ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖
១- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជាអ្នកនយោបាយចាញ់ចាស់វស្សា = ធ្វើនយោបាយជាង៣០ឆ្នាំហើយឃើញតែពីចាញ់រហូតៗដល់ក្លាយជាទណ្ឌិតរត់ចោលស្រុកទៀតផង។
២- មេរៀនបានផ្តល់ឲ្យបក្សប្រឆាំងច្រើនឆ្នាំមកហើយតែមេបក្សអនាធិបតេយ្យមួយនេះមិនព្រមទទួលស្គាល់ការពិតសោះ?
៣- ព្រះមហាក្សត្រទ្រង់យាងទៅពិនិត្យព្រះរាជសុខភាពយ៉ាងទៀងទាត់នៅប្រទេសចិន = គឺស្របតាមកម្មវិធីពិនិត្យថ្វាយរបស់ក្រុមគ្រូពេទ្យចិនជាមហាមិត្ត។
៤- សម្តេធិបតី ហ៊ុន ម៉ាណែត គិតទុកបងប្អូនខ្មែរនៅក្រៅប្រទេសជាសាច់ឈាមខ្មែរតែមួយ = នឹងសង្ឃឹមថានឹងបានជួបប្រាស្រ័យស្និទ្ធស្នាលជាមួយគ្នា។
៥- ពាក្យចាស់ពោលថាបើឆ្កែខាំយើង យើងកុំខាំឆ្កែវិញ = បើដល់ពេលចាំបាច់គ្រាន់តែយកជើងទាត់វាមួយជើងទៅវានឹងប្រកាច់ហើយ?
៦- អញ្ចឹងបានជាសម្តេចធិបតី ហ៊ុន ម៉ាណែត មិនតបតចំពោះពាក្យជេរប្រមាថរបស់ខ្មែរក្រៅស្រុកជ្រុលនិយមមួយកហតាប់តូចនោះទេ = បើគេជេរយើងកុំតបត ដល់គេជេរហត់គេនឹងឈប់ជេរហើយ។
៧- នៅចម្ងាយ២គម ទោះស្រែកជេរយ៉ាងណាក៏មិនលឺដែរ = ថ្ងៃក្រោយនឹងភ្ញាក់រលឹកមកសុំទោសយើងជាមិនខាន?
៨- សុំទោសហើយ បើមិនស្រួលបានធ្វើធំទៀតផង = នេះក្បួនរបស់ពួកប្រឆាំងខ្មែរ។
៩- អញ្ចឹងហើយបានជាមិនចេះរាងចាល = ព្រោះសង្ឃឹមថានៅមានផ្លូវដើរទៀត?
១០- ជាពូជពង្សទេវតានរណាក៏អាចរួមរស់ជាមួយបានដែរ = លើកលែងតែកម្ពុជាជ្រុលនិយមប៉ុណ្ណោះ ៕