មុខសញ្ញា​គ្រឿង​ញៀន​ប្រុសស្រី​ពីរនាក់​ ត្រូវ​បាន​ឃាត់ខ្លួន​ នៅស្រុក​បវេល​

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅរសៀលថ្ងៃ​ទី២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះថា​ កម្លាំងនគរបាលស្រុកបវេល​ បានចុះស្រាវជ្រាវ​បង្រ្កាបករណីគ្រឿងញៀនក្នុងមូលដ្ឋាន​ ជាក់ស្ដែង​ឃាត់ខ្លួនមនុស្ស​ប្រុសស្រី​ចំនួន​ ០២នាក់​ដែលជាមុខសញ្ញា​ យកអនុវត្តតាមច្បាប់។

ប្រភពដដែលបន្តថា​ ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ​សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកវរ​សេនីយ៍ឯក​សុខ​ និមល​ ស្នងការរងផែនការងារប្រឆាំងគ្រឿង​ញៀន​ កាលពីថ្ងៃទី២២ កុម្ភៈ​ម្សិលមិញនេះ​ ដោយអនុវត្តបទល្មេីសជាក់​ស្តែង កម្លាំងជំនាញប្រឆាំ​ងគ្រឿងញៀន រួមជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុ​កបវេល ដែលដឹកនាំដោយលោក​វរ​សេនីយ៍ឯក​សុខ​ សារិន​ អធិការនគរបាលស្រុកបវេល​បានធ្វើការ​បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំ​ណុច ភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបងជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ឈ្មោះ ផុន សុឈី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេលខេត្តបាត់ដំ​បងនិង​ ឈ្មោះ ម៉ុន ចន្ទ្រា ភេទប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ​កោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។
-ចាប់យកសម្ភារៈត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចចំនួ​ន​០៩ថង់ សង្ស័យមានសារធាតុញៀន ។
-ទូរស័ព្ទដៃចំនួន០២គ្រឿង ។

...

បច្ចុប្បន្ន​ ជនសង្ស័យសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញអនុវត្តបន្តតាមនិតិវិធី​ច្បាប់៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print