បើទោះជាចិនមានអាវុធការពាររឹងមាំក៏មិនអាចប្រឆាំងនឹងច្បាប់អន្តរជាតិ

ចែករំលែក៖

បើទោះបីពេលនេះចិនបានច្រានចោលសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលដោយចិននៅបន្តសកម្មភាពនៅសមុទ្រចិនខាងត្បូងដដែល មិនត្រឹមតែប៉ុណ្ណោះចិនក៏បានស្នើដល់ប្រទេសជិតខាងមិនត្រូវលូកដៃចូលក្នុងវិវាទទាំងនោះឡើយ។ ការដែលចិនមានសកម្មភាពបែបនេះ ដោយសារតែចិនមានកម្លាំងទាហាននិងអាវុធទំនើបៗជាច្រើនដើម្បីពង្រឹងអំណាចនៅក្នុងតំបន់។

...

រយៈពេលជាង៣ទសវត្សរ៍កន្លងមកចិន បានខិតខំពង្រឹងទាំងវិស័យសេដ្ឋកិច្ច និងយោធាហើយបាន «លាក់ខ្លួនរង់ចាំឱកាស» ពេលនេះចិនបានបង្ហាញពីកម្លាំងនយោបាយយោធារបស់ខ្លួននៅក្នុងតំបន់ និងនៅលើពិភពលោកទាំងមូល។ ប៉ុន្មានឆ្នាំចុងក្រោយនេះចិនបានពង្រីកឥទ្ធពលរបស់ខ្លួននៅទ្វីបអាហ្វ្រិកដោយផ្ដល់ជំនួយជាច្រើននៅទីនោះ។ លើសពីនេះទៅទៀតមេដឹកនាំចិនតាំងពីប្រធានាធិបតី ហ៊ូជីន តាវ រហូតដល់ប្រធានាធិបតីស៊ី ជីនពីង ក៏បានបំពេញទស្សនកិច្ចទៅកាន់ទ្វីបអាហ្វ្រិកក្នុងគោលដៅពង្រឹងទំនាក់ទំនងចិន-អាហ្វ្រិក ឱ្យកាន់តែមានភាពល្អប្រសើរឡើង។

នៅក្នុងតំបន់អាស៊ីវិញចិនបានពង្រីកអំណាចបញ្ចេញកម្លាំងយោធាគំរាមកំហែងដល់ប្រទេសជិតខាង ពិសេសគឺការប្រកាសគ្រប់គ្រងដែនសមុទ្រចិនភាគខាងត្បូង រហូតដល់ទៅ៩០ភាគរយគ្របដណ្ដប់លើដែនអធិបតេយ្យប្រទេសជាច្រើនបង្កឱ្យមានជម្លោះកាន់តែតានតឹងខ្លាំងឡើងស្ទើរតែផ្ទុះសង្គ្រាម។ តំបន់សមុទ្រចិនភាគខាងត្បូងជាទីតាំងផ្ទុកទៅដោយប្រេងធម្មជាតិរាប់ពាន់លានធុង និងប្រជុំកោះជាច្រើនគ្មាន មនុស្សរស់នៅជាហេតុធ្វើឱ្យចិនមិនអាចនៅស្ងៀមទៀតបានឡើយ។ ដោយខ្លាចបាត់បង់តំបន់នោះចិនក៏បានប្រើប្រាស់កម្លាំងយោធាដើម្បីទៅគ្រប់គ្រងទីតាំងទាំងនោះតែម្តង។

កាលពីពេលកន្លងទៅថ្មីៗនេះទីប្រឹក្សាសន្ដិសុខជាតិអាមេរិកលោកស្រីស៊ូសាន់ រ៉ាយ បានព្រមានថា ចិននឹងត្រូវនៅឯកកោដោយសារតែបង្កជម្លោះជំរុញឱ្យមានភាពតានតឹងជាមួយវៀតណាមនៅដែនសមុទ្រចិនភាគខាងត្បូង ពិសេសក្រោយពេលដែលចិនបញ្ជូនស្ថានីយរុករកប្រេងចូល ទៅក្នុងអធិបតេយ្យដែនសមុទ្ររបស់វៀតណាម។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងបុកនាវាវៀតណាមឱ្យខូចខាតយ៉ាងដំណំ ទៀតផង។

