មន្រ្តីកសិកម្មបង្រ្កាបរថយន្តកាមរីនីសាន់និងគោយន្តដឹកជីកសិកម្មជាង៦០គ្រឿងនាំពីប្រទេសថៃចូលមកកម្ពុជាតាមច្រករបៀងអូរបីជាន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រថយន្តនីសាន់ កាមរី និងគោយន្ត សរុបជាង៦០គ្រឿងដឹកជីកសិកម្មសញ្ញាក្បាលគោត្រូវគេប៉ាន់ ប្រមាណមានចំនួនរាប់សិបតោនគេចពន្ធហាមឃាត់ខុសច្បាប់និងរំលោភកម្មសិទ្ធិ បញ្ញានាំពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រករបៀងអូរបីជាន់គ្រប់គ្រងដោយ អង្គភាពយោធាយោធភូមិភាគ៥ ស្ថិតក្នុង ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឈមនឹងស្រុកគោក ធ្យូង ខេត្តស្រះកែវ ប្រទេសថៃ ត្រូវបាន មន្រ្តីមន្ទីរកសិកម្មខេត្តចេញបង្រ្កាបនៅ តាមផ្លូវភូមិសាស្រ្តបន្ទាត់ព្រំដែនកម្ពុជា-ថៃ កាលពីព្រឹករហូតដល់រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦បានជាបន្តបន្ទាប់ ។ ខណៈដែលមធ្យោបាយដឹកជីកសិកម្មទាំងនោះបានធ្វើដំណើរបម្រុងយកទៅលក់ចែកចាយនៅខេត្តបន្ទាយមានជ័យ ។

...

សេចក្តីរាយការណ៍ឱ្យដឹងថាការនាំជីកសិកម្មហាមឃាត់ខុសច្បាប់ពីសំណាក់ក្រុមឈ្មួញដែលមានការឃុបឃិតគ្នាជាមួយនឹងសមត្ថកិច្ចច្រករបៀងអូរបីជាន់ ត្រូវគេ មើលឃើញ ថាបានធ្វើឱ្យបាត់បង់ប្រាក់ពន្ធរដ្ឋយ៉ាងសន្ធឹកសន្ធាប់គ្រាដែលសេចក្តីរាយការណ៍ឱ្យដឹងថា ច្រករបៀងអូរបីជាន់បានបើកដៃឱ្យក្រុមឈ្មួញចូលដឹកជីកសិកម្ម សញ្ញាក្បាលគោនិងថ្នាំកសិកម្មមួយចំនួនទៀតនាំពីប្រទេសថៃចូលមកក្នុង១ថ្ងៃៗ រាប់សិបតោន បង់ប្រាក់ក្បាលគោយន្តឬរថយន្ត១គ្រឿងចូលទៅដឹកជី៥ពាន់រៀល ហើយដឹកជីចេញមកវិញបង់ប្រាក់ឱ្យសមត្ថកិច្ចឈរជើងនៅច្រកអូរជាន់១ការុង១ពាន់រៀលថែមមទៀត ។

បើតាមប្រភពព័ត៌មានពីមន្រ្តីកសិកម្ម ឱ្យដឹងថា ការបើកច្រកឱ្យមាននាំជីកសិកម្ម ខុសច្បាប់បែបនេះបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុននាំចូលស្រប ច្បាប់ធ្វើឲ្យក្រុមហ៊ុនរកស៊ីបង់ពន្ធចូលរដ្ឋខាតបង់។មិនតែប៉ុណ្ណោះការទិញជីកសិកម្មគ្មានប្រភពច្បាស់លាស់ និងគ្មានការទទួលខុសត្រូវធ្វើឱ្យប្រជាកសិករទិញជីកសិកម្មនោះទៅប្រើប្រាស់ប្រឈមប៉ះពាល់ជីក្លែងក្លាយនិងបង្កឱ្យខាតបង់ផលប្រយោជន៍របស់ប្រជាកសិករខ្មែរយ៉ាងធ្ងន់ធ្ងរ ។

ជុំវិញសកម្មភាពឈ្មួញនាំចូលជីកសិកម្មខុសច្បាប់ តាមច្រករបៀងអូរបីជាន់អ្នក យកព័ត៌មានយើងបានព្យាយាមរកលេខ ទូរស័ព្ទលោក ឡាយ ចាន់ថា មេយោធា ប្រធានគ្រប់គ្រងច្រកអូរបីជាន់ដើម្បី ពន្យល់ប៉ុន្តែមិន អាចរកលេខទូរស័ព្ទលោកទំនាក់ទំនងបានឡើយ ។ ចំណែកកូនចៅ លោកឡាយ ចាន់ថា ឈ្មោះចូចគ្រាន់តែឮ អ្នកសារព័ត៌មានក៏បិទទូរស័ព្ទយ៉ាងតក់ ក្រហល់ ។

សូមបញ្ជាក់ថាពាក់ព័ន្ធការនាំជីនិងថ្នាំកសិកម្មពីប្រទេសថៃចូលមកប្រទេសកម្ពុជាខុសច្បាប់នេះដែរកន្លងមកក្នុងឱកាសបិទអង្គសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០១៦ របស់ក្រសួងកសិកម្មប្រមុខរាជ រដ្ឋាភិបាលកម្ពុជាបានដាក់បទបញ្ជាឱ្យ ក្រសួងកសិកម្មត្រូវមានវិធានការរាល់ការនាំចូលជី និងថ្នាំកសិកម្មខុសច្បាប់ដើម្បីបញ្ចៀសកុំឱ្យមានបញ្ហារងគ្រោះដល់ កសិករខ្មែរ ជាពិសេសប្រឈមនូវការប្រើប្រាស់ជីនិងថ្នាំកសិកម្មក្លែងក្លាយគ្មាន ប្រភពច្បាស់លាស់បង្កឱ្យខាតបង់ដល់ កសិករខ្មែរធ្ងន់ធ្ងរនោះ ៕

13702441_1821690244719230_57531549_o

13318841_1805456696342585_1357410462_n

13453465_1810976955790559_1781146940_o

13329913_1805456713009250_1577207652_n

13459723_1810976945790560_1608670577_n

13435828_1810977169123871_1137522786_n

...

ដោយ៖ សំ វិច្ឆិកា
1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print