនារីរូបនេះក៏ចាក់ចេញទៅបាត់ រហូតដល់ល្ងាចថ្ងៃទី១៤ ខែកក្កដា បែរជាភាគីខាងស្រី ព្រមទាំងសាច់ញាតិ លើកគ្នាមួយទ័ព មកស្ទាក់ចាប់វាយបុរសខាងលើ នៅត្រង់ចំណុចខាងក្រោយ សាលាពោធិ៍ចិនតុង បង្កឲ្យរងរបួសប៉ោងមុខ ពកក្បាល និងលូកយកលុយចំនួន១៨០ដុល្លារ ទូរស័ព្ទមួយគ្រឿងថែមទៀតរួចថែមទាំងចាប់បុរសរូបនេះយកទៅប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍កាកាបរួមជាមួយពាក្យបណ្ដឹងថែមទៀត ។
ដោយសារតែរឿងរ៉ាវ កើតឡើងនៅខណ្ឌមានជ័យទើបនគរបាលប៉ុស្តិ៍កាកាបទំនាក់ទំនងទៅខណ្ឌមានជ័យមកទទួលយកមនុស្ស ប្រុស ស្រីខាងលើ ទៅសាកសួរនៅខណ្ឌមានជ័យវិញ ហើយមកពេលនេះគេនៅមិនទាន់ដឹងថាសមត្ថកិច្ចមានចំណាត់ការបែបណានោះទេ ៕
ដោយ៖ សុខា សែនជ័យ