ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនដួលបោកក្បាលនឹងខឿនផ្លូវស្លាប់ម្នាក់រងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរស៣នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនដួលបោកក្បាលជាមួយខឿនផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់២នាក់ និងម្នាក់ទៀតស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

...

ករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនេះបានកើតឡើងនៅវេលាម៉ោង២ និង១៥នាទីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចខាងលិចផ្សាឯករាជ្យ៣ ប្រហែល១០០ម៉ែត្រ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរស៣នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនយ៉ាងលឿន ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុក៏ដួលអូសនិងបោកជាមួយខឿនទ្រូងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់២នាក់ និងម្នាក់ទៀតបែកក្បាលស្លាប់ភ្លាមៗតែម្តង។

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានហៅរថយន្ដសង្គ្រោះបន្ទាន់ឲ្យមកដឹកជនរងគ្រោះ២នាក់ដែលរបួសធ្ងន់ទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសពជនរងគ្រោះម្នាក់ទៀតសមត្ថកិច្ចបានដឹកយកទៅដម្កល់ទុកនៅវត្តសំបួរមាស រងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរងចាំក្រុមគ្រួសារមកទទួលទៅវិញ៕

IMG_4289

IMG_4291

IMG_4299

IMG_4298

IMG_4290

ដោយ៖ ជីម ភារ៉ាដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print