ភ្នំពេញ៖ សំរាមនៅតែជាបញ្ហាប្រឈមសំរាប់ប្រជាពលរដ្ឋនឹងអ្នកដំណើរ ពិសេសគឺភ្ញៀវទេសចរណ៍តែម្តង ដោយសារប្រជាពលរដ្ឋមួយចំនួនតូចគាត់មិនបានគិតថាសំរាមវាគឺជាប្រភពនៃមេរោគ។គំនរសំរាមស្អុយរាយប៉ាយពេញចិញ្ចើមផ្លូវនិងមាន ក្លិនឆ្អេះឆ្អាបពេលធ្វើដំណើរឆ្លងកាត់ម្តុំនេះម្តងៗ វាពិកបាកដកដង្ហើមស្ទើរមិនរួច ហើយអាជ្ញាធរមូលដ្ឋានវិញ ធ្វើមើលមិនឃើញ ឬធ្វើមិនឃើញ ចំពោះបញ្ហានេះ ដោយសុខចិត្តទុកនៅលម្អភ្នែកមហាជនឆ្លងកាត់ទីនោះធ្វើការរិះគន់យ៉ាងខ្លាំង ។
គំនរសំរាមមួយកន្លែងនេះឋិតនៅជាប់របងវត្តលង្កា តាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងកេងកក១ ខណ្ឌចំការមនដែលជាតំបន់ទេសចរធ្វើឲ្យប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរ នាំគ្នារិះគន់ដល់អាជ្ញាធរ មូលដ្ឋាន និងក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រី ថាមិនបានគិតពីផលប៉ះពាល់បរិស្ថាន និងសុខភាពពួកគេឡើយបានជាមិនទៅកើបយកទៅបោះចោល ហើយបានទុកនៅឲ្យមានក្លិនឆ្អេះឆ្អាបយ៉ាងដូច្នេះ ។
អ្នកដំណើរបានបន្តទៀត គំនរសំរាមមួយនេះគឺពិតជាធ្វើអោយមានផលប៉ះពាល់ ព្រោះថាប្រជាពលរដ្ឋមួយចំនួនតូចមិនបានគិតឡើយយកមកបោះចោលយ៉ាង អនាធិបតេយ្យ ធ្វើអោយបាត់បង់សណ្នាប់ធ្នាប់ដល់ផ្លូវសាធារណ:យ៉ាងខ្លាំ ។ ប្រជាពលរដ្ឋបន្តថា ចំណែកខាង ក្រុមហ៊ុនស៊ិនទ្រីមិនបានមកប្រមូលសំរាមអោយបានទៀងពេលវេលាដែរ ។
ហេតុនេះហើយទើបធ្វើឲ្យសំរាមកើនឡើងកាន់តែច្រើនឡើងៗ និងធ្វើឲ្យនៅរាយប៉ាយចោលក្លិនអាសោចិ៍ពេញផ្លូវបែបនេះ ។
ចំណែកអាជ្ញាធរដែនដីវិញហាក់ដូចជាមិនអើពើឡើយ នៅម្តុំចោលសំរាមនេះ ពោលសុខចិត្តអោយអ្នកធ្វើដំណើរ ជិះម៉ូតូឆ្លងកាត់យកដៃខ្ទប់ច្រមុះហួសទៅ ។
ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរដែនដីសូមមេត្តាចាត់វិធានការចំពោះអ្នកដែលចោលសំរាមគ្មានសណ្នាប់ធ្នាប់នេះខ្លះទៅ កុំអោយពួកគាត់យកសំរាមទៅចោលអោយមានរបៀបផង កុំអោយបញ្ហាសំរាមគរនៅចិញ្ចើម ផ្លូវនេះទាក់ភ្នែកអ្នកទេសចរដែលឆ្លងកាត់នៅទីនោះ អីមិនល្អឡើយ ៕
ដោយ៖ ជ្រោយពេជ្រ