កម្មវិធីប្រកួតកីឡាវាយសីនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថបានបញ្ចប់់ហើយ

ចែករំលែក៖

ភ្នំពេញ៖ ល្ងាចថ្ងៃទី១៤ ខែខកក្កដា ឆ្នាំ ២០១៦ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពល ខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកូតកីឡាវាយសីនៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ។

...

ការប្រកូតនេះបានចាប់ផ្តើមនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៦ ក្នុងន័យអបអរសារទខួបអនុស្សាវរីយ៏លើកទី២៣ថ្ងៃ បង្កើតកងរាជអាវុធហត្ថ១៤កក្កដា ១៩៩៣-១៤ កក្កដា ២០១៦ និងក្នុងគោល បំណងដើម្បីសុខភាពមិត្តភាពសាមគ្គីភាព។ ក្នុងនោះមានកីឡាករមកពីកងរាជអាវុធ ហត្ថរាជធានី-ខេត្ត និងកីឡាករមកពីក្លិបមុនីឋាបរាហើយរៀបចំតាមកម្រិតអាយុរបស់កីឡាករគឺអាយុ២០ឆ្នាំដល់៤០ឆ្នាំអាយុ ៤១ឆ្នាំដល់៥៥ឆ្នាំនិងចាប់ពីអាយុឆ្នាំ៥៦ឡើង។ ជាលទ្ធផលប្រកួតវិញ្ញាសាវាយគូកីឡាករអាយុ៥៦ឆ្នាំឡើងលេខ១បានទៅលើកីឡាករ សាន់ ពេញ និងធិន សៅ, លេខ២ លោក មាស ថង និងអ៊ុំ សុខលី, លេខ៣លោក ជា សារិន និងកីឡាករ តាត សេងអាន ប្រគល់មេដាយ,វត្ថុអនុស្សាវរីយ៍និងម៉ូតូ១គ្រឿងដោយលោកនាយឧត្តមសេនីយ៍ មាស សាវ៉ន ។

វាយគូអាយុ៤១ឆ្នាំដល់៥៥ឆ្នាំ, លេខ១ លោក មឹងពន្លក និងលោក លឹម កៅ, លេខ២កីឡាករម៉ៅ រ៉ានី និងលោកថាន់ ផាន់ណារិទ្ធ, លេខ៣កីឡាករ មីន វីរៈ និង លោករស់ អុិនសុផល ប្រគល់មេដាយនិង វត្ថុអនុស្សាវរីយ៍ ដោយលោកនាយឧត្តម សេនីយ៍ មាស សំអុល។ វាយគូអាយុ២០ឆ្នាំដល់៤០៖ឆ្នាំលេខ១កីឡាករ ហាន វុទ្ធី និងលោកចាន់ សលីដា, លេខ២កីឡាករ កែវ ចន្ថា និងលោក អែមពុទ្ធាឮ, លេខ៣កីឡាករ ឡេង សុភក្ត្រា និងឡេង ក្លៃឈីត ប្រគល់ មេដាយវត្ថុអនុស្សាវរីយ៍ និងម៉ូតូ១គ្រឿង ដោយឯកឧត្តម វង្ស ពិសេន ។

វិញ្ញាសាវាយទោរពេញវ័យលេខ១ កីឡាករចាន់ សលីដា, លេខ២ កីឡាករ អែម ពុទ្ធា, លេខ៣កីឡាករ ឡេ សុភក្ត្រា ការ ប្រគល់មេដាយ វត្ថុអនុស្សាវរីយ៍ និងម៉ូតូ ដោយលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពល ខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

សូមបញ្ជាក់ថា លេខ១ទទួលបានរ៉ាកែត១ដើមស្បែកជើង១គូទឹកប្រាក់៦០មឺុនរៀលម៉ូតូ១គ្រឿង និងមេដាយ១, លេខ២ទទួលបានបានមេដាយ១រ៉ាកែត១ដើមស្បែក ជើង១គូទឹកប្រាក់៤០មឺនរៀល និងលេខ៣ទទួលបានមេដាយ១រ៉ាកែត១ដើមស្បែកជើង១គូទឹកប្រាក់២០មឺុនរៀល ៕

13689692_674525882699118_567717379_n

13706234_674525926032447_1579902199_n

13706202_674525839365789_2022616909_n

13713530_674525892699117_1114323838_n

13713494_674525646032475_115048489_n

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print