ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់សមាគមពលរដ្ឋខ្មែរទាំង៥ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ ស្តីពីការជួបជុំបង្ហាញការគាំទ្រ នៅថ្ងៃទី ២ និងទី៣ ខែមីនា ឆ្នាំ២០២៤ នៅទីប្រជុំជននៃទីក្រុងម៉ែលប៊ន (Melbourne CBD) ដើម្បីបង្ហាញការគាំទ្រ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងលេីនេះ បានបញ្ជាក់ថា យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិក-សមាជិកា និងប្រជាពលរដ្ឋ តំណាងឱ្យ សមាគមពលរដ្ឋខ្មែរទាំង៥ ដែលឋានបូលដ្ឋាននៅប្រទេសរអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ រួមមាន៖ ១. សមាគមខ្មែរ-អូស្ត្រាលី នៃរដ្ឋឃ្លីនស្លែនដី
២.សមាគមពលរដ្ឋខ្មែរអូស្ត្រាលី រដ្ឋវិចតូរីយ៉ា
៣. សមាគមយុវជនខ្មែរ ទីក្រុងស៊ីដនី
៤.សមាគមមិត្តភាពកម្ពុជា និងវប្បធម៌ ប្រចាំរដ្ឋអូស្ត្រាបើខាងត្បូង
៥.សមាគមទ្រទ្រង់វប្បធម៌ខ្មែរ រដ្ឋធានីវែល្វីងតុន
យើងខ្ញុំទាំងអស់គ្នាមានកិត្តិយសដ៏ជ្រាលជ្រៅបំផុត សូមប្រកាសស្វាគមន៍និងគាំទ្រយ៉ាងខ្លាំងក្លាបំផុត ចំពោះ វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជា អញ្ជើញមកចូលរួមក្នុង កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលប្រព្រឹត្តនាដើមខែមីនា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
យើងខ្ញុំទាំងអស់ប្រាជាថ្នាក់ដឹកនាំ សមាជិក-សមាជិកា និងប្រជាពលរដ្ឋដ៏ច្រើនកុះករ តំណាងឱ្យសមាគម ពលរដ្ឋខ្មែរទាំង៥ ខាងលើ ដែលធ្វើដំណើរពីទីក្រុងនានានៃប្រទេសអូស្ត្រាលី និងពីទីក្រុងនានានៃប្រទេសនូវ៉ែ លបេប្រឡង់ មកកាន់ទីក្រុងម៉ែលប៊ននៃប្រទេសអូស្ត្រាលី នឹងប្រើប្រាស់សិទ្ធិរបស់យើងខ្ញុំ រៀបចំការជួបជុំគ្នា រនៅថ្ងៃទី២ និងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ នៅទីប្រជុំជននៃទីក្រុងម៉ែលប៊ែន (Melboume CBD) ដើម្បីបង្ហាញការគាំទ្រ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញមកចូល រួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន អូស្ត្រាលី តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី ។
សេចក្តីប្រកាសព័ត៌មាននេះចាត់ទុកជាការអញ្ជើញ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ដែលបានធ្វើដំណើរ មកកាន់ទីក្រុងម៉ែលប៊ុន ប្រទេសអូស្ត្រាលី មកជួបជុំគ្នាតាមការកំណត់ខាងលើ ដើម្បីបង្ហាញពីការគាំទ្រដ៏ស្មោះស្ម័គ្រ និងខ្លាំងក្លាបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជា ព្រោះនេះជាសិទ្ធិសេរីភាពរបស់បងប្អូន ក្នុងការឆ្លើយតបទៅនឹងបាតុកម្មណាមួយចំពោះដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី របស់ក្រុបមួយក្តាប់តូចដែលឋិនទទួលស្គាល់ការពិត ហើយសកម្មភាពរបស់ក្រុបនេះបានចិនឆ្លុះ បព្វរាំងពីទស្សនៈរួមរបស់ប្រជាជនខ្មែររស់នៅក្នុងប្រទេសអូស្ត្រាលី និងអូវ៉ែលបេឡង់ នោះទេ៕
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់របស់សមាគមពលរដ្ឋខ្មែរទាំង៥ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ៖