មានប្រសាសន៍នៅក្នុងព្រឹត្ដិការណ៍ មួយក្នុងទីក្រុងវ៉ាស៊ីនតោនលោកស្រី ស៊ូ សាន់ រ៉ាយ បញ្ជាក់ថា ចិនកំពុងតែនៅឯកកោបន្ដិចម្ដងៗពីសហគមន៍អន្ដរជាតិ។ លោកស្រីបន្ដទៀតថា ប្រទេសដែលចង់ឱ្យមានទំនាក់ទំនងល្អជាមួយចិនពេលនេះមានអារម្មណ៍ពិបាកទ្រាំ ហើយកំពុងព្យាយាមគេចវេសពីចិនដោយសារតែសកម្មភាពរបស់ចិនបង្កឱ្យមានភាពតានតឹង និងមានជម្លោះជាមួយប្រទេសជិតខាង។

លោកស្រីស៊ូ សាន់រ៉ាយ ជឿជាក់ថា អាមេរិកបានបង្ហាញពីគោលជំហរយ៉ាងច្បាស់ថា សកម្មភាពគំរាមកំហែងរបស់ចិននឹងធ្វើឱ្យវិវាទកាន់តែស្មុគស្មាញហើយការខិតខំស្វែងរកដំណោះស្រាយតាមរយៈកិច្ចការបរទេសគ្មានប្រសិទ្ធភាពនោះទេ។ លោកស្រីបានជំរុញឱ្យចិនដោះស្រាយវិវាទដោយពឹងផ្អែកលើមូលដ្ឋានគ្រឹះច្បាប់អន្ដរជាតិ។ លោកបន្ដទៀតថា ប្រសិនបើចិនចង់ឱ្យសហគមន៍អន្ដរជាតិទទួលស្វាគមន៍ទទួលស្គាល់ជាប្រទេសមហាអំណាចក្នុងតំបន់ និងនៅលើពិភពលោកចិនមិនត្រូវមានសកម្មភាពឈ្លៀនពាននោះឡើយ ។

សារព័ត៌មាន Wall Street Jounal របស់អាមេរិកបានផ្សព្វផ្សាយអត្ថបទវិភាគមានចំណងជើងថា កម្លាំងដ៏ខ្លាំងក្លារបស់ចិន មិនត្រូវបានគ្រប់គ្រងឱ្យល្អនៅលើដែនសមុទ្រទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា ចិនមិនបានរក្សាខ្លួនឱ្យបានល្អឱ្យមានតម្លៃថ្លៃថ្នូរស័ក្ដិសមជាប្រទេសមហាអំណាចយោធាក្នុងតំបន់ ដោយប្រើប្រាស់អំណាចយោធាស្របច្បាប់គំរាមកំហែងឈ្លៀនពានប្រទេសជិតខាង។

ក្នុងអត្ថបទវិភាគបន្ដថា ចិនកំពុងតែឈានមួយជំហានទៀតក្នុងការឈ្លៀនពានដែនសមុទ្រជិតខាងនៅសមុទ្រចិនភាគខាងត្បូង។ បន្ទាប់ពីចិនដាក់ស្ថានីយខួងប្រេងនៅតំបន់សមុទ្រវៀតណាមកាលពីថ្ងៃទី១ ខែឧសភា រដ្ឋាភិបាលហ្វីលីពីនក៏បានប្រកាសកាលពីពេលកន្លងមកថា ចិនកំពុងតែលួចលាក់សាងសង់ទីតាំងយោធានៅតំបន់ដែលមានវិវាទនៅសមុទ្រចិនខាងត្បូង។

