លោក អូស្មាន ហាស្សាន់ ស្នើឲ្យក្រុមប្រឹក្សា​អ៊ិស្លាមរដ្ឋសហព័ន្ធម៉ាឡេស៊ី បន្ដវិនិយោគផ្នែពាណិជ្ជកម្ម, ឧស្សាហកម្ម , កសិកម្ម, ទេសចរណ៍ និងបន្ដជួយដល់សហគមន៍ខ្មែរអ៊ិស្លាមនៅជនបទ    

ចែករំលែក៖

ភ្នំពេញ៖  លោក អូស្មាន ហាស្សាន់  ស្នើឲ្យក្រុមប្រឹក្សាអ៊ិស្លាមរដ្ឋសហព័ន្ធម៉ាឡេស៊ី បន្ដជួយដល់សហគមន៍ខ្មែរអ៊ិស្លាមនៅជនបទ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែធូរធារឡើង និងចូលរួមកាត់បន្ថយភាពក្រីក្រ ពិសេសបន្ដការធ្វើវិនិយោគ ផ្នែពាណិជ្ជកម្ម, ឧស្សាហកម្ម, កសិកម្ម, ទេសចរណ៍ និងវប្បធម៌ជាមួយគ្នា ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ។

...

លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ ក្រសួងការងារ បានស្នើសុំបែបនេះ ខណៈលោកទទួលជួបពិភាក្សាការងារជាមួយ លោក Datuk Haji Zanal Abidin Bin Jaffar  នាយកប្រតិបត្តិក្រុមប្រឹក្សាអ៊ិស្លាមរដ្ឋសហព័ន្ធម៉ាឡេស៊ី និងលោក Dato’ Muhammad Bin S. Ahmad  នាយកប្រតិបត្តិមូលនិធិទើកោះម៉ាឡេស៊ី នៅវិមានសន្តិភាពកាលពីរសៀលថ្ងៃទី១៥ ខែកក្ដដា ឆ្នំា២០១៦។

លោក Datuk Haji Zanal Abidin Bin Jaffar បានបញ្ជាក់ថា ៖ ជំនួបនេះធ្វើឡើងក្នុងគោលបំណងដើម្បីរឹតចំណងសាមគ្គីភាពរវាងប្រទេសទំាងពីឲ្យកាន់តែល្អប្រសើរឡើងថែមទៀត កម្ពុជា-ម៉ាឡេស៊ី បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទៅបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ ដែលប្រមុខរាជរដ្ឋាភិបាលទំាងពីរដោយបានសន្យារួមគ្នាថា និងបន្ដធ្វើទំនាក់ទំនងការទូតជាមួយគ្នាឲ្យបានល្អប្រសើរឡើង ពិសេសការធ្វើទំនាក់ទំនងផ្នែក ពាណិជ្ជកម្ម, ឧស្សាហកម្ម, កសិកម្ម , វប្បធម៌ និងទេសចរណ៍ ។

លោក Datuk Haji Zanal Abidin Bin Jaffar  បានបន្ដថា ៖ ដោយកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយក៏កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លំាងពីសំណាក់សហគមន៍អន្តរជាតិ អំពីភាពរីកចម្រើនគួរឲ្យកត់សំគាល់ធ្វើឲ្យគណៈប្រតិភូយើងមានការចាប់អារម្មណ៍ក៏ដូចជាការសិក្សាទៅលើលទ្ឋភាព និងឱកាសធ្វើវិនិយោគនៅកម្ពុជា ។

