កាលពីថ្ងៃទី១៥ ខែកក្កដា នៅក្នុងកចិ្ចប្រជុំជាន់ខ្ពស់អាស៊ីអឺរ៉ុប ASEM លើកទី១១ បានបើកដំណើរការជាផ្លូវការក្នុងទីក្រុង Ulan Bator ប្រទេសម៉ុងហ្គោល ដោយមានការចូលរួមពីមេដឹកនាំអឺរ៉ុប ៣០ប្រទេស និង ២១ប្រទេសនៅទ្វីបអាស៊ី និងសហគមន៍អឺរ៉ុប និងសមាគមអាស៊ាន។ នៅមុនពេលបើកកិច្ចប្រជុំ មេដឹកនាំទាំងអស់បានគោរពវិញ្ញណ្ណខ័ន្ធជនរង្គ្រោះនៅក្នុងហេតុការវាយប្រហារភេរវកម្មដោយរថយន្តនិងបាញ់រ៉ះនៅក្នុងទីក្រុង Nice ប្រទេសបារាំង។
កិច្ចប្រជុំកំពូល ASEM គឺជាវេទិការអន្តរជាតិលើកដំបូងកើតឡើងក្រោយពេលតុលាការអាជ្ញាកណ្តាលអន្តរជាតិប្រកាសសាលក្រមស្តីពីការប្តឹងរបស់ហ្វុីលីពីនទៅលើប្រទេសចិនស្តីពីវិវាទដែនសមុទ្រចិនភាគខាងត្បូង ។ សាលក្រមបានបញ្ចាក់ថា កំណាត់ផ្លូវ ៩បន្ទាត់របស់ចិនមិនមានមូលដ្ឋានតាមផ្លូវច្បាប់ឡើយ។
នៅមុនកិច្ចប្រជុំកំពូល ASEAN ចិនបានស្នើមិនត្រូវលើកយកបញ្ហាសមុទ្រចិនភាគខាងត្បូងលើងលើតុពិភក្សានោះឡើយ ដោយសារតែមិនមានជាកន្លែងសមស្រមដើម្បីពិភាក្សា ។ បើទោះបីមានការស្នើរពីចិន តែរដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Perfecto Yasay Jr បានលើកឡើងពីបញ្ហាសមុទ្រចិនភាគខាងត្បូង។
លើកឡើងវិញពីសាលក្រមរបស់តុលាការអាជ្ញាកណ្តាល ហ្វុីលីពីនបញ្ចាក់ថា ប្រទេសនេះគោរពទៅនឹងសេចក្តីសម្រេចជាប្រវត្តិសាស្ត្រ ដែលជួយដោះស្រាប់បញ្ចប់វិវាទនៅសមុទ្រចិនភាគខាងត្បូង។
ក្នុងពេលជាមួយគ្នានោះដែរប្រធានាធិតីហ្វុីលីពីន Rodrigo Duterte កាលពីថ្ងៃទី១៤ ខែកកក្កដា បានប្រកាសថា លោកបានស្នើរដល់អតីតប្រធានាធិបតី Fidel Ramos ធ្វើដំណើរទៅកាន់ចិនដើម្បីពិភាក្សាជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំស្តីពីវិវាទសមុទ្រចិនភាគខាងត្បូង។ លោកបន្តទៀតថា សង្គ្រាមមិនមែនជាដំណោះស្រាយឡើយ ហើយលោកចង់ឲ្យមានកិច្ចពិភាក្សាទ្វេភាគីដើម្បីបញ្ចប់វិវាទ៕
ប្រែសម្រួល៖ សាធី