រដ្ឋាភិបាលទីក្រុងម៉ានីលសង្ស័យថា ទម្រង់សាងសង់ផ្លូវហោះហើរនៅប្រជុំកោះទ្រឿងសារបស់វៀតណាមក្នុងគោលដៅ ពង្រីកការគ្រប់គ្រងដែនសមុទ្រភាគខាងត្បូងរហូតដល់៩០ភាគរយ គឺគ្របដណ្ដប់ទៅលើដែនអធិបតេយ្យប្រទេសជាច្រើន។ កន្លងមកចិនបានសន្យាជាមួយពិភពលោកថា ជាការរីកចម្រើនក្នុងសន្ដិភាព។ ផ្ទុយទៅវិញមាត់និយាយថាសន្ដិភាព ចង់បានសន្ដិភាពប៉ុន្ដែដៃកាន់កាំភ្លើងបាញ់សម្លាប់គេទៅវិញ។

សកម្មភាពរបស់ចិនដែលធ្វើទៅលើវៀតណាមនាពេលនេះ ធ្វើឱ្យប្រទេសជាច្រើនបង្ហាញការប្រឆាំងចិនដោយបើកចំហរទាំងនោះធ្វើឱ្យចិនកាន់តែឯកកោ។ កន្លងមកឥណ្ឌាបានប្រកាសគាំទ្រវៀតណាមក្នុងការប្រឈមមុខជាមួយចិនដែលដាក់ស្ថានីយរុករកប្រេង និងនាវាចម្បាំងរាប់សិបគ្រឿងនៅដែនសមុទ្រវៀតណាម។ អ្នកនាំពាក្យក្រសួងការបរទេសបានប្រកាស នៅក្នុងសន្និសីទកាសែតមួយថា ឥណ្ឌានៅតែរក្សាគោលជំហរថា បណ្ដាប្រទេសក្នុងតំបន់គ្មានសិទ្ធិរារាំងសេរីភាពចរាចរណ៍នៅដែនសមុទ្រចិនភាគខាងត្បូង ហើយ អំពាវនាវឱ្យមានកិច្ចសហប្រតិបត្ដិការធានាសន្ដិសុខដល់ការធ្វើចរាចរណ៍ដែនសមុទ្រ។ ឥណ្ឌាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្ដិការដោះស្រាយវិបត្ដិតាមច្បាប់អន្ដរជាតិ មិនត្រូវមានការឈ្លៀនពានណាមួយដោយប្រើប្រាស់កម្លាំងនោះឡើយ។ សកម្មភាពរបស់ចិនដែលដាក់ស្ថានីយខួងប្រេងនៅសមុទ្រវៀតណាមជាសកម្មភាពមិនអាចទទួលយកបានគឺជាសកម្មភាពឈ្លៀនពានច្បាស់ក្រឡែត។

នៅថ្ងៃទី១១ ខែកក្កដា ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតទៅលើសេចក្ដីសម្រេចលេខ S.RES.412 ស្ដីអំពីដែនសមុទ្រចិនភាគខាងត្បូងដោយក្នុងនោះមានសំឡេងគាំទ្រទាំងស្រុង។ សេចក្ដីសម្រេចនោះ បានស្នើដល់ចិនត្រូវតែធ្វើឱ្យស្ថានភាពដែនសមុទ្រចិនភាគខាងត្បូងវិលទៅរកសភាពដើមវិញដូចពេលកន្លងមកដោយចិនត្រូវតែដកស្ថានីយខួងប្រេងចេញ។

សេចក្ដីសម្រេចបានបញ្ជាក់ពីការគាំទ្ររបស់រដ្ឋាភិបាលអាមេរិកទៅលើសិទ្ធិសេរីភាពចរាចរណ៍ក៏ដូចជាប្រើប្រាស់តំបន់សមុទ្រ និងដែនអាកាសក្នុងតំបន់សមុទ្រអាស៊ីប៉ាស៊ីហ្វិកស្របទៅតាមច្បាប់អន្ដរជាតិ។ ប្រឆាំងរាល់សកម្មភាពប្រើប្រាស់អំពើហិង្សាគំរាមកំហែងឈ្លៀនពានជាដើម។ នៅក្នុងសេចក្ដីសម្រេចលេខ S.RES. 412 ក៏បានលើកឡើងពីសកម្មភាពជាច្រើនរបស់ចិនដែលពាក់ព័ន្ធទៅនឹងច្បាប់អន្ដរជាតិក្នុងនោះមានសន្ធិសញ្ញាអន្ដរជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ៕

111

11

1

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print