ឃាត់យានយន្តល្មើស ចំនួន៨៧គ្រឿង​ ក្នុង​យុទ្ធនាការ​រឹត​បន្តឹងច្បាប់ចរាចរណ៍​ នាពេលរាត្រី​ថ្ងៃ​ទី​០៣​ មីនា​!

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​០៤​ ខែមីនា​ ឆ្នាំ​២២៤នេះ​ បានឱ្យដឹងថា​ លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល នាពេលរាត្រី​ថ្ងៃ​ទី​០៣​ មីនា​ កម្លាំង​ជំនាញ​តាម​បណ្ដា​ខណ្ឌ​ក្នុងរាជធានីភ្នំពេញ​ បានឃាត់យានយន្តល្មើស ចំនួន៨៧គ្រឿង​។

ក្នុង​ប្រតិបត្តិការ​ខាងលេីនេះ​ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖

ឃាត់យានយន្តល្មើស ចំនួន៨៧គ្រឿង (រថយន្ត ចំនួន១៩គ្រឿង, ម៉ូតូ ចំនួន៦៨គ្រឿង)

១.ល្មើសជាតិស្រវឹង ចំនួន៥៥គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន២០គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១៧នាក់
-អ្នកបើកបររថយន្ត ចំនួន០៣នាក់

+កម្រិត ០.៤០ mg/L ឡើង ចំនួន៣៥គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន២៤នាក់
-អ្នកបើកបររថយន្ត ចំនួន១១នាក់

២.បទល្មើសផ្សេងៗ ចំនួន៣៤គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន២៥នាក់
-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០២គ្រឿង
-ម៉ូតូល្មេីសសញ្ញាចរាចរណ៍​ ចំនួន០២គ្រឿង
-រថយន្តល្មេីសសញ្ញាចរាចរណ៍​ ចំនួន០៣គ្រឿង

...

៣. វិធានការអប់រំ ចំនួន​២៤៣នាក់
+​ អប់រំអ្នកបេីកបរមានអាល់កុលក្រោម​ ០.២៥ mg/L ចំនួន​១៦០នាក់
​ – អ្នកបេីកបររថយន្ត​ ចំនួន១០១នាក់
​ – អ្នកបេីកបរម៉ូតូ ចំនួន៥៩នាក់
+​ អប់រំអ្នកបេីកបរមិនពាក់មួកសុវត្ថិភាព​ ចំនួន៨៣នាក់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print