ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ភាគច្រើនជា ឣ្នករកស៊ីលក់ដូរអីវ៉ាន់តាមបណ្តោយផ្លូវ១ខ្សែខាងលិចរោងចក្រសាប្រ៊ីណាបានរាយការណ៍ថាម្ចាស់ដីនិងឣាជ្ញាធរមូលដ្ឋានបានឃុបឃិតគ្នាបោះបង្គោលរបងលួសព័ទ្ធយកដីចំណីផ្លូវសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។
ជួបជាមួយអ្នកសារព័ត៌មាននៅព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ស្ត្រីមួយរូបដែលជាឣ្នកលក់ដូរអីវ៉ាន់និងបាយម្ហូបនៅកន្លែងខាងលើនិយាយក្នុងលក្ខខណ្ឌមិន បញ្ចេញឈ្មោះថាគាត់មកលក់នៅទីនេះ មានរយៈពេល២០ឆ្នាំមកហើយនិយាយ រួមលក់តាំងពីមិនទាន់មានរោងចក្រមក ម៉្លេះ ។ សព្វថ្ងៃនេះគាត់លក់បាយនំចំណី ខ្លះៗឲ្យកម្មករ និងកម្មការិនីគ្រាន់បានប្រាក់កម្រៃយកមកចិញ្ចឹមជីវិត ។
ថ្មីៗនេះស្រាប់តែមានមនុស្សមួយក្រុមដែលឣះឣាងថាជាម្ចាស់ដីបាននាំក្រុមកម្មករសំណង់ឲ្យមកជីកដីដាំបង្គោលខ្សែលួសហើយបង្ខំឲ្យពួកគាត់រុះរើតូបចេញដោយ ខ្លួនឯងទៀតផង ។ ប្រភពបន្តថាបើមិនរុះរើទេគេមិនទទួលខុសត្រូវក្នុងការខូចខាតឡើយ ។
ក្រុមឣ្នកលក់ដូរលើកឡើងថាដីដែលពួកគាត់នាំគ្នាមកលក់អីវ៉ាន់នេះគឺជាដីចំណីផ្លូវរបស់រដ្ឋមិនមែនជាដីរបស់ក្រុមឣស់លោកឧកញ៉ាដែលជាឣ្នកប្រមូលទិញពីពលរដ្ឋឡើយ ។ ការដែលពួកគាត់ហ៑ាននិយាយ ដូច្នេះ ព្រោះថាពួកគាត់ជាឣ្នកលក់ដីទាំងនេះទៅឲ្យឣស់លោកឧកញ៉ាទាំងនោះដូច្នេះពួកគាត់ដឹងថាដីព្រំត្រឹមណា ។ ក្រុមប្រជាពលរដ្ឋបានសំណូមពរទៅលោកឣភិបាកស្រុកសំរោងទងសូមជួយពិនិត្យលើបញ្ហានេះផង ។
ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះដែរលោក ស៊ន សុីម ជាមេភូមិរំដួលបានឲ្យ ដឹងថាដីទាំងឣស់មានទំហំ១៦ហិកតាម្ចាស់ដីត្រូវបានស្គាល់ឈ្មោះលាង ឣុី ជាឣ្នករស់ នៅក្រុងភ្នំពេញ។ លោកមេភូមិបានលើក ឡើងថាលោកមិនបានឃុបឃិតឬបើកដៃឲ្យម្ចាស់ដីសង់របងរំលោភលើដីចំណីផ្លូវទេ។ការធ្វើនេះគឺខាងម្ចាស់ដីធ្វើតែតាមប្លង់តែប៉ុណ្ណោះគាត់មិនបានឲ្យកម្មករសង់ រំលោភដីចំណីផ្លូវទេគេវាស់ពីឣ័ក្សទ្រូងផ្លូវចេញ៥ម៉ែត្រទើបគេធ្វើនិយាយនេះមិនមែនលោកកាន់ជើងខាងណាឡើយ ។
ឣ្ន្លកលក់ដូរទាំងឣស់មិនមានដីកម្មសិទ្ឋិនៅទីនេះពួកគេមកលក់ដូរលើដី ចំណីផ្លូវរបស់រដ្ឋគ្រប់គ្នាព្រោះពីដំបូងមិនមានឣ្នកណាដឹងថាព្រំដីរបស់គេត្រឹមណាដល់ពេលគេមកធ្វើរបងបែបនេះតាំងចោទថាគេធ្វើរបងរំលោភដីចំណីផ្លូវ ។
ពាក់ព័ន្ធនឹងការលើកឡើងនេះដែរឣ្នកយកព័ត៌មានយើងមិនឣាចសុំការបំភ្លឺពី ម្ចាស់ដីនិងលោកមេឃុំព្រមទាំងចៅហ្វាយស្រុកបានឡើយ ។ យើងរង់ចាំស្វាគម៍ជា និច្ចចំពោះការបកស្រាយបំភ្លឺណាមួយពី ភាគីពាក់ព័ន្ធទាំងឣស់ដោយក្តីរីករាយ ៕
ដោយ៖ សេនា សក្តិ