ពិធីបើកការដ្ឋានស្ថានាលូរំដោះទឹកមួយខ្សែប្រវែង ៥៥០ម៉ែត្រកម្ពស់១ម៉ែត្ររបស់សាលាខណ្ឌព្រៃកព្នៅ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ សាលាខណ្ឌព្រែកព្នៅបានបើកការដ្ឋានស្ថាបនាប្រព័ន្ធលូរំដោះទឹកមួយខ្សែនៅភូមិផ្សារលិច សង្កាត់-ខណ្ឌព្រែកព្នៅ ដែលមានប្រវែងរហូតដល់ទៅ ៥៥០ម៉ែត្រ និងកម្ពស់មុខកាត់១ម៉ែត្រ។

...

ការបើកការដ្ឋាននេះដែរមានការចូលរួមដោយ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោក លោកស្រីសមាជិកសមាជិកា ក្រុមប្រឹក្សា លោក លោកស្រីអភិបាលរងខណ្ឌ និងលោក លោកស្រីសមាជិកគណៈកម្មាធិការលទ្ធកម្មខណ្ឌ ហើយនិងមានការចូលរួមពីប្រជាពលរដ្ឋជាង៦០នាក់ ។

ថ្លែងនៅក្នុងឱកាសនោះលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបានមានប្រសាសន៍ថា ក្នុងការបើកការដ្ឋានស្ថាបនាលូប្រវែង ៥៥០ម៉ែត្រនិងមានមុខកាត់១ម៉ែត្រនេះ ដោយប្រើប្រាស់ថវិកាមូលនិធិអភិវឌ្ឍន៍ខណ្ឌឆ្នាំ២០១៦ ។

ជារៀងរាល់ឆ្នាំ ការរៀបចំផែនការអភិវឌ្ឍន៍របស់រដ្ឋបាលខណ្ឌផ្តោតសំខាន់ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធផ្លូវនិងលូ ជាអាទិភាពគឺស្ថាបនាផ្លូវ និងប្រព័ន្ធលូបង្ហូរទឹកសំអុយឲ្យមានលក្ខណៈល្អប្រសើ និងមានគុណភាព សមស្របតាមតម្រញវការរបស់មូលដ្ឋាន ដើម្បីឆ្លើយតបទៅនិងប្រសាសន៍ដឹកនាំរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។

លោក សុខ សម្បត្តិ បានមានប្រសាសន៍បន្តទៀតថា ជាក់ស្តែងនៅក្នុងឆ្នាំ២០១៦ គម្រោងដែលត្រូវអភិវឌ្ឍន៍នាពេលនេះគឺ ស្ថាបនាលូបង្ហូទឹកសំអុយ នៅភូមិផ្សារលិច ជាភូមិបញ្ចូលថ្មីពីភូមិឡកំបោ ដែលទើបនិងកាត់ពីសង្កាត់ស្វាយប៉ាក នេះជាចំណងដៃមួយដែលផ្តល់ជូនប្រជាពលរដ្ឋទើបតែកាត់បញ្ចូលមកសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដែលពីមុនទីតាំងនេះ នៅពេលភ្លៀងម្តងៗទឹកដក់ពេញផ្លូវ លិចលង់លំនៅដ្ឋាន គ្មានប្រព័ន្ធលូ ប្រជាពលរដ្ឋមានការលំបាកប្រកបអាជីវកម្មនិងធ្វើដំណើរចេញចូលលំនៅដ្ឋាន។

ដោយឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ រដ្ឋបាលខណ្ឌព្រែកព្នៅ បានស្ថានាលូបង្ហូទឹកសំអុយ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលមានការលំបាកនាពេលនេះឲ្យសមស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ប្រកបដោយស្មារតីទទួលខុសត្រូវដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដែលជារបៀបវរៈនៃគោលនយោបាយសង្គម សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាល សំដៅបន្តជំរុញអនុវត្តឲ្យកាន់តែសីុជំរៅថែមទៀត នូវកំណែទម្រង់ សំខាន់ៗជាអាទ៌ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់និងប្រព័ន្ធ យុត្តិធម៌ ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់កងកម្លាំងប្រដាប់អាវុធកិច្ចការពារបរិស្ថាន ការបង្កើនប្រសិទ្ធភាពនៃសេវាសាធារណៈជូនប្រជាពលរដ្ឋ និងការកែទម្រង់ផ្សេងៗទៀតដែលប្រកាន់ខ្ជាប់នូវទិសស្លោក «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល និងព្យាបាល»។

លោកបន្តថា ទន្ទឹមនឹងនេះក្នុងនាមរដ្ឋបាលខណ្ឌ ខ្ញុំសូមដំដែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំប្រទេសឲ្យងើបផុតពីស្ថានភាព ក្រីក្រធ្ងន់ធ្ងរ ហើយបានកំពុងបោះជំហ៊ានទៅលើផ្លូវដ៏ល្អមួយការកសាងការពាប្រទេស និងរៀបចំពង្រឹងនិតិរដ្ឋដោយឈរលើការអនុវត្តច្បាប់ដាច់ខាត៕

1 (1)

1 (2)

1 (6)

1 (7)

1 (3)

1 (4)

1 (5)

ដោយ៖ ព្រែកជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print