នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន ០២គ្រឿង បានធ្វើដំណើរចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុខសុវត្ថិភាព

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ វេលាម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៤ នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន ០២គ្រឿង បានធ្វើដំណើរចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុខសុវត្ថិភាព បន្ទាប់ពីបំពេញទស្សនកិច្ចជាផ្លូវការ រយ:ពេលចំនួន ០៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែកុម្ភ: ឆ្នាំ២០២៤។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីខាងអង្គភាព កងរាជអាវុធហត្ថខេត្តព្រះសីហនុ ។

គោរពតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្ត រួមនឹងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ចំនួន ៥៧នាក់ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចេញប្រតិបត្តិការល្បាតចល័ត និងឈរជើងតាមបណ្តាគោលដៅទាំងយប់ថ្ងៃ ជូននិងនាំក្បួនដល់គណ:ប្រតិភូនាវា ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។

សូមបញ្ជាកថា៖ លក្ខណៈបច្ចេកទេសនាវា÷
+ នាវាទី១ ឈ្មោះ (DDG-172)TV-3521 SHIMAKAZE
-ទំងន់ផ្ទុកចំនួន ៤.៦៥០តោន
-បណ្តោយប្រវែង ១៥០ម៉ែត្រ
-ទទឹងប្រវែង ១៦,៤ម៉ែត្រ
-ជម្រៅទឹកប្រវែង ៤,៨ម៉ែត្រ
-នាវិកសរុបចំនួន ២៦០នាក់
-ដឹកនាំដោយលោក វរនាវីទោ កានីម៉ារ៉ូ អូយ៉ូហៃ មេបញ្ជាការនាវា។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ទៀតថា ៖ នាវាទី២ ឈ្មោះ DD-114 SUZUNAMI
-ទម្ងន់ផ្ទុកចំនួន ៤.៦៥០តោន
-បណ្តោយប្រវែង ១៥១ម៉ែត្រ
-ទទឹងប្រវែង ១៧,៤ម៉ែត្រ
-ជម្រៅទឹកប្រវែង ៥,៣ម៉ែត្រ
-នាវឹកសរុប ចំនួន ១៧៥នាក់ ដឹកនាំដោយ លោកវរនាវីទោ គីណូហ្សីតា យូតាកា មេបញ្ជាការនាវា ក្នុងនោះគណៈប្រតិភូ ដឹកនាំដោយ លោកវរនាវីឯក យូណាជីហារ៉ូ ម៉ាកូតូ មេបញ្ជាការកងពលធំទី១ ហ្វឹកហ្វឺន ស្វ័យការពារជប៉ុន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print