កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងតាព្រហ្មចុះធ្វើកិច្ចសន្យាដល់ប្រជាពលរដ្ឋ និងអ្នកលេងប៊ូលភ្នាល់ដាក់លុយ និងសំលេងរំខានដល់អ្នកជិតខាង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ ក្រោយពីមានការរាយការណ៍មកថា ផ្ទះលោកគ្រូបង្រៀនម្នាក់ជាគ្រូនៅវិទ្យាល័យ ហ៊ុន សែន បឹងតាព្រហ្ម ដែលបើកកីឡាបោះប៊ូលជាលក្ខណះសុីសង​យកតុង នៅភូមិ​បឹងតាព្រហ្ម ឃុំបឹង​តា​ព្រហ្ម ស្រុកព្រៃនប់​រួចមក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងតាព្រហ្មកាលពី​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២៤ម្សិលមិញ​ បានចុះដល់ទីតាំងលេងបោះប៊ូល និងលក់កាហ្វេខាងលេី​ ដែលស្ថិតក្នុងភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានម្ចាស់ផ្ទះឈ្មោះ វ៉ាន់ ផល្លា ភេទស្រី អាយុ៥២ឆ្នាំ ។

ជាក់ស្ដែង​ពេលកម្លាំងសមត្ថកិច្ច​ ចុះទៅដល់ទីតាំងឃើញមានមនុស្សចំនួន​ ២០​នាក់ អ្នកខ្លះអង្គុយផឹកការហ្វេ​ អ្នកខ្លះអង្គុយមើលអ្នកលេងបោះប៊ូល និងមានអ្នកលេងបោះប៊ូលចំនួន០២នាក់ ។​

សមត្ថកិច្ច​ បានសាក​សួរ​នាំពួកគាត់ពីការលេងបោះប៊ូលនោះ ពួកគាត់ក៍ឆ្លើ​យបញ្ជាក់ថា ការលេងបោះប៊ូលនេះ មិនបានភ្នាល់ដាក់​លុយ​នោះទេ គឺពួកគាត់លេងអ្នកចាញ់ចេញថ្លៃទឹកសុទ្ធ និងកាហ្វេតែប៉ុណ្ណោះ រីឯម្ចាស់​ផ្ទះក៏ពុំបានយកតុងដែរ ។

...

ក្រោយពីការសាកសួររួចសមត្ថកិច្ច​ក៏បានធ្វើកិច្ចសន្យាចំពោះម្ចាស់​ផ្ទះ និងបានណែនាំដល់ប្រជាពលរដ្ឋ និងអ្នកលេងបោះប៊ូល មិនអោយលេងភ្នាល់ដាក់លុយ​ និងស្រែកឡូឡានាំអោយរំខានដល់អ្នក​ជិតខាងបន្តទៀតឡេីយ ៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print