មេធាវីការពារក្តីឱ្យជនត្រូវចោទ ទាមទារឱ្យតុលាការកោះហៅអតីតស្នងការរងខេត្តកំពត និងគូកន២នាក់មកតទល់គ្នាក្នុងសវនាការ

ចែករំលែក៖

ភ្នំពេញ ៖ សំណុំរឿងគ្រឿងញៀនដ៏ស្មុគ្រស្មាញមួយ ដែលជនត្រូវចោទកំពុងគេចខ្លួន ហើយជនពាក់ពន្ធស្ថិតនៅក្រៅឃុំ កាលពីព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានសាលាដំបូ ងរាជធានីភ្នំពេញ លើកយកមកបើកសវនាការជំនុំជម្រះក្តីជាសាធារណៈ តែមេធាវីការពារសិទ្ធិឲ្យជនជាប់ចោទម្នាក់ ទាមទារឲ្យតុលាការកោះហៅជនជាប់ពាក់ពន្ធ៣ នាក់មកតតាំងក្តីលើសំណុំរឿងគ្រឿងញៀនជិត២គីឡូក្រាម ដែលសមត្តកិច្ចបង្ក្រាបជាក់ស្តែងកាលពីឆ្នាំ២០២១នោះ ។

សវនាការដឹកនាំដោយលោកស្រី ឈុន ដាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ចំពោះមុខធាវីការពារក្តីឲ្យជនត្រូវចោទ តែកំបាំងមុខ ឈ្មោះ សេក មិត្ត ហៅ កាយ ម៉េង (ដែលកំពុងរត់គេចខ្លួន) ពីបទ.រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ តែសវនាការនេះត្រូវបានលើកពេលទៅវិញ ដោយតុលាការបានឯកភាពតាមការស្នើសុំរបស់លោកមេធាវីការពារក្តីឲ្យជនត្រូវចោទ ដែលបានទាមទារឲ្យមានការកោះហៅជនជាប់ពាក់ពន្ធ៣ នាក់ដូចមាន ៖
១.ឈ្មោះ អុឹម ឈួន អតីតៈស្នងការរងនគរបាលខេត្តកំពត
២.ឈ្មោះ កែវ ទិត្យមេសា
៣.ឈ្មោះ ហុង គា ដែលស្ថិតនៅក្រៅឃុំ ដើម្បីមកសួរដេញដោលឲ្យបានច្បាស់លាស់ថាតើអ្នកណា ជាម្ចាស់គ្រឿងញៀនជិត២ គី ឡូក្រាមនោះពិតប្រាកដ ។

លោកមេធាវី ហេ ជីវអេង ជាមេធាវីការពារក្តីឲ្យជនត្រូវចោទបានលើកឡើងថា អង្គហេតុក្នុងសំណុំរឿងគ្រឿងញៀននេះ គឺសមត្តកិច្ចបានបង្ក្រាបបទល្មើសជាក់ស្តែង លុះពេលតុលាការលើកយកមកកាត់ក្តី កាត់បំបែកសំណុំរឿង បំបែករឿងតាមចម្លើយជន៣ នាក់ឆ្លើយដាក់ ។ លោកមេធាវីបន្តថា ថ្ងៃកើតហេតុគឺថ្ងៃទី៦ ខែមេ សា ឆ្នាំ២០២១ សមត្តកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៣ នាក់ រួមជាមួយវត្ថុតាងថ្នាំញៀនជិត២គីឡូ ក្រាម នោះហើយដែលហៅថាជាបទល្មើសជាក់ស្តែង ។ ដូច្នេះទើបលោកសុំឲ្យតុលាការឲ្យលើកពេលសវនាការ ដើម្បីកោះហៅជនពាក់ពន្ធ៣ នាក់នោះមកសាកសួរ ដែលកូនរបស់លោកត្រូវគេឆ្លើយដាក់ ព្រោះកូនក្តីរបស់លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ គឺថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងសមត្តកិច្ចមិនបានចាប់កូនក្តីលោក និងគ្រឿងញៀនជិត២គីឡូក្រាមនោះទេ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ បានសមត្តកិច្ចទៅដល់ផ្ទះកូនក្តីលោក ក្រោមការចង្អុលបង្ហាញថាពួកគេទៅដេកផ្ទះនោះ ហើយ គ្រឿងញៀនក៏អត់មានដែរ ខណៈពេលសមត្តកិច្ចទៅឆែកឆេរដល់ផ្ទះ អញ្ចឹងសមត្តកិច្ចដែលចុះទៅបង្ក្រាបផ្ទាល់នឹងបានដឹងរឿងអស់ហើយ ហើយនៅក្នុងកំណត់ហេតុក៏ច្បាស់លាស់អស់ដែរ ដូច្នេះអត់មានអានចម្លើយហើយកាត់ទោសកូនក្តីលោកអស់មួយ ជីវិតទេ ។ ក្នងនាមរូបលោកជាមេធាវីការពារដោយផ្លូវច្បាប់ឲ្យសង្គម ការពារឲ្យជនរងគ្រោះ និងប្រពន្ធតុលាការទាំងអស់ មិន មែនជួយតែកូនក្តីម្នាក់នឹងទេ អញ្ចឹងបានលោកស្នើសុំលើកពេលសវនាការនេះសិន ដើម្បីឲ្យតុលាការកោះហៅជនសង្ស័យ៣ នាក់ នោះមកសួរដេញដោលចំពោះមុខ អញ្ចឹងបើនៅតែបន្តនីតិវិធីលោកនិងដោះអាវដើរចេញ ព្រោះនេះជាបទល្មើសព្រហ្មទណ្ឌឧក្រឹដ្ឋ ។

