សង្ស័យម៉ូតូគេចពន្ធ ត្រូវបានគេដឹកតាមរថយន្តចេញពីតំបន់ក្នុងស្រុកម៉ាឡៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ម៉ូតូជាច្រើនគ្រឿងត្រូវបានពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ៥៩ប្រទះឃើញនៅពេលយប់ក៏ឈ្លាត់ថតបានក៏ផ្ដល់រួបភាពឲ្យអ្នកសារព័ត៏មានធ្វើការចុះផ្សព្វផ្សាយជូនមន្ត្រីពាក់ពន្ធដើម្បីធ្វើការតាមដានរាល់បទល្មើសសេដ្ឋកិច្ចលួចឆ្លងដែននៅពេលយប់
ក្នុងស្រុកម៉ាឡៃ ។សេចក្ដីរាយការបានបញ្ជាក់ថាៈបទល្មើសសេដ្ឋកិច្ចលួចឆ្លងដែនតាមច្រករបៀងក្នុងស្រុកម៉ាឡៃនៅពេលយប់មានច្រើនរួបភាព
ក្នុងនោះការជួញដូរមនុស្សឆ្លងដែនក៏នៅតែបន្តបូករួមទាំងជនបរទេសនិងទំនិញចាប់ហ៊ួយសាច់មាន់ សាច់ជ្រូកបង្កករួមទាំងសត្វមាន់រស់ដើម្បីយកមកចែកចាយនៅក្នងផ្សារជាប់ព្រំដែន
ឫក៏បន្តចែកចាយទៅតាមផ្សារនានាក្នុងព្រះរាជាណាចក្រកម្ពុជា កត្តាទាំងនេះដែលធ្វើឲ្យទំនិញក្នុងស្រុកពុំសូវមានទីផ្សារ ដោយគ្នានការត្រួតពិនិត្យពីរមន្ត្រី ធ្វើឲ្យប៉ះពាល់សុខភាពពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
ប្រភពពលរដ្ឋដដែលបញ្ជាក់ថាៈច្រករបៀងតំបន់ព្រំដែនក្នុងស្រុកម៉ាឡៃ កន្លងទៅថ្មីនេះខាងភាគីថៃបានធ្វើការទប់ស្កាត់ម៉ូតូសេរីទំនើបឆ្លងដែនគេចពន្ធជាច្រើនគ្រឿងដែលក្រុមឈ្មួញបំរ៉ុងឆ្លងដែនតែអកុសល
ត្រូវប្រជាពលរដ្ឋថៃប្រទះឃើញក្នុងចំការអំពៅបានរាយការជូនសមត្ថកិច្ចរបស់គេឲ្យធ្វើការទប់ស្កាត់បានផងដែរ។
ពលរដ្ឋបញ្ជាក់ថាៈម៉ូតូជាច្រើនគ្រឿងដឹកតាមរថយន្តគីពួកគាត់បានឃើញកាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៤តាមបណ្ដោយផ្លូវជាតិលេខ 59 ចេញ ពីចំណុចច្រករបៀងអូទំព័រស្រុកមាឡៃ ។
ប្រជាពលរដ្ឋ លើឡើងថាចេញតែពេលយប់ហើយពលរដ្ឋឆ្ងល់ថា ព្រំដែនរវាងកម្ពុជា ថៃ សុទ្ធ តែមានមន្ត្រីការពារហេតុអ្វីម៉ូតូគេចពន្ធកំពុងដំណើរការចេញបានដោយយ៉ាងរលូយ៉ាងនេះ៕វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print