ដុតសំរាមក្រោយផ្ទះក្នុងព្រែកទន្លេវ៉ៃគោ ឆេះផ្អើលសមត្ថកិច្ចអន្តរាគមន៍បាញ់ទឹកពន្លត់ជាច្រើនគ្រឿងនៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង: បុរសម្នាក់ ដុតសំរាមក្រោយផ្ទះក្នុងព្រែកទន្លេវ៉ៃគោ មានការធ្វេសប្រហែសបណ្ដាលអោយមានអណ្ដាតភ្លើង ឆេះ ស្មៅ និងកញ្ឆែត សន្ធោសន្ធៅ ផ្អើលសមត្ថកិច្ចអន្តរាគមន៍បាញ់ទឹកពន្លត់ជាច្រើនគ្រឿងរហូតដល់យប់ជ្រៅទើបរលត់ទាំងស្រុង។

យោងតាម សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានអោយដឹងនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៥ និង២០នាទី ល្ងាចនៅចំណុចក្នុងព្រែកទន្លេវ៉ៃគោ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ប្រភពបន្តថាចំពោះអ្នកដុតសំរាមមានឈ្មោះ
ជុំ ដារ៉ា ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ក្រោយពីទទួលបានព័ត៌មានកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងការិយាល័យអគ្គិភ័យខេត្ត កម្លាំងកងរាជអាវុធហត្ថ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយរៀង បងប្អូនប្រជាពលរដ្ឋ ធ្វើការអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៣គ្រឿង រថយន្តកងរាជអាវុធហត្ថខេត្ត ០១គ្រឿង រថយន្តស្នងការដ្ឋាននគរបាលខេត្ត ០១គ្រឿង និងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣រថយន្ត រហូតដល់ម៉ោង១១ និង២៥នាទី យប់ ទើបរលត់ទាំងស្រុង ដោយមិនបណ្ដាលអោយមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print