រដ្ឋប្រហារយោធានៅទួគី ទាហ៊ានគ្រប់គ្រងទីក្រុងអិស្តានប៊ុល

ចែករំលែក៖

នៅយប់ថ្ងៃទី១៥ ខែកក្កដា កម្លាំងទាហ៊ានប្រទេសទួគីបានចាប់ផ្តើមធ្វើរដ្ឋប្រហារ ធ្វើឲ្យស្ថានភាពនៅក្នុងប្រទេសនេះច្របូលច្របល់។ ហេតុការខាងលើកើតឡើងនៅវេលាម៉ោង១០យប់ ពេលនេះយោធាបានទប់ស្កាត់ការធ្វើចរាចរណ៍នៅផ្លូវសំខាន់ៗតផ្ជាប់ទៅកាន់អឺរ៉ុបនិងអាស៊ីក្នុងទីក្រុង។

...

សារព័ត៌មាន New York Times បានផ្សាយថា មានការផ្ទុះអាវុធជាច្រើនបានកើតឡើងនៅរដ្ឋធានីអែនការ៉ា និងទីតាំង Taksim ក្នុងទីក្រុងអិស្តានប៊ុល ។ កម្លាំងទាហ៊ានក៏មានវត្តមាននៅក្នុងអាកាសយានដ្ឋានធ្វើឲ្យជើងហោះហើរជាច្រើនត្រូវលុបចោល។

នៅក្នុងសេចក្តីប្រកាសរបស់កម្លាំងទាហ៊ានបានឲ្យដឹងថា «ទាហ៊ានទួគីបានគ្រប់គ្រងប្រទេសជាតិទាំងស្រុងក្នុងគោលដៅរៀបចំសន្តិសុខសណ្តាប់ធ្នាប់ឡើងវិញ ក៏ដូចជាកែទម្រង់រដ្ឋធម្មនុញ ឆ្ពោះទៅរកប្រជាធិបតេយ្យ សិទ្ធសេរីភាព។ ទំនាក់ទំនងអន្តរជាតិនៅតែរក្សាដដែល ព្រមទំាងកិច្ចព្រមព្រៀងទាំងឡាយជាលក្ខណអន្តរជាតិ។

មន្ត្រីរដ្ឋាភិបាលទួគីបានឲ្យដឹងថា ទាហ៊ានដែលធ្វើរដ្ឋប្រហារបានគ្រប់គ្រងរថក្រោះជាច្រើន ហើយទាហ៊ានបានដាក់ពង្រាយគ្រប់គ្រងនៅគ្រប់ទិសទីក្នុងក្រុង។

នាយករដ្ឋមន្ត្រី Binali Yildirim បានប្រកាសថា «មនុស្សមួយចំនួនបានធ្វើសកម្មភាពដោយខុសច្បាប់ ។ រដ្ឋាភីបាលស៊ីវិលនិងគ្រប់គ្រងប្រទេស លុះត្រាណាពលរដ្ឋស្នើរឲ្យចាកចេញទើបចាកចេញ»។ ក្រោយការប្រកាសរបស់រដ្ឋាភិបាលភ្លាម កម្លាំងយោធាក៏បានប្រកាសថាយោធាបានគ្រប់គ្រងប្រទេសជាតិ។

ប្រធានាធិបតីទួគីលោក Recep Tayyip Erdogan ដែលកាន់អំណាចជាង១០ឆ្នាំបានប្រើប្រាស់ Face Time លើទូរស័ព្ទដៃរបស់ខ្លួនអំពាវនាវដល់ពលរដ្ឋប្រឆាំងនិងការធ្វើរដ្ឋប្រហារខាងលើ។ ប្រធានាធិបតីបានបញ្ចាក់ថា គ្មានអំណាចណាមួយធំជាងអំណាចប្រជាជននោះឡើយ៕

3653418500000578-3692693-image-m-94_1468628211413

365327F700000578-3692693-image-a-68_1468625026236

3652774500000578-3692693-image-a-90_1468615344507

365327A300000578-3692693-image-a-72_1468625194662

365326F300000578-3692693-image-m-86_1468626719947

365330FF00000578-3692693-image-a-83_1468626365097

36530A8500000578-3692693-image-a-58_1468623569985

36532A1F00000578-3692693-image-a-79_1468625707403

36531CEB00000578-3692693-image-a-64_1468624286939

36531CD300000578-3692693-image-a-67_1468624408830

1 (3)

1 (1)

1 (2)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print