លួច Laptop បានហើយ រត់មិនរួចត្រូវប្រជាពលរដ្ឋដេញចាប់បានវាយទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញចាប់បានវាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីរួបគេបានធ្វើសកម្មភាពលួច Laptop ម្នាក់ត្រូវម្ចាស់គេក្រលែកភ្នែកទាន់ ស្រែកថាចោរៗ បង្កឲ្យផ្អើល កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី ១៥ កក្កដា ឆ្នាំ២០១៦ នៅចំណុចផ្ទះល្វែងមួយកន្លែង ក្នុងបុរីញ៉ូថោន ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

...

ជនសង្ស័យខាងលើមានឈ្មោះ ផាន់ ធី អាយុ ២៥ ឆ្នាំ ស្នាក់ផ្ទះជួលម្តុំរោងចក្រ៦ជាន់ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

តាមសម្តីពីម្ចាស់ឈ្មោះទ្រី រចនា អាយុ២៦ ជាបង្រៀនបើកបររថយន្ត Laptop បានឲដឹងថា នៅមុនពេលកើតហេតុ ជាកន្លែងសាលាបង្រៀនបើកបរអាស៊ាន មាន Laptop មួយគ្រឿង ទុកនៅក្នុងផ្ទះក្បែរមាត់ទ្វារច្រកចូល ហើយពេលនោះគាត់បានដើរទៅខាងក្រោយមួយភ្លែត ក៏ស្រាប់តែមានជនសង្ស័យខាងលើដើរចូលមកក្នុងផ្ទះឃើញ Laptop របស់គាត់បានកាន់យកចេញទៅក្រៅចៃដន្យគាត់ បានដើរមកវិញប្រទះឃើញទាន់ល្មមក៏រត់តាមចេញមកប្រតាយប្រតប់ ជាមួយជនសង្ស័យ តែជនសង្ស័យបានព្យាយាមរត់ឡើងរបស់ម៉ាកសង់កូរ៉េរបស់ជនសង្ស័យជិះចេញ តែត្រូវរូបគាត់ ស្រែកថាចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកក្បែរខាង និងក្រុមអ្នករត់ម៉ូតូឌុបនៅទីនោះជួយដេញ ចាប់ហើយជនសង្ស័យបានផ្តូលម៉ូតូរត់ រហូតដល់ផ្លូវសហព័ន្ធរុស្សី មុខផ្សារផេនសល ទើបក្របួចបាន នាំគ្នាវាយម្នាក់មួយដៃមួយជើង ទើបហៅសមត្ថកិច្ចមកយកទៅសួរនាំ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត ៕

image3-8

image2-9

image1-9

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print