ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ីឆ្នាំ២០១៧ខាងមុខនេះម្ចាស់ផ្ទះមិនបានដាក់បញ្ចូលវិញ្ញាសាកីឡាទូក Roving ទេ បើ ទោះបីជាមានការតវ៉ាពីសមាជិកគណៈ កម្មាធិការជាតិដែលជាសមាជិកប្រទេស ក្នុងតំបន់អាស៊ានមួយចំនួនយ៉ាងណាក៏ម្ចាស់ផ្ទះម៉ាឡេស៊ីបានសម្រេចជាផ្លូវការថាមិនដាក់វិញ្ញាសាកីឡានេះក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេមនោះឡើយ ។
នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្នុងជំនួបពិភាក្សាការងារជាមួយលោកLakarin Khow Ral ប្រធានសហព័ន្ធកីឡាទូក Roving អាស៊ី កាលពីរសៀលថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៦នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាដោយមានការចូលរួមពី មន្ត្រីសហព័ន្ធកីឡាទូក Roving កម្ពុជា ផងដែរ ។
លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំក្រុមគណៈកម្មាធិការ តំណាងប្រទេសសមាជិកនៃប្រជាជាតិ អាស៊ីអាគ្នេយ៍នោះ លើកបញ្ហាសម្រេចដាក់ វិញ្ញាសាណាខ្លះក្នុងព្រឹត្តិការណ៍ប្រកួតកីឡា ស៊ីហ្គេមលើកទី២៩ឆ្នាំ២០១៧នោះកម្ពុជាពុំបានតស៊ូមតិបញ្ហាដែលម្ចាស់ម៉ាឡេស៊ី មិនបញ្ចូលវិញ្ញាសាទូក Roving នោះទេ ដោយយល់ឃើញថា ទូក Roving កម្ពុជានៅមានកម្រិតមិនអាចចូលរួមក្នុងព្រឹត្តិការណ៍នេះបានឡើយ។
លោកវ៉ាត់ ចំរើនបានជម្រាបទៅ លោក Lakarin Khow Ral ប្រធានសហព័ន្ធកីឡាទូកRovingអាស៊ីថា ប្រទេសដែលព្យាយាមតស៊ូមតិខ្លាំងក្នុងកិច្ចប្រជុំនោះមានដូចជា ប្រទេស វៀតណាម សិង្ហបុរី ប៉ុន្តែក្តីសម្រេចចុងក្រោយពីអង្គប្រជុំ ម្ចាស់ផ្ទះម៉ាឡេស៊ីនូវតែមិនដាក់ប្រភេទកីឡានេះក្នុងកម្មវិធីប្រកួតនៅស៊ីហ្គេមដដែល។
លោកបានបញ្ជាក់ថា ប្រសិនបើយើង ចង់ឲ្យវិញ្ញាសាកីឡាទូកRovingនេះមាន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាឆ្នាំបន្ទាប់ទៀតបាននោះ គឺមានតែការពង្រឹងសមត្ថភាពកីឡាករកីឡាការិនីប្រទេសដែលជាសមាជិកបន្ថែមទៀត ទើបយើងមានលទ្ធភាពការតស៊ូមតិបានខ្លាំងក្លាជានេះ។
ជាមួយគ្នានោះដែរលោក Lakarin Khow Ral បានគាំទ្រនូវអ្វីដែលលោកវ៉ាត់ ចំរើនលើកឡើងផងដែរ ដោយលោកអះ អាងថា ក្នុងដំណើរទស្សនកិច្ចរបស់លោកមកប្រទេសកម្ពុជាពេលនេះ ក៏ព្រោះចង់ ពង្រឹងទំនាក់ទំនងជាមួយសហព័ន្ធកីឡាទូកRoving កម្ពុជា ក្នុងនោះសហព័ន្ធកីឡាទូក Roving អាស៊ីក៏មានបំណងជួយជំរុញឲ្យ វិស័យកីឡាទូក Roving នៅប្រទេសកម្ពុជា រីកចម្រើនដូចបណ្តាប្រទេសសមួយចំនួនក្នុងតំបន់ផងដែរ ។
ដោយឡែកលោកមាស សារិនតំណាង សហព័ន្ធកីឡាទូក Roving កម្ពុជាបានស្នើ សុំឲ្យលោក Lakarin Khow Ral ប្រធាន សហប័ន្ធកីឡាទូក Roving អាស៊ីជួយ បណ្តុះបណ្តាលយុវជនកម្ពុជាឲ្យបានច្រើននិងមានរយៈពេលយូរដើម្បីមានលទ្ធភាព ប្រកួតប្រជែងខណៈឆ្នាំ២០២៣ប្រទេស កម្ពុជាធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី ៣២៕
ដោយ៖ សារីម