សម្តេចធិបតី​ ហ៊ុន ម៉ាណែត៖​ បញ្ហាគ្រឿងញៀនគឺជាការព្រួយបារម្ភខ្លាំង​ ដែលនិងកំពុងចាក់ស្រេះក្នុងសង្គមកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ថ្លែង​ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់អាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហា គ្រឿងញៀន ដែលបានកំពុងចាក់​ស្រេះនៅក្នុងសង្គមកម្ពុជា ខណៈសកម្មភាពនៃការប្រើប្រាស់គ្រឿងញៀនបានកំពុងរីករាលដាលពីទីក្រុងរហូតដល់ទីជនបទ។

នាឱកាសនោះ​ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែង​ថា សកម្មភាពនៃការប្រើប្រាស់គ្រឿងញៀននៅកម្ពុជា កំពុងតែរីករាលពីទីក្រុងទៅជនបទ ហើយអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀនមានការកើនឡើងគួរឱ្យព្រួយបារម្ភ ដូច្នេះទាមទារឲ្យគ្រប់ភាគីទាំង អស់ទាំងវិស័យឯកជន និងរដ្ឋត្រូវចូលរួមទប់ស្កាត់ឲ្យបានម៉ឹងម៉ាត់បំផុត ដោយសារបញ្ហានេះគឺជាបញ្ហារួមដ៏ធំមួយ ដែលបានកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះនៅកម្ពុជា ក៏ដូចជាពិភពលោក។

ជាមួយគ្នានោះ​ សម្តេចធិបតី ក៏បានបញ្ជាយ៉ាងម៉ឹងម៉ាត់ឲ្យ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងអាជ្ញាធរដែលមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវរួមគ្នាឲ្យសកម្មបន្ថែមទៀតក្នុងការទប់ស្កាត់ការជួញដូរគ្រឿងញៀន ដែលឆ្លងកាត់តាមព្រំដែន តាមផ្លូវគោក តាមផ្លូវការអាកាស តាមផ្លូវទឹក និងតាមបញ្ញើប្រៃសណីយ៍ រួមទាំងពីតំបន់ត្រីកោណមាសជាដើម។

 បន្ថែមពីនេះ​ សម្តេចធិបតី ក៏បានណែនាំបន្ថែមទៀតដល់ក្រ សួងធម្មការ និងសាសនា ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ និងក្រសួងអប់រំត្រូវសហការគ្នាឲ្យបានម៉ត់ ចត់បំផុតជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរៀបចំចងក្រងខ្លឹមសារ ស្តីពីផលប៉ះពាល់នៃការ ប្រើប្រាស់គ្រឿងញៀន ដើម្បីយកទៅផ្សព្វផ្សាយនៅតាមសាលារៀន វត្តអារាម ទីកម្សាន្តនានា រួមទាំងនៅ ក្នុងក្លឹមកីឡានានាផងដែរ ដើម្បីធ្វើយ៉ាងណាបញ្ចៀបផលប៉ះពាល់នៃគ្រឿងញៀននេះឲ្យដល់គ្រប់ទីកន្លែង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print