សូមជម្រាបថា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្តកិច្ចនគរបាលមន្ទីរប្រឆាំបទល្មើសគ្រឿងញៀន បានធ្វើការឃាត់រថយន្តម៉ាកតូយូតាហ៊ីលុច្យ ព័ណស មួយគ្រឿងពាក់ស្លាកលេខ ន.ប ២ ៨៤៨៤ ដែលធ្វើដំណើរពីខេត្តកំពង់ចាមចូលមករាជធានីភ្នំពេញ ដល់ត្រង់ចំណុចផ្សារ ឌែលម៉ល ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ណដូនពេញ ជាមួយនិងបុរស៣ នាក់ គឺមានឈ្មោះ អុឹម ឈួន អតីតៈស្នងការរងខេត្តកំពត ឈ្មោះ កែវ ទិត្យមេសា និងឈ្មោះ ហុង គា ។ នៅពេលឃាត់ខ្លួនមនុស្ស៣ នាក់ កំពុងជិះក្នុងរថយន្តនោះ សមត្តកិច្ចបានឆែកឆេររកឃើញគ្រឿងញៀនមានទម្ងន់ ១៧.៥០០ ក្រាម (ជិត២គីឡូ ក្រាម)ដែលលាក់ទុកនៅក្រោមកៅអីអ្នកបើកបរ ។ ពេលឃាត់ខ្លួនតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់ សមត្ថកិច្ចបាននាំទៅឆែកឆេរផ្ទះរបស់ឈ្មោះ សេក មិត្ត ហៅ កាយ ម៉េង នៅខេត្តកំពង់ចាម ដោយបានរកឃើញកាំភ្លើងខ្លីមួយដើមទៀត ជារបស់ឈ្មោះ អុឹម ឈួន អតីតៈស្នងការរងខេត្តកំពត តែពុំមានភស្តុតាងណាមួយពាក់ពន្ធនិងគ្រឿងញៀនទេ ។

...

ក្រោយការស៊ើបអង្គេតបឋម ដោយហេតុថាជនសង្ស័យឈ្មោះ សេក មិត្ត (រត់គេចខ្លួន) និងចម្លើយចង្អុល បង្ហាញរបស់ឈ្មោះ អុឹម ឈួន ហុង គា និង កែវ ទិត្យមេសា មិនជាប់ពាក់ពន្ធសំណុំរឿងក្តីគ្រឿងញៀននេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យជនសង្ស័យទាំង៣ នាក់ស្ថិតនៅក្រៅឃុំវិញ និងធ្វើការចោទប្រកាន់តែឈ្មោះ សេក មិត្ត ម្នាក់ ជាមេខ្លោង ទើបមេធាវីការពារក្តីឲ្យជនត្រូវចោទ ទាមទារឲ្យតុលាការកោះហៅអតីតៈស្នងការរងខេត្តកំពត និងគូកន២នាក់នោះមកសួរដេញ ដោល តទាល់មុខគ្នាក្នុងពេលសវនាការ ដើម្បីឲ្យមានតម្លាភាពនិងយុត្តិធម៍ ត្រូវរកឲ្យឃើញការពិតអ្នកណាជាម្ចាស់គ្រឿងញៀនជិត២គីឡូក្រាម ដែលលាក់ទុកនៅក្នុងរថយន្តរបស់ជនសង្ស័យទាំង៣នាក់កំពុងជិះនោះ ៕ ដោយ៖រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print