ប្រជាពលរដ្ឋខេត្តស្វាយរៀងមានការងារធ្វើគិតមកដល់ឆមាសទី១ ឆ្នាំ២០១៦ នេះ ប្រមាណជាង ៥ម៉ឺននាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យោងតាមរបាយការណ៍របស់មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវះខេត្តគិតមកដល់ឆមាសទី១ ឆ្នាំ២០១៦ នេះ ប្រជាពលរដ្ឋដែលមានការងារធ្វើប្រមាណជាង ៥០.០០០នាក់ ខណៈជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងបានធូធារមួយកំរិតស្ទើតែគ្រប់ក្រុមគ្រួសារ។

...

លោក ហាក់ ប៊ុនធី ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវះបានឲ្យដឹងថា ទូទាំងខេត្តស្វាយរៀងមានផ្នែកវាយនភ័ណ្ឌកាត់ដេរសំលៀកបំពាក់ និងដេរស្បែកជើងចំនួន ៣០កន្លែង ផ្នែកផលិតកម្មផ្សេងៗចំនួន ២៩កន្លែង ផ្នែកកាស៊ីណូនិងសណ្ឋាគារ ២៣កន្លែង ផ្នែកសន្តិសុខឯកជន៥ក្រុមហ៊ុន ផ្នែកធនាគារនិងមីក្រូហិរញ្ញវត្ថុ ២២កន្លែងផ្នែកសេវាកម្មផ្សេងៗ១២កន្លែង សរុបទាំងអស់១២១កន្លែង អាចផ្ដល់ការងារជូនកម្មករនិយោជិតបានចំនួន ៥៦.១៧៨នាក់ស្រី ៣២.២២០នាក់ ក្នុងនោះមិនរាប់កម្មករនិយោជិកដែលជាជនបរទេសដែលមកធ្វើការនៅក្នុងរោងចក្រសហគ្រាសនិងសេវាកម្មផ្សេងៗក្នុងខេត្តស្វាយរៀងផង។ នេះគិតត្រឹមឆមាសទី១ ឆ្នាំ២០១៦នេះ លោកប្រធានបានអះអាងថា កម្មករនិយោជិកកើនឡើងជារៀងរាល់ឆ្នាំ ២០ភាគរយទៅមុខបន្ថែមទៀត។

សូមបញ្ជាក់ថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតដល់សព្វថ្ងៃនេះក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការអភិវឌ្ឍជាជំហ៊ានៗធ្វើឲ្យប្រទេសកម្ពុជាយើងមានភាពរីកចម្រើនលើគ្របវិស័យ តាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលបានចំហជើងមេឃដើម្បីទាក់ទាញអ្នកវិនិយោគទាំងក្នុងស្រុកនិងក្រៅស្រុកមកដាក់ទុនរកស៊ីបានច្រើន និងផ្ដល់ការងារជូនកូនចៅប្រជាពលរដ្ឋមានការងារធ្វើនៅទូទាំងប្រទេសរាប់លាននាក់ និយាយជារួមដោយឡែកនៅខេត្តស្វាយរៀងក៏ចាញ់ខេត្តដទៃដែរកូនចៅប្រជាពលរដ្ឋមានការងារធ្វើអាចជួយសម្រួលជីវភាពគ្រួសារមានជីវភាពធូរធាស្ទើតែគ្រប់ក្រុមគ្រួសារ៕

1 (2)

1 (3)

1 (4)

1 (5)

1 (1)

ដោយ៖ យឹម សុថាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print