ចាប់ខ្លួនអ្នកលក់បោះដុំថងប្លាស្ទិកច្រកទំនិញគ្រប់មុខ បញ្ជូនទៅតុលាការករណីចេញសែកស្អុយជាង២ម៉ឺនដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីធានាដល់ផលប្រយោជន៍ឲ្យដើមបណ្តឹង នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងសមត្តកិច្ចនាយក ដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការចាប់ខ្លួនអ្នក លក់បោះដុំថងប្លាស្ទិកច្រកទំនិញគ្រប់មុខ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណីចេញសែកស្អុយជាង ២ម៉ឺនដុល្លារអាមេរិក ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ជនសង្ស័យឈ្មោះ​ សុខ ស័ក្កបញ្ញាណិត ភេទប្រុស អាយុ​៣៤ ឆ្នាំ មុខរបរ លក់បោះដុំថង់ច្រកទំនិញគ្រប់មុខ មានទីលំនៅក្នុង បុរីហុងឡាយ ផ្លូវលេខ៥ ផ្ទះលេខ១៩ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាល​ នៃក្រសួងមហាផ្ទៃ ​ ដឹកនាំដោយលោកវរសេនីយ៍ទោ ឈួន ហួរ បានចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនរបស់ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអម​សាលាដំបូង​រាជធានីភ្នំពេញ ទៅលេីឈ្មោះ​ សុខ ស័ក្កបញ្ញាណិត តាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ស្វាយ សារ៉ាតតារាវុធ ភេទប្រុសអាយុ៣៦ ឆ្នាំ រស់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។ អង្គហេតុនៃការឃាត់ខ្លួននោះបានបញ្ជាក់ថា កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះ​ សុខ ស័ក្កបញ្ញាណិត បានទំនាក់ទំនងនិងលួងលោមជនរងគ្រោះ ដើម្បីឲ្យដាក់ទុនធ្វើការងាររកស៊ីជាមួយគ្នា ក្នុងទំហំទឹកប្រាក់ចំនួន ២៣ ០០០ដុល្លារអាមេរិក ។ ជនសង្ស័យបានធានាអះអាងថា បើសិន ជាការងារនោះ រកស៊ីទៅមានផលចំណេញ ឬមិនកាក់កបយ៉ាងណាក្តី រូបគេ(ជនសង្ស័យ)នឹងប្រគល់ប្រាក់ឲ្យជនរងគ្រោះគ្រប់ចំនួនវិញ ក្នុងរយៈពេល៣ ខែ ។ ដោយមានការជឿទុកចិត្តលើមនុស្សជាអ្នករាប់អានគ្នា ជនរងគ្រោះក៏បានប្រគល់ប្រាក់សុទ្ធចំនួន ២៣ ០០០ ដុល្លារអាមេរិក ឲ្យទៅជនសង្ស័យនៅក្នុងបុរីហុងឡាយ ផ្ទះលេខ១៩ ផ្លូវលេខ៥ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លុះដល់ថ្ងៃកំណត់ជនសង្ស័យមិន បានប្រគល់ប្រាក់ឲ្យជនរងគ្រោះនោះទេ តែបានចេញមូលប្បទានប័ត្រ(សែក)របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ចំនួន២ សន្លឹក មួយសន្លឹកមានទឹកប្រាក់ ៩ ០០០ ដុល្លារអាមេរិក និងមួយសន្លឹកទៀតចំនួន ១៤ ០០០ ដុល្លារអាមេរិក ដើម្បីសម្រាប់ឲ្យជនរង គ្រោះទៅដក ប្រាក់នោះពីកុងធនាគារ ។ ក្រោយពីទទួលបានមូលប្បទានប័ត្រ(សែក)ចំនួន២សន្លឹករួចហើយ ដល់ថ្ងៃកំណត់ជនរងគ្រោះបានយកមូលប្បទានប័ត្រនោះ ទៅបើកប្រាក់នៅធនាគារ ស្រាប់តែខាងធនាគារ បញ្ជាក់ថា មូលប្បទានប័ត្រនោះមិនមានសាច់ប្រាក់ទេ ពោលគឺ”សែកស្អុយ” ។

...

ជនរងគ្រោះនៅពេលដឹងថា សែកស្អុយ ហើយ ក៏បានព្យាយាមទាក់ទងទៅជនសង្ស័យ តែមិនអាចរកដំណោះស្រាយបាននដោយជនសង្ស័យព្យាយាមគេចពីបំណុលនោះរហូត ទើបជនរងគ្រោះសម្រេចប្តឹងសមត្ថកិច្ចឲ្យជួយចាត់ការតែម្តង ៕ ដោយរ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print