ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៤នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២៥ករណីទូទាំងប្រទេសថ្ងៃទី២៣ កុម្ភៈម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៥៤នាក់ (ស្រី ០៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៥ករណី ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ​។​ ដូច្នេះ​យុវជន​-យុវតី​ គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !

ក្នុងចំណោមជនសង្ស័យចំនួន ៥៤នាក់ រួមមាន៖​ ជួញដូរ ៥ករណី ឃាត់ ៩នាក់(ស្រី ០នាក់)​ ,ដឹកជញ្ជូន រក្សាទុក ១៥ករណី ឃាត់ ២៧នាក់(ស្រី ៥នាក់)​ និងប្រើប្រាស់ ៥ករណី ឃាត់ ១៨នាក់(ស្រី ០នាក់)។

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៣ ខែកុម្ភៈ រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ១០៤,៣២ក្រាម។​ មេតំហ្វេតាមីន(Wy) ស្មេីនិង​ ៣៤,៦៧ក្រាម។កេតាមីន(Ke) ស្មេីនិង​ ៤,៥៩ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៥អង្គភាពបានចូលរួមបង្ក្រាប​ មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ទាំង ១៥អង្គភាព

*១ / បាត់ដំបង៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ស្រី ១នាក់ និងដីកា ១ករណី ចាប់យកIce ៣,៧៦ក្រាម។

*២ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៨,០៧ក្រាម។

*៣ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៩៨ក្រាម។

*៤ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,០១ក្រាម។

*៥ / កោះកុង៖ រក្សាទុក ២ករណី ឃាត់ ៦នាក់ ស្រី ២នាក់ ចាប់យកIce ២,៣៨ក្រាម។

*៦ / កំពត៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៤៤,៩៩ក្រាម។

*៧ / រាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២៥ក្រាម។

*៨ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,០៧ក្រាម។

*៩ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១៥,០៦ក្រាម។

*១០ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៤នាក់។

*១១ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ១១,៥៤ក្រាម, Wy ១,៦១ក្រាម និងKe ៤,៥៩ក្រាម។

*១២ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៥៥ក្រាម។

*១៣ / តាកែវ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៥៥ក្រាម។

*១៤ / ប៉ៃលិន៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៤,៩២ក្រាម និងWy ៣៣,០៦ក្រាម។

...

*១៥ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៩ក្រាម៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print