ជនជាតិចិនព្យាយាមលួចបច្ចេកវិទ្យាអាវុធពីអាមេរិជាប់ពន្ធនាគារ៤ឆ្នាំ

ចែករំលែក៖

បច្ចេកវិទ្យាអាវុធរបស់អាមេរិកអាចនិយាយបានថា ទំនើបបំផុតនៅលើពិភពលោក ហើយប្រទេសជាច្រើនចង់បានបច្ចេកវិទ្យាទាំងនោះសម្រាប់ផលិតគ្រឿងអាវុធរបស់ខ្លួនដើរឲ្យទាន់អាមេរិក។ ទាំងនោះហើយបានជាជនជាតិចិនម្នាក់ត្រូវជាប់ពន្ធនាគាររយៈពេលជិត៤ឆ្នាំក្នុងបទចោទប្រកាន់ថា បានលួចចូលក្នុងប្រព័ន្ធអ៊ិនធឺណេត ដើម្បីលួចព័ត៌មានសម្ងាត់របស់ក្រុមហ៊ុនផលិតគ្រឿងសព្វាវុធរបស់អាមេរិក។

...

នេះគឺជាសំណុំរឿងមួយក្នុងសំណុំរឿងជាច្រើននៃជម្លោះជាប់ជាប្រចាំរវាងចិន និងអាមេរិក ទាក់ទងនឹងការវាយប្រហារ ឬការលួចព័ត៌មានសម្ងាត់តាមប្រព័ន្ធអ៊ីនធឺណេត ។ ស៊ូ ពីន (Su Bin) វ័យ៥១ឆ្នាំ ធ្លាប់ជាអ្នកគ្រប់គ្រងសាខាក្រុមហ៊ុនចិនមួយនៅក្នុងប្រទេសកាណាដា មុននឹងត្រូវអាជ្ញាធរកាណាដា ចាប់ខ្លួននៅឆ្នាំ២០១៤ រួចហើយបញ្ជូនមកឲ្យតុលាការអាមេរិក។

យោងតាមរបាយការណ៍នៃការស៊ើបអង្កេតរបស់តុលាការអាមេរិក ស៊ូ ពីន និងបក្ខពួកចំនួនពីររូបបានព្យាយាមលួចចូលទៅក្នុងប្រព័ន្ធអ៊ីនធឺណេត របស់ក្រុមហ៊ុនផលិតគ្រឿងសព្វាវុធធំៗរបស់អាមេរិកដើម្បីលួចព័ត៌មានសម្ងាត់បញ្ជូនទៅឲ្យរដ្ឋាភិបាលចិន។

នៅចំពោះមុខអាជ្ញាធរអាមេរិក ស៊ូ ពីន បានសារភាពថា ខ្លួនពិតជាបានសហការជាមួយមន្រ្តីយោធាចិន ២រូបក្នុងការប៉ុនប៉ងលួចយកព័ត៌មានសម្ងាត់ពីក្រុមហ៊ុនអាមេរិក ហើយព័ត៌មានសម្ងាត់ដែលខ្លួនព្យាយាមលួចនោះគឺប្លង់យន្តហោះយោធាចំនួន៣ គឺយន្តហោះ ធុន F-22 និង F-35 ដែលជាយន្តហោះចម្បាំងដ៏ទំនើបចុងក្រោយបង្អស់របស់អាមេរិក និងមួយទៀតគឺយន្តហោះដឹកជញ្ជូនយោធារបស់ក្រុមហ៊ុនប៊ូអ៊ីង C-17៕

1 (1) 1 (2)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print