សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចុះនូវវិធានការគន្លឹះចំនួន៥ សម្រាប់ដោះស្រាយបញ្ហាប្រឈមជាអាទិភាព

ចែករំលែក៖

ប្រទេសអូស្ត្រាលី ៖ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវ៉ែលសេឡង់ ប្រមាណជាង១៦០០នាក់ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចុះនូវវិធានការគន្លឹះចំនួន៥ សម្រាប់ដោះស្រាយបញ្ហាប្រឈមជាអាទិភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិធានការគន្លឹះចំនួន៥ នោះរួមមាន៖ 

១-ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ។

២-ការលើកកម្ពស់គុណភាពអប់រំ ។

៣-ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ។

៤-ការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរនិងប្រើប្រាស់គ្រឿងញៀន 

និង៥-ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។ 

សូមបញ្ជាក់ថា ៖ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទ មុនី្ន ហ៊ុនម៉ាណែ​ត​បានអញ្ជេីញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅប្រទេស អូស្ត្រាលី និងនូវ៉ែលសេឡង់​ ប្រកបដោយភាពស្និទស្នាល​ និងកក់ក្តៅក្រោមស្នាមញញឹមមហាគ្រួសារខ្មែរ​ ដែលបានមកជួបជុំគ្នា​ និងក្តាប់ជាប់ពីស្ថានភាព​ និងការវិវត្តជាក់ស្តែងនៅកម្ពុជា​ ព្រោះបងប្អូនយេីងនៅខាងក្រៅ​ ពិតជានឹករលឹកភូមិដ្ឋានកំណេីត​ និងស្រឡាញ់ប្រទេសជាតិបំផុត​ បេីទោះបីជាកំពុងរស់នៅរាប់រយពាន់គីឡូម៉ែត្រឆ្ងាយក៏ដោយ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print