លោកបន្តថា ៖ ក្រៅពីគម្រោងវិនិយោគ គណៈប្រតិភូយើងក៏អញ្ជើញទស្សនកិច្ចក្នុងគម្រោងមនុស្សធម៌ លើគ្រប់វិស័យនៅកម្ពុជា ខណៈកម្ពុជាចាប់តាំងពីឆ្នាំ២០១៤ មកប្រទេសទំាងពីរ បានបន្ដកិច្ចសហការលើសកម្មភាពមនុស្សធម៌ ជាមួយគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា ជាមួយអង្គការមូលនិធិអភិវឌ្ឃន៍មុស្លិមកម្ពុជា ក្រុមប្រឹក្សាអ៊ិស្លាមរដ្ឋសហព័ន្ឋម៉ាឡេស៊ីក៏កំពុងតែបន្ដផ្តល់ជំនួយមនុស្សធម៌នៅកម្ពុជាចំនួន ១.០៨០.៤៥៨ដុល្លារសហរដ្ឋអាមេរិក ដែលជំនួយនេះផ្តោតទៅលើវិស័យអប់រំជាចម្បង ក្នុងនោះមានឧបត្ថម្ភ អាគារសិក្សា, អន្តេវាសិកដ្ឋាន, ការចាក់ដីពង្រីកសាលារៀន, ផ្គត់ផ្គង់សៀវភៅសិក្សា និងប្រព័ន្ឋអប់រំអ៊ិស្លាម តាមស្តង់ដារម៉ាឡេស៊ី បើកវគ្គបំពាក់បំប៉នគ្រូខ្មែរអ៊ិស្លាម របស់ក្រសួងអប់រំយុវជន  និងកីឡា សាងសង់វិហារអ៊ិស្លាម អំណោយបន្ទាប់បន្សំផ្សេងៗជាច្រើនផ្នែកថែមទៀត។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ ក្នុងនាមរដ្ឋាភិបាលកម្ពុជា លោកសូមស្នើឲ្យក្រុមប្រឹក្សាអ៊ិស្លាមរដ្ឋសហព័ន្ធម៉ាឡេស៊ី បន្ដជួយដល់សហគមន៍ខ្មែរអ៊ិស្លាមនៅជនបទ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែមានជីវភាព ធូរធារឡើង និងចូលរួមកាត់បន្ថយភាពក្រីក្រ ពិសេសបន្ដធ្វើការទំនាក់ទំនងផ្នែពាណិជ្ជកម្ម, ឧស្សាហកម្ម, កសិកម្ម, ទេសចរណ៍ និងវប្បធម៌ជាមួយគ្នាឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ។

លោកបន្ដថា ៖ ក្នុងនាមតំណាងឲ្យសហគមន៍ខ្មែរអ៊ិស្លាម លោកសូមអគុណចំពោះប្រទេសម៉ាឡេស៊ីដែលជាមិត្តដ៏ជិតស្និទ្ឋជាមួយកម្ពុជាតាំងពីយូរលង់ណាស់មកហើយ ។ លោកក៏សូមគាំទ្រ និងជំរុញដល់ភាគីម៉ាឡេស៊ីឲ្យចូលមកវិនិយោគនៅកម្ពុជា ខណៈដែលកម្ពុជាជាប្រទេសមានអំណោយផលលើវិស័យវិនិយោគគ្រប់ប្រភេទ កម្ពុជាជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ច ល្អប្រសើរជាមធ្យមកម្ពុជាតែងតែមានកំណើនសេដ្ឋកិច្ចប្រមាណ ៧ភាគរយ ខណៈដែលប្រទេសក្នុងតំបន់មួយចំនួនផ្សេងទៀតបានជួបនឹងវិបត្តិសេដ្ឋកិច្ច។ លោកក៏សូមកោតសើរដល់គណៈប្រតិភូម៉ាឡេស៊ី គ្រប់ស្ថាប័ន ដែលបានយកចិត្តទុកដាក់ និងតែងតែផ្តល់ជំនួយមកសហគមន៍ខ្មែរអ៊ិស្លាមគ្រប់កាលៈទេសៈចាំបាច់នានា តាមរយៈគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាអ៊ិស្លាមកម្ពុជា និងអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា  ៕

image4(1)

image2(1)

image3(1)

image1(1)

ដោយ៖ សំរិត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print