ការនាំចេញរបស់ចិនមានស្ថិរភាពខណៈដែលការនាំចូលវិញធ្លាក់ចុះ

ចែករំលែក៖

ដោយយោងទៅតាមទិន្នន័យថ្មីបានឱ្យដឹងថា ការនាំចេញរបស់ចិនមានស្ថិរភាព ខណៈដែលការនាំចូលបានធ្លាក់ចុះបន្តិច បន្តួចនៅក្នុងខែមិថុនា ប៉ុន្តែមន្ត្រីគយបានព្រមានពីចក្ខុវិស័យមួយដែលមានភាព អវិជ្ជមានដោយសារតែតម្រូវការទាំងនៅ ក្នុងប្រទេសនិងក្រៅប្រទេសបន្តដាក់ទម្ងន់ទៅលើពាណិជ្ជកម្ម។

...

ដោយយោងទៅតាមតួលេខដែលត្រូវបានបង្ហាញដោយការិយាល័យគយបានឱ្យដឹងថា ការនាំចេញកើនឡើង១,៣ភាគរយក្នុងខែមិថុនាបើធៀបនឹងខែឧសភាដែលមានចំនួន១,២ភាគរយ។

ពួកគេបានបង្ហាញទៀតថាការនាំ ចេញ បានធ្លាក់ចុះ២,៣ភាគរយកាលពីខែមុន បើធៀបនឹងខែឧសភា។ជាលទ្ធផលអតិរេកពាណិជ្ជកម្មចិនមាន ៣១១,២ពាន់លានយន់(៤៦,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក)។

ពាណិជ្ជកម្មបរទេសចិននៅពាក់កណ្តាលទី១នៃឆ្នាំ២០១៦មានចំនួន៣,៣ភាគរយទាបជាងឆ្នាំមុនដែលមានចំនួន១១,១៣ពាន់លានយន់ដោយមានការនាំចេញធ្លាក់ចុះ២,១ភាគរយហើយការនាំចូលវិញធ្លាក់ចុះ ៤,៧ភាគរយ។

អតិរេកពាណិជ្ជកម្មសម្រាប់៦ខែដំបូង នៃឆ្នាំនេះ កើនឡើង ៥,៩ភាគរយដល់ចំនួន ១,៦៧ពាន់ពាន់លានយន់បើធៀបនឹងឆ្នាំមុន។

លោក Huang Songping អ្នកនាំពាក្យ រដ្ឋបាលគយបានមានប្រសាសន៍ថា ដោយ ពឹងផ្អែកទៅលើសូចនាករឈានមុខគេ នោះការនាំចេញរបស់ចិនប្រហែលជា ប្រឈមមុខនឹងសម្ពាធយ៉ាងធំនៅក្នុងត្រីមាសទី៣ ដោយសារតែតម្រូវការសកលមើលទៅនៅតែធ្លាក់ចុះ។

លោកបានបន្តទៀតថា សេដ្ឋកិច្ចសាកលលោកប្រឈមមុខនឹងភាពមិនច្បាស់លាស់ជាច្រើន។ ឧទាហរណ៍បញ្ហានៃការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ការកើនឡើងនៃអត្រាការប្រាក់របស់រតនាគារ អាមេរិក អស្ថិរភាពនៅក្នុងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ស្ថានភាពទីតាំងភូមិសាស្ត្រ នយោបាយនិងភេរវកម្មដែលនឹងជះឥទ្ធិ ពលដល់ភាពជឿជាក់របស់អ្នកវិនិយោគ និងអតិថិជន។ លោកបានបន្តទៀតថា ស្ថានភាព ពាណិជ្ជកម្មរបស់ចិននឹងនៅតែមានភាពស្មុគស្មាញក្នុងឆ្នាំនេះ។

ខណៈនោះដែរលោក Huang បានបន្ថែម ទៀតថា ដើម្បីជួយក្រុមហ៊ុនពាណិជ្ជកម្មបរទេស ចិនត្រូវបន្តអនុវត្តគោលនយោបាយគាំទ្រនិងជំរុញផលិតផលរបស់ក្រុមហ៊ុន ឱ្យមានភាពប្រសើរឡើងជាមួយនឹងការកាត់បន្ថយតម្លៃដើមនិងបង្កើតផលិតផលថ្មីដំបូងគេ។

ការនាំចេញរបស់ចិនទៅកាន់សហភាពអឺរ៉ុបដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនបានធ្លាក់ចុះ១,៣ភាគរយក្នុងពាក់ កណ្តាលទី១នៃឆ្នាំនេះ។
ក្នុងរយៈពេលដូចគ្នានេះការនាំចេញទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ៤,៦ ភាគរយ ខណៈដែលនាំចេញទៅកាន់ អាស៊ានធ្លាក់ចុះ២,៩ភាគរយ៕

China

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print