ភ្នំពេញ ៖ មានការភ្ញាក់ផ្អេីលមួយបានកេីតឡេីង ខណៈយុវជន២នាក់បាននាំគ្នាមកបញ្ចប់ជីវិតខ្លួនឯង ដោយលោតទឹកពីស្ពានជ្រោយចង្វារ កាលពីវេលាម៉ោង២និង១០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ចំណុចលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា យុវជនទាំងពីរនាក់ខាងលេីរួមមាន ៖ ទី១ មានឈ្មោះ ចិន ចិ អាយុ ១៩ឆ្នាំ រស់នៅភូមិស្រែកណ្តាល ឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ។ និងទី២ មានឈ្មោះ គឹម សាវ័ន អាយុ១៨ឆ្នាំ រស់នៅភូមិឃុំ-ខេត្តជាមួយគ្នា ដោយបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ម្តុំផ្សារទួលសង្កែ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មាននារីម្នាក់បានបង្ហេីបប្រាប់ឲ្យដឹងថា យុវជនទាំងពីរនាក់ ខាងលេីនោះ មានម្នាក់ជាសង្សាររបស់គាត់ មកពីខេត្តឧត្តរមានជ័យដូចគ្នា បានមកភ្នំពេញដើម្បីរកការងារធ្វើ តែរកមិនបាន ទើបទាក់ទងទៅក្រុមគ្រួសារ ក្នុងគោលបំណងចង់ចូលផ្ទះវិញ តែក្រុមគ្រួសារថាស្ដីឱ្យខ្លាំងៗនិងថាកាត់កាលចោលហើយ ទើបពួកគាត់ទាំង០២ មកលោតទឹកតែម្ដង ។
ក្នុងករណីនេះ មហាជនដែលឆ្លងកាត់កន្លែងកេីតហេតុ បានសន្និដ្ឋានថា ទំនងពួកគេមិនស្ដាប់ឳពុកម្ដាយ និងទទួលការព្រមានពីអ្នកផ្ទះ ទេីបធ្វើឲ្យពួកគេមានការឈឺចាប់រហូតអស់ផ្លូវដេីរ ទេីបនាំគ្នាមកលោតទឹកសម្លាប់ខ្លួនបែបនេះ ៕ ដោយ ៖ ភារ៉ា ដង្កោ