លោក Wayne Ellington និងអ្នកស្រី Sue Wicks ចែករំលែកបទពិសោធន៍យុវជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក Wayne Ellington និងអ្នកស្រី Sue Wicks បានចូលរួមចែករំលែកបទពិសោធន៍និងបង្ហាញពីថ្វីដៃក្នុងការលេងបាល់បោះដល់ក្រុមយុវជនដែលជា កីឡាករកីឡាការិនីបាល់បោះកម្ពុជាដោយមានការគាំទ្រពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាតំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងតំណាងសហព័ន្ធកីឡាបាល់បោះកម្ពុជារួមជាមួយក្រុមគណៈកម្មការ បច្ចេកទេសមន្ត្រីអាជ្ញាកណ្តាលនិងសិស្សានុសិស្សយ៉ាងច្រើនកុះករកាលពីរសៀលថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៦នៅវិមានពហុកីឡដ្ឋានជាតិ ។

...

លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការធិការជាតិកម្ពុជាមានប្រសាសន៍ថា នេះជាមហាកិត្តិយសរបស់កីឡាករកីឡាការិនីក៏ដូចជាសិស្សានុសិស្សដែលឃើញពីថ្វៃដៃលេងបាល់បោះរបស់អតីតកីឡាករកីឡាការិនីឆ្នើមរបស់ក្រុម NBA សហរដ្ឋ អាមេរិកដោយមានការគាំទ្រពីក្រសួងអប់រំយុវជនកីឡា និងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាពិសេសបានធ្វើឲ្យជ្រួតជ្រាបដល់ ស្រទាប់យុវជនទាំងតាមរយៈការចុះផ្សាយ របស់បណ្តាញសារព័ត៌មានទទួលបាន ចំណេះដឹងថ្មីពីអតីតកីឡាករកីឡាការិនី បាល់បោះគឺលោក Wayne Ellington និង អ្នកស្រី Sue Wicksដែលជាសមាជិកឆ្នើមនៃក្រុមបាល់បោះ NBA ។

លោកបានបន្តទៀតថាចាប់ពីពេលនេះតទៅយើងនឹងចាប់ដៃគូជាមួយស្ថានទូតសហរដ្ឋអាមេរិកដើម្បីធ្វើការងារអភិវឌ្ឍលើវិស័យកីឡាផ្សេងៗទៀត មិនមែនត្រឹមតែកីឡាបាល់បោះនោះទេដោយសារតែ ប្រទេសកម្ពុជាមានចំនួនភាគរយនៃយុវ ជនប្រមាណជាង៥០ភាគរយក្នុងចំណោមប្រជាពលរដ្ឋសរុប ដូច្នេះអ្វីដែលបញ្ជ្រាប វិស័យកីឡាទៅក្នុងស្រទាប់យុវជនជារឿងចាំបាច់ក្នុងការអភិវឌ្ឍប្រទេសជាតិពិសេសដើម្បីទទួលបានជោគជ័យដែលប្រទេស កម្ពុជាធ្វើម្ចាស់កីឡាស៊ីហ្គេមឆ្នាំ២០២៣។

គួររំលឹកថា លោក Wayne Ellington និងអ្នកស្រី Sue Wicks សហជិកក្រុមNBAរបស់អារិកក៏ធ្លាប់លេងឲ្យក្រុមល្បីៗដូចជាMinnesota Timberwolves ក្រុម Brooklyn Nets ក្រុម Memphis Grizzlies, ក្រុម Cleveland Cavaliers ,ក្រុម Dallas Mavericks និងក្រុម Los Angeles Lakers ។ អតីតសមា ជិកក្រុមបាល់បោះ NBA ទាំង២នាក់បាន មកដល់ប្រទេសកម្ពុជាដើម្បីធ្វើទស្សនកិច្ចរយៈពេល១សប្តាហ៍ចាប់ពីថ្ងៃទី១២ដល់ ១៧ខែកក្កដាឆ្នាំ២០១៦នាអំឡុងពេលធ្វើទស្សកិច្ចនោះដែរពួកគេនឹងត្រូវចូលជួប សម្តែងការគួរសមជាមួយថ្នាក់ដឹកនាំកីឡានិងចូលរួមចែករំលែកលេងបាល់បោះជា មួយយុវជនកម្ពុជាគ្រូបង្វឹកនិងឈ្វេងយល់ពីស្ថានភាពជាក់ស្តែងក្នុងវិស័យកីឡាក៏ដូចជាកម្រិតបច្ចេកទេសសមត្ថភាពរបស់ កីឡាករកីឡាការិនីកម្ពុជាផងដែរ៕

photo798693325706209314

photo798693325706209